ស្នាដៃនិពន្ធសៀវភៅក្នុងភាសាតួកគី

លោកហ្វាត់ហុលឡោះហ្គូលែនលើកបញ្ហាភេរវកម្ម

ជនមូស្លីមគួរនិយាយថាអំពើភេរវកម្មមិនមាននៅក្នុងសាសនាឥស្លាមដ៏ពិតប្រាកដទេ

នាពេលបច្ចុប្បន្ននេះ យើងអាចនិយាយបានថាឥស្លាមមិនត្រូវបានគេយល់ទាំងស្រុងទេ ។ ជនមូស្លីមគួរតែ និយាយថាទេ“អំពើភេរវកម្មនឹងមាននៅក្នុងសាសនាឥស្លាមដ៏ពិតប្រាកដទេ ”។ ក្នុងសាសនាឥស្លាមការសំលាប់មនុស្សម្នាក់គឺជាសកម្មភាពដែលស្មើនឹងភាពធ្ងន់ធ្ងរទៅនឹងកាហ្វៀន (អ្នកមិនមានជំនឿលើសាសនា)។ គ្មាននរណាម្នាក់អាចសំលាប់មនុស្សបានទេ។ គ្មាននរណាម្នាក់អាចទៅប៉ះពាល់ជនគ្មានទោស ទោះបីក្នុងយុគសម័យសង្រ្គាមក៏ដោយ។ គ្មាននរណាអាចផ្តល់ការប្រកាសកាត់ទោសស្របច្បាប់ក្នុងសាសនាឥស្លាមចេញដោយអ្នកឯកទេសច្បាប់សាសនាដែលពាក់ពន័្ធនឹងបញ្ហាជាក់លាក់ណាមួយយួបានឡើយក្នុងបញ្ហានេះ។ គ្មាននរណាម្នាកអាចធ្វើជាអ្នកគប់គ្រាប់បែកអត្តឃាត។ គ្មាននរណាអាចរត់ទៅក្នុងហ្វូងមនុស្សបំពាក់ដោយគ្រាប់បែកពេញខ្លួន។ មិនគិតពីសាសនារបស់ហ្វូងមនុស្សទាំងនោះនេះមិនអនុញ្ញាតជាដាចខាត់ក្នុងសាសនាឥស្លាម។ ទោះបីជាក្នុងព្រឹត្តិការណ៍សង្រ្គាម-អំឡុងពេលដែលពិបាកក្នុងការរក្សាតុល្យភាព-នេះមិនអនុញ្ញាតក្នុងសាសនាឥស្លាម​។ សាសនាឥស្លាមបាននិយាយថា “ហាមប៉ះពាល់មនុស្សនិងកុមារដែលគោរពបូជាក្នុងវិហារសាសនា” ។ នេះមិនមែនត្រូវបាននិយាយតែម្តងនោះទេប៉ុន្តែត្រូវបាននិយាយឡើងវិញជាច្រើនសារក្នុងប្រវត្តិសាស្រ្តទៅហើយ។ ចំណែកអ្នកជំនាញ រឺព្យាការី Muhammad បាននិយាយអ្វីដែល Abu Bakr បាននិយាយ និងអ្វីដែល Umar បាននិយាយដូចនឹងឃ្លាដែល Salahaddin Ayyubi Alparslan Kýlýçarslan បាននិយាយដែរ។ ក្រោយមកទៀត Sultan Mehmet II (អ្នកចម្បាំង) ក៏បាននិយាយដូចគ្នាដែរ។ ដូចនេះហើយទីក្រុងនៃប្រទេស Constantinople ប្រទេសដែលពោរពេញទៅដោយភាពអូអ៊រគ្មានសណ្តាប់ធ្នាប់ក្លាយជាIstanbul។ ទីក្រុងរបស់ក្រិចមិនបង្កស្នាមរបស់ដល់ជនជាតិ Armenian ហើយពួក Armenian ក៏មិនបង្កស្នាមរបួសដល់ជនជាតិក្រិចដែរ ហើយមូស្លីមក៏មិនទៅបង្កស្នាមរបួសដល់នរណាម្នាក់ដែរ។ ក្រោយពីការយកឈ្នះ Constantinople ប្រជាជនព្យួររូបរបស់អ្នកឈ្នះលើជញ្ជាំងនៃកន្លែងដែលគេហៅថា មហាថេរៈ ។  វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលកាយវិការនេះមានក្នុងសមយ័នោះ។ បន្ទាប់មកប្រវត្តិសាស្រ្តបានបង្ហាញថា សេ្តចបានកោះហៅព្រះសង្ឃរាជ និងប្រគល់សោរក្លោងទ្វារជូនឱ្យមនុស្សអ្នកយាមដើម្បីការពារសុវត្តិភាព។ រហូលដល់សព្វថ្ងៃនេះព្រះសង្ឃរាជចងចាំគាត់ដោយសេចក្តីគោរព។ ប៉ុន្តែបច្ចុប្បន្ននេះឥស្លាមមិនត្រូវបានយល់ដូច្នោះទាំងស្រុងនោះទេ ។ ឥស្លាមរមែងគោរពដល់គំនិតផ្សេងៗគ្នាដែលនេះអាចធ្វើទៅរួច លុះត្រាតែគំនិតទាំងនោះត្រូវបានគេឲ្យតម្លៃត្រឹមត្រូវឡើងវិញ ។

ខ្ញុំស្ដាយក្រោយក្នុងការនិយាយថាប្រទេសដែលមានជនមូស្លីមរស់នៅ អ្នកដឹកនាំសាសនានិងជនមូស្លីមមិនទាន់យល់ដឹងពីច្បាប់មួយចំនួន គ្មានសពាវុធអ្វីក្នុងដៃក្រៅពីការបកស្រាយមូលដ្ឋានរបស់សាសនាឥស្លាម។ ពួកអ្នកប្រើប្រាស់ការបកស្រាយនេះ ដើម្បីអូសទាញមនុស្សឲ្យមានការតស៊ូដើម្បីផលប្រយោជន៍របស់ពួកគេ។ ជាការពិតឥស្លាមជាជំនឿពិតហើយវាគួរគប្បីតែត្រូវបានអនុវត្តដោយស្មោះ។ អំឡុងដំណើរនៃការទទួលបានជំនឿមនុស្សពុំគប្បីប្រើប្រាស់វីធិសាស្រ្តក្លែងក្លាយនោះទេ ។ ក្នុងឥស្លាមគោលដៅអ្វីមួយត្រូវតែស្របតាមច្បាប់ ដូចនេះវិធីប្រើប្រាស់គួរគប្បីស្របតាមច្បាប់ដែរ ។ យោងតាមទស្សនៈនេះមនុស្សម្នាក់មិនអាចទទួលបានឋានសួគ៍ដោយការសំលាប់មនុស្សនោះទេ ។ ជនមូស្លិមមិនអាចនិយាយថា ”ខ្ញុំសំលាប់មនុស្សម្នាក់ ហើយខ្ញុំនឹងទៅកាន់ឋានសួគ៌” ។ ព្រះអល់ឡោះមិនយល់ព្រមឲ្យមានការសំលាប់មនុស្សជាដាចខាត់ ។

គោលបំណងសំខាន់មួយក្នុងចំណោមគោលបំណងឯទៀតរបស់មូស្លីមគឺ ការទទួលបានការយល់ព្រ មពីព្រះអល់ឡោះឯមួយទៀត គឺធ្វើកិត្តនាមរបស់ព្រះអល់ឡោះដ៏មានរិទឹ្ធល្បីរន្ទឺក្នុងសកលលោក ។ ច្បាប់របស់សាសនាឥស្លាមមានលក្ខណៈច្បាស់លាស់ ហើយមនុស្សមិនអាចប្រកាសសង្គ្រាមបានទេ។ ក្រុមមួយមិនអាចប្រកាសសង្គ្រាមបានទេលើក្រុមផ្សេងៗទៀត ឬ រដ្ឋ។  បើមិនដូច្នោះ វាជាអំពើភេរវកម្ម ។ ក្នុងករណីនេះ សង្គ្រាមត្រូវបាននាំចូលដោយការហុំពទ័្ធជុំវិញមនុស្សម្នាក់ពីសំណាក់ចោរព្រៃមួយចំនួន។ មនុស្សម្នាក់ទៀតបានប្រមូលមនុស្សមួយចំនួនជុំវិញខ្លូនរបស់គាត់។ ប្រសិនបើមនុស្សត្រូវបានអនុញ្ញាតឲ្យប្រកាសសង្គ្រាមដោយខ្ឡូនឯងនោះភាពចលាចលនឹងកើតមានឡើង។ រាល់មនុស្សដែលមានការយោគយល់ចំពោះសាសនាគ្រិស្តត្រូវបានគេចោទប្រកាន់ថា “បុរសនេះជួយ????សាសនាគ្រិស្តហើយធើ្វឲ្យឥស្លាមចុះអន់ថយ ។ យើងគួរប្រកាសសង្រ្គាមជាមួយបុរសនេះហើយគាត់គួរតែស្លាប់ ។ លទ្ធផលគឺមានសង្រ្គាមកើត????ឡើង  ជាសំណាងការប្រកាសសង្រ្គាមមិនមែនជាការងាយស្រួលទេ ។ ប្រសិនបើរដ្ឋមិនប្រកាសសង្គ្រាមគ្មាននរណាអាចផ្តើមបានទេ។ នរណាដែលផ្តើមទោះបីពួកគាត់ជាអ្នកប្រាជ្ញដែលខ្ញុំកោតសរសើរ មិនអាចបង្កើតសង្រ្គាមពិតប្រាកដបានទេព្រោះការបង្កើតសង្រ្គាមគឺជាការប្រឆាំងនឹងស្មារតីរបស់សាសនាឥស្លាម។ ច្បាប់សន្តិភាព និងសង្រ្គាមរបស់សាសនាឥស្លាមបានបង្ហាញយ៉ាងច្បាស់លាស់ ។ ពិភពរបស់សាសនាឥស្លាមពិតជាមិនឋិតនៅក្នុងគំនិតរបស់ខ្ញុំពិភពរបស់ឥស្លាមមិនឋិតនៅទេ ។ វាមានកន្លែងសម្រាប់ជនមូស្លីមរស់នៅ ។ កន្លែងខ្លះមានជនមូស្លីមរស់នៅច្រើនជាងកន្លែងផ្សេងទៀត ។ សាសនាឥស្លាមបានក្លាយជាស្ថានភាពនៃការរស់នៅជាវប្បធម៌មួយ ។ វាមិនត្រូវបានប្រតិបត្តិជាលក្ខណៈជំនឿទៀតទេ ។ មានមូស្លីមមួយ ចំនួនបានកែប្រែទំរង់របស់ឥស្លាមទៅតាមគំនិតរបស់ពួកគេ ។ ខ្ញុំមិនមែននិយាយពីជនមូស្លីមជ្រុលនិយមនោះទេប៉ុន្តែ និយាយពីជនមូស្លីមទូទៅដែលអនុវត្តសាសនាឥស្លាមទៅតាមអ្វីដែលស័ក្តិសមនឹងគាត់ ។ លក្ខខណ្ឌរបស់ឥស្លាមនោះគឺ មនុស្សគប្បីគួរតែជឿ និងរស់ឲ្យស្របទៅតាមអ្វីដែលព្រះបានផ្តល់ឲ្យ ។ ជនមូស្លីមត្រូវតែអនុវត្តនូវកាតព្វកិច្ចដែលបានចែងនៅក្នុងសាសនាឥស្លាម ។ វាមិនអាចនិយាយបានថា សង្គមដែលគំនិតនិងទស្សនៈវជ្ជាបែបនេះឋិតនៅក្នុងភូមិសាស្ត្ររបស់សាសនាឥស្លាមនោះទេ ។ ប្រសិនបើយើងនិយាយថាវាឋិតនៅនោះយើងកំពុងតែ និយាយបង្ខូចសាសនាឥស្លាម ហើយប្រសិនបើយើងនិយាយថាមិនមានសាសនាឥស្លាមនោះយើងកំពុងតែនិយាយបង្ខូចមនុស្សជាតិទាំងអស់ ។ ខ្ញុំមិនយល់ថាជនមូស្លីមនឹងអាចចូលរួមធ្វើឲ្យមានតុល្យភាពពិភពលោកនាពេលអនាគតនោះទេ ។ ខ្ញុំមិនបាន????ឃើញអ្នកគ្រប់គ្រងយើងមានចក្ខុវិស័យដូច្នោះដែរ ។ ពិភពលោករបស់សាសនាឥស្លាមមានលក្ខណៈងងឹតងងុលចំពោះមនុស្សជាតិទោះបីជាមានការបំភ្លឺមកដល់នាពេលបច្ចុប្បន្ននេះ ក៏ដោយ ។ យើងអាចសង្កេតលើព្រឹត្តិការណ៍អំឡុងពេលធ្វើធម្មយាត្រា (Hajj) នៅទីក្រុង Makkah ។ យើងអាចឃើញព្រឹត្តិការណ៍នេះនៅក្នុងសន្និបាត និងការប្រជុំតុមូល ។ អ្នកអាចឃើញព្រឹត្តិការណ៍នេះ ក្នុងសភាតំណាងរាស្រ្តតាមរយៈទូរទស្សន៍ ។ វាមានវិសមភាពយ៉ាងខ្លាំងក្នុងបញ្ហានេះ ។ ពួកគេជនមូស្លីមទាំងនេះមិនអាចដោះស្រាយបញ្ហាររបស់ពិភពលោកបានទេ ។ ប្រហែលពួកគេនឹងអាចធ្វើបាននាពេលអនាគត ។ នាពេលបច្ចុប្បន្នសាសនាឥស្លាមត្រូវបានបង្កើត????ឡើងដោយបុគ្គលម្នាក់ ។ ជនមូស្លីមមានគ្រប់កន្លែងនៅលើពិភពលោក ។ ជារឿយៗពួកគេទាំងអស់គ្នាត្រូវបានបំបែកចេញពីគ្នាម្តងម្នាក់ៗ ។ ខ្ញុំមិនដែលឃើញជនមូស្លីមណាម្នាក់ដែលល្អឥតខ្ចោះទេ។ ប្រសិនបើជនមូស្លីមទាំងអស់មិនអាចមកអង្គុយជុំគ្នាហើយរួមគ្នាបង្កើតជាសម្ព័ន្ធមិត្តធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហា សាមញ្ញនានា បង្ហាញអត្ថន័យសកលលោកទៅតាមអ្វីដែលបានចែងនៅក្នុងគម្ពីគួរអានដើម្បីបង្កើតគម្រង់នាពេលអនាគត កំណត់គោលដៅនាពេលអនាគតខ្ញុំមិនគិតថាយើងអាចនិយាយពីពិភពរបស់ឥស្លាមនោះទេ។ ដោយសារតែគ្មានពិភពសាសនាឥស្លាមនេះហើយទើបបុគ្គលមួយចំនួនធ្វើការរៀងៗខ្លួនទៅតាមការយល់ឃើញរបស់ពួកគេ ។ យើងអាចនិយាយបានថា មានជនមូស្លីមមួយចំនួនមានការពិតរបស់ខ្លូន។ យើងមិនអាចនិយាយថាចំណេះដឹងសាសនាឥស្លាមត្រូវបានគេជ្រោតជ្រាបតាមរយៈការយល់ស្របព្រមគ្នាពីសំណាក់អ្នកប្រាជ្ញដែលមានសមត្ថភាពខ្ពស់ពីជំនឿជឿជាក់ក្នុងគម្ពីគួរអាននិងត្រូវបានពិសោធន៍ច្រើនដងនោះទេ។ វាអាចនិយាយបានថា វប្បធម៌របស់ជនមូស្លីមលុបលើវប្បធម៌របស់សាសនាឥស្លាម ។ វាមានលក្ខណៈបែបនេះតាំងពីសតវត្សរ៍ទីប្រាំយោងតាមប្រតិទិនរបស់សាសនាឥស្លាម ( គ្រិស្តសករាជទីដប់មួយ ) ។ វាបានចាប់ផ្តើម????ឡើងក្នុងយុគសមយ័ Abbasid និងការបង្ហាញខ្លូនរបស់ក្រុម Seljuks ។ វាបានកើន????ឡើងក្រោយពីការឈ្នះចម្បាំងរបស់ Istanbul។ យុគសម័យបន្ទាប់ផ្លូវទៅកាន់ការបង្ហាញអត្ថន័យថ្មីត្រូវបានបិទ ។ ការពង្រីកគំនិតនិងចំណេះដឹងត្រូវបានរួមតូច។ ទំហំនៃចំណេះដឹងខាងសាសនាឥស្លាមក៏បានរួមតូចដែរ។ មនុស្សមិនស្មោះត្រង់បានលិចឡើងក្នុងសាសនាឥស្លាម ។ មនុស្សចិត្តស្រាលអ្នកដែលមិនអាចទទួលយកអ្នកដទៃអ្នកដែលមិនអាចបើកចិត្តឲ្យទូលាយទៅមនុស្សឯទៀត។ ភាពចង្អៀតចង្អល់នេះក៏បានកើតឡើងក្នុងចំណោមអ្នកកាន់ធម៏ផងដែរ។ វាមានការសោកស្តាយដែលសូម្បីតែនៅសាលាចំណេះដឹងខាងសាសនាក៏ដែរ។ ជាការពិតណាស់គោលការណ៍ និងការបង្ហាញអត្ថន័យទាំងនេះតម្រូវឲ្យមានការពិនិត្យឡើងវិញ និងការកែទម្រង់ឡើងវិញដោយអ្នកមានចំណេះដឹងក្នុងវិស័យរបស់ពួកគេ ។ បណ្តាញ Al-Qaeda មនុស្សដែលខ្ញុំស្អប់បំផុតក្នុងលោកគឺ [Osama] Bin laden ព្រោះគាត់បានធ្វើឲ្យខូចភាពត្រចះត្រចង់ និងកេរ្តិ៍ឈ្មោះរបស់សាសនាឥស្លាម។ គាត់បានបង្កើតរូបភាពដ៏អាក្រក់មួយ។ ទោះបីជាយើងព្យាយាមក្នុងការជួសជុលការខូចខាតទាំងនោះក៏ពួកយើងត្រូវការពេលវេលាដ៏យូរក្នុងការជួលជុលឲ្យប្រសើរឡើងវិញ។

យើងបាននិយាយអំពីការខូចខាតនេះនៅលើវេទិកាជាច្រើន ហើយយើងក៏បានសរសេរសៀវភៅពីវាដែរ។ យើងនិយាយថា “នេះមិនមែនជាសាសនាឥស្លាមទេ”។ Bin Laden បានជំនួសហេតុផលរបស់សាសនាឥស្លាមជាមួយនឹងអារម្មណ៍ និងសេចក្តីប្រាថ្នារបស់ខ្លូន។  គាត់គឺជាបិសាចដូចជាមនុស្សដែលនៅជុំវិញខ្លូនក៏ដូច្នោះដែរ។ ប្រសិនបើមនុស្សដទៃមានលក្ខណៈស្រដៀងនឹងពួកគាត់គ្រប់ទីកន្លែ ង នោះពួកគេក៏ជាបិសាចដែរ។ យើងសូមផ្តន្ទាទោសជាខ្លាំងលើអាកប្បកិរិយារបស់ Laden។ ប៉ុន្តែវិធីតែ មួយគត់ដែលអាចការពារអំពើទាំងនេះបានគឺ មានតែជនមូស្លីមដែលរស់នៅក្នុងប្រទេសនានាត្រូវបង្ហា ញពីសាសនាឥស្លាមពិតប្រាកដ​​​​​​ខ្ញុំបាននិយាយខាងលើថាខ្ញុំមិនដែលយល់ថាមានពិភពសាសនា

ឥស្លាម។ ដូច្នេះវាមានតែប្រទេសដែលជនមូសម្លីរស់នៅទើបអាចដោះស្រាយបញ្ហារបស់ពួកគេដោយខ្លូនឯងបាន។ តើពួកគេគួរធើ្វការពិចារណាឡើងវិញនៅពេលដែលពួកគេបោះឆ្នោតឲ្យអ្នកដឹកនាំពួកគេដែរ ឬទេ? រឺពួកគេគួរតែប្រកាន់ខ្ជាប់ការកែទម្រង់មូលដ្ឋា? ដើម្បីឲ្យមានការលូតលាស់ល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយជនមូស្លីមគ្របរូបត្រូវតែធ្វើការដោះស្រាយបញ្ហារបស់ខ្លូន ។ មិនថាបញ្ហា ពួកគេក្នុងអំពើភេរវកម្ម ការអនុវត្តន៍ដែលមិនទទួលបានការអនុញ្ញាតពីព្រះអល់ឡោះបូករូមទាំងគ្រឿងញៀន និងការប្រើប្រាស់បារីការហាមឃាត់បន្ថែមពីព្រះអល់ឡោះទេ ក៏ជាបញ្ហាដែលត្រូវដោះស្រាយដែរ។ ការបែកបាក់គ្នាការជ្រួលច្របល់របស់ពលរដ្ឋភាពក្រីក្រ មិនចេះចប់ភាពអាម៉ាស់ដែលត្រូវបានគ្របគ្រង់ដោយអ្នកដទៃ និងទទួលការជេរប្រមាថបន្ទាប់ពីការទ្រាំនឹងរដ្ឋាភិបាលដោយអំណាចបរទេ សទាងំនេះ ជាបញ្ហាដែលយើងអាចរាប់បញ្ចូលក្នុងតារាងបាន ។ ដូចដែលលោក Mehmet Akif Ersoy បាននិយាយថាទាសភាពបណ្តាបញ្ហាការញៀនថ្នាំការទទួលយកនូវអ្វីដែលមិនមែនជាទំលាប់ និងការចំអក់មើលងាយសុទ្ធតែជារឿងសាមញ្ញ។ ទាំងនេះសុទ្ធជាពាក្យបណ្តាសាដល់ព្រះអល់ឡោះហើយបញ្ហាទាំងនេះបានធ្លាក់ទៅលើប្រទេសជាតិរបស់យើង។ ដើម្បីយកឈ្នះបញ្ហាទាំងនេះខ្ញុំយល់ឃើញថា យើងត្រូវធ្វើជាមនុស្សម្នាក់ដែលសុចរិតយុត្តិធម៌ និងធ្វើជាមនុស្សដែលលះបង់ដើម្បីព្រះអល់ឡោះ។ កាតព្វកិច្ចរបស់ពួកយើងវាជាកំហុសរបស់ជាតិសាសន៍យើងហើយក៏ដូចជាកំហុសរបស់យើងផ្ទាល់ដែរ។ ទាំងនេះជាកំហុសរបស់វិស័យអប់រំ។ ជនមូស្លីមពិតប្រាកដដែលយល់ពីសាសនាឥស្លាមគ្រប់ជ្រុងជ្រោយនោះមិនអាចជាភេវរជន ។ វាមានការលំបាកក្នុងការរក្សាភាពជាមូស្លីមប្រសិនបើគាត់បានចូលរួមក្នុងអំពើភេរវកម្ម ។ សាសនាមិនអនុញ្ញាតឲ្យមានការសំលាប់ដើម្បីសម្រេចតាមគោលដៅនោះទេ។ បុន៉្តែជាការពិតណាស់ តើយើងបានធ្វើអ្វីខ្លះក្នុងការបណ្តុះបណ្តាលពួកគេឲ្យក្លាយទៅជាមនុស្សល្អប្រពៃ? តើកត្តាអ្វីខ្លះ ដែលយើងបានចង់ភ្ជាបពួកគេ? តើមានកាតព្វកិច្ចអ្វីខ្លះ ដែលយើងបានធ្វើក្នុងតំណាងអប់រំពួកគេដែលយើងសង្ឃមថាពួកគេ នឹងមិនចូលរួមក្នុងភេរវកម្ម?

មនុស្សអាចជៀសផុតពីការចូលរួមភេរវកម្មដោយផ្លូវគុណធម៌ខ្លះៗចេញពីជំនឿរបស់សាសនាឥស្លាម ដូចជាការខ្លាចរអាព្រះអល់ឡោះ ខ្លាចថ្ងៃវិនិច្យឆ័ និងខ្លាចរអាក្នុងការប្រឆាងំ នឹងគោការណ៍របស់សាសនា។ ប៉ុន្តែយើងមិនទាន់បានកសាងនូវបម្រែបម្រួលដែលចាំបាច់ និងឲ្យមានក្នុងបញ្ហានេះនៅឡើយទេ ។ កន្លងមកមានការព្យាយាមតិចតួចក្នុង ការដោះស្រាយបញ្ហានេះ ។ ជាអកុសល មានឧបសគ្គរារាំងពីសំណាក់បប្រជាជនយើង។ អ្នកខ្លះបាននិយាយថាសកម្មភាពដែលយើងត្រូវការមិនគួរអុញ្ញាតឲ្យបង្កើតឡើងឡើយ ។ វគ្គបណ្តុះបណ្តាលវប្បធម៌ និងសីលធម៍គួរតែហាមឃាត់ជាដាច់ ខាត់ក្នុងស្ថាបន័អប់រំ ។ នៅពេលជាមួយគ្នាដែរយើងទាមទាររាល់តម្រូវការក្នុងជីវិតគប្បីបង្រៀនក្នុងសាលា ។ ការអប់រំសុខភាពគួរតែផ្តល់ និងបង្រៀនដោយវេជ្ជបណ្ឌិត ។ ថ្នាក់ដែលទាក់ទង នឹងជីវិតក្នុង និងក្រៅផ្ទះគួរតែបង្រៀក្នុងសាលាឲ្យបានត្រឹមត្រូវ។ មនុស្សគប្បីត្រូវគេបង្រៀនពីរបៀបរស់នៅជាមួយ ដៃគូរអនាគត និងរបៀបចិញ្ចឹមកូន។ ប៉ុន្តែបញ្ហាមិនបានបពា្ឈប់នៅត្រឹមនេះទេ។ ប្រទេសតួកគី និងប្រទេសឯទៀតដែលមានដង់ស៊ីតេ ប្រជាជនមូស្លីមច្រើនទទួលរងទុក្ខពីការប្រើប្រាស់គ្រឿងញៀនការលេងល្បែងស៊ីសង និងអំពើពុករលួយ។ វាស្ទើរតែគ្មាននរណាម្នាក់នៅប្រទេសតួកគីមិនមានឈ្មោះអាស្រូវក្នុងបញ្ហាទាំងអស់នោះ។ ប៉ុន្តែមានគោលដៅមួយ ចំនួនទៀតមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។ អ្នកមិនអាចសួរនរណាម្នាក់ទៅលើបញ្ហារនេះទេ។ អ្នកមិនអាចកោះហៅអ្នកដែលជាប់ពាក់ព័ន្ធមកទទួលខុសត្រូវ។ ពួកគេត្រូវបានការពារ ផ្តល់លំនៅដ្ឋាន និងដូចនេះពួកគេមិនបានទទួលការរខាំន។ មនុស្សទាំងនេះ ជាមនុស្សដែលធំឡើងជាមួយយើង។ ពួកគេទាំងអស់ជាកូនចៅរបស់យើង។ តើហេតុអ្វីបានជាពួកគេ មួយចំនួនក្លាយជាមនុស្សអាក្រក់? តើហេតុអ្វីបានជាពួកគេមួយចំនួនធំឡើងក្លាយជាអ្នកសម្លុតធ្វើបាបគេ ? តើហេតុអ្វីពួកគេប្រយុទ្ធប្រឆាំង នឹងតំលៃមនុស្សជាតិ ? ហេតុអ្វីបានជាពួកគេមកប្រទេសរបស់ពួកគេ និងសំលាប់ខ្លួនឯងដោយការបោះគ្រាប់បែក? មនុស្សទាំងនេះ ធំឡើងជាមួយយើង។ ដូចនេះវាប្រាកដជាមានកំហុសអ្វីមួយក្នុងវិស័យអប់រំរបស់ពួកគេ។ មានន័យថា ប្រព័ន្ធអប់រំប្រាកដជាមានកង្វះខាតអ្វីមួយចំនុចខ្សោយមួយចំនួនដែលត្រូវការការពិនិត្យឡើងវិញ។ ចំណុចខ្សោយទាំងនេះត្រូវតែដកចេញ។ និយាយឲ្យខ្លី ការអប់រំមនុស្សមិនត្រូវបានផ្ដល់អតិភាពនោះទេ ទន្ទឹមនឹងនេះជំនាន់ខ្លះមានការបាត់បង់ និងការបំផ្លាញ។ យុវវ័យដែលកង្វះតម្លៃទាំងនេះបានបាត់បង់ស្មារតីសាសនារបស់ពួកគេ។ មនុស្សមួយចំនួនបានឆកឱ់កាសប្រើប្រាស់ពួកគេផ្តល់ប្រាកឲ្យពួកគេប៉ុន្មានដុល្លារ ប្រែក្លាយពួកគេឲ្យក្លាយជាមនុស្សយន្តចាំតែគេបញ្ជា។ មនុស្សទាំងនេះ បានដាក់ថ្នាំឲ្យពួកគេ ហើយនេះបានក្លាយទៅជាប្រធានបទលើរបៀបវារៈនាពេលបច្ចុប្បន្នដែលអាចអានបានក្នុងទំព័រ ទស្សនាវដ្ដី ។ យុវជនទាងំនេះត្រូវបានគេធើ្វបាប់ដល់ដំណាកកាល់មួយ ដែលពួកគេត្រូវបានបង្វក់។

ពួកគេត្រូវបានប្រើប្រាស់ឲ្យក្លាយជាឃាតករដែលជាលេសនៃគំនិត​ រឺគោលដៅដ៏ឆ្កូតឡប់របស់មនុស្សទាំងនោះដែលគេបានធើ្វឡើងដើម្បីសំលាប់មនុស្ស។ មនុស្សទាងំនេះត្រូវបានគេធ្វើឲ្យក្លាយជាមនុស្សយន្តចាំស្តាប់តែបញ្ជា។ នៅពេលមួយមនុស្សជាច្រើនត្រូវបានសំលាប់នៅប្រទេសតួកគី។ ក្រុមនេះសំលាប់មនុស្សមួយនេះក្រុមមួយទៀតសំលាប់មនុស្សមួយទៀត។ កាលពីថ្ងៃទី១២ ខែ មិនា ឆ្នាំ ១៩៧១ អ្នកទាំងអស់គ្នាបានចូលរួមក្នុងសង្រ្គាមលោហិតមួយ។ កម្លាំងយោធាបានចូលរួមធ្វើអន្តរាគមន ។ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ១៩៨០ មនុស្សបានចូលរួមសង្រ្គាមលោហិតមួយទៀត។ មនុស្សកាប់

សំលាប់គ្នាដូចសត្វធាតុ ។ មនុស្សមួយចំនួនបានព្យាយាមសំលាប់មនុស្សដើម្បីសម្រេចបានគោលដៅរបស់ខ្លួន។ អ្នកទាំងអស់គ្នាសុទ្ធតែជាភេវរជន។ មនុស្សនៅផ្នែកខាងនេះជាភេវរជនមនុស្សនៅផ្នែកខាងនោះក៏ជាភេវរជន។ ប៉ុន្តែមនុស្សម្នាក់ៗដាកងារឲ្យសកម្មភាពខ្លួនឯងខុសៗគ្នាមនុស្សម្នាក់បាននិយាយថា “ខ្ញុំធ្វើរឿងនេះឡើងក្នុងនាមជាអ្នកកាន់សាសនាឥស្លាម។​ ម្នាក់ទៀតបាននិយាយថា “ខ្ញុំធ្វើដើម្បីទឹកដី និងប្រជាជនរបស់ខ្ញុំ ”។ អ្នកទី៣បាននិយាយថា “ខ្ញុំប្រយុទ្ធប្រឆាំង នឹងមូលធននិយម និងការកេងប្រវ័ញ្ច”។ នេះគ្រានតែជាពាក្យដែលគេ នយាយតែប៉ុណ្ណោះ។ គម្ពីគួរអានបាននិយាយពី ការដាក់ងារទាំងនេះវាជាវត្ថុដែលគ្មានតម្លៃ។ ប៉ុន្តែមនុស្សនៅតែព្យាយាមសំលាប់គ្នា។ អ្នកទាំងអស់គ្នាព្យាយាមសំលាប់ក្រោមនាមឧត្តមគតិ។ ក្នុងការសំលាប់ដើម្បី “ឧត្តមគតិ”ទាងំនេះមនុស្សជាច្រើនត្រូវបានសំលាប់វាគ្មានអ្វីខុសគ្នាពីភេរវកម្មនោះទេ។ អ្នកទាំងអស់គ្នាមិនថាជាជនមូស្លីមប្រព្រឹត្តិកំហុសដូចគ្នា ។ ដោយសារមនុស្សទាំងអស់សុទ្ធតែបានប្រព្រឹត្តិពីម្នាក់ទៅម្នាក់ ការសំលាប់នេះបានក្លាយជាគោលដៅដែលអាចជាការពិតបាន។ ការសំលាប់ក្លាយជាទំលាប់។ មនុស្សម្នាក់ៗចាប់ផ្តើមមានទំលាប់សំលាប់មនុស្សទោះបីជាការសំលាប់មនុស្សគឺជាអំពើអាក្រក់មួយក៏ដោយ។ មានម្តងនោះមិត្តសម្លាញ់របស់ខ្ញុំបាបសម្លាប់សត្វពស់មួយក្បាល។ គាតបាន់បញ្ចប់ការសិក្សាផ្នែកសាសនាវិទ្យាដែល

បច្ចុប្បន្នជាបុព្វជិតមួយរូប។ ឆ្លើយតបទៅនឹងការសំលាប់សត្វពស់របស់គាត់ខ្ញុំមិនបាននិយាយជាមួយ គាត់អស់មួយខែ។ ខ្ញុំបាននិយាយថា “ពស់មួយក្បាលនោះមានសិទ្ធិរស់រានក្នុងធម្មជាតិ។ តើលោកមានសិទ្ធិអ្វីទៅសំលាប់វា ? ប៉ុន្តែសម្រាប់ស្ថានភាពបច្ចុប្បន្នប្រសិនបើមនុស្ស១០ រឺ២០នាកត្រូវបានសំលាប់ ឬចំនួនមនុស្សដែលបានស្លាប់មិនខ្ពស់ដល់ថ្នាក់យើងគួរបារម្ភនោះយើងនឹងនិយាយថា “អូ នេះ មិនមែនជារឿងអាក្រកប៉ុន៉ា្មនទេចំនួនអ្នកស្លាប់មិនសូវច្រើនទេ។ ហិង្សាដ៏សម្បើនេះត្រូវបានមនុស្សទទួលស្គាល់ក្នុងកំរិតមួយ ដ៏គួរឲ្យរន្ធត់។ យើងបាននិយាយថា “វាល្អហើយដែលមនុស្សដែលស្លាប់ត្រឹ មតែ២០ទៅ៣០នាក់។ ជាខ្លីសង្គមទាំងមូលបានទទួលស្គាល់ថានេះជាផ្នែកមួយនៃជីវិតប្រចាំ ថ្ងៃរបស់ពួកយើង។ ស្ថានភាពបែបនេះអាចទុបស្កាត់បានតាមរយៈការអប់រំ។ ច្បាប់របស់រដ្ឋាភិបាលអាចនឹងការពារស្ថានភាពនេះបាន។ ក្រុមមនុស្សដែលគេមិនសូវត្រូវបានគេយកចិត្តទុកដាក់ដែលត្រូវបានការពារ និងមិនត្រូវបានបពា្ឈប់កំពុងតែពង្រីកបញ្ហាតូចតាចទាំងនេះ និងព្យាយាមធើ្វឲ្យរឿងសំខាន់ទៅជាមិនសំខាន់ទៅវិញ។ វាមានរូបមន្តក្នុងការព្យាបាលវា។ រូបមន្តព្យាបាលនោះគឺបង្រៀនមនុស្សឲ្យដឹងពីការពិតត្រង់ៗ។ ថាគប្បីបញ្ជាក់យ៉ាងច្បាស់ថាជនមូស្លីមមិនអាចជាភេវរជនបានឡើយ ។ តើហេតុអ្វីបានជាយើងគួរបញ្ជាក់ឲ្យច្បាស់ពីបញ្ហានេះ? ព្រោះមនុស្សគប្បីយល់ថាប្រសិនបើគេប្រព្រឹត្តអំពើអាក្រក់ទោះបីជាវាតូចដូចអាតូមក៏ដោយពួកគេនឹងត្រូវតែសងវិញនៅពេលបច្ចុប្បន្ន និងពេលអនាគត។ ត្រឹមត្រូវណាស់សំលាប់មនុស្សម្នាក់ជារឿងដ៏សំខាន់មួយ។ គម្ពីរគួរអាននិយាយថាការសំលាប់មនុស្សម្នាក់ដូចសំលាប់មនុស្សទាំងអស់គ្នាដែរ។ Ibs Abbas បាននិយាយថាឃាតករនឹងត្រូវរស់នៅឋាននរកគ្មានទីបញ្ចប់។ នេះជាការដាក់ទណ្ឌកម្មដូចគ្នាចំពោះអ្នកមិនជឿជំនឿ។ វាមានន័យថា ឃាតករនិងអ្នកមិនជឿជំនឿទទួលទណ្ឌកម្មដូចគ្នា។ ជាខ្លីក្នុងសាសនាឥស្លាមក្នុងន័យការដាក់ទណ្ឌ កម្មនាថ្ងៃកាត់ក្ដីឃាតករមួយរូបនឹងត្រូវបានផ្តល់ឋានៈទាបដូចអ្នកដែលបានបដិសេធព្រះអស់ឡោះ និងព្យាការីរបស់ទ្រង់ (អ្នកមិនជឿអាទិទេព)។ ប្រសិនបើនេះជាគោលការណ៍មូលដ្ឋាននៃសាសនា នោះគួរគប្បីបញ្ចូលវាក្នុងវិស័យអប់រំ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2020 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។