ចំនុចសំខាន់ៗនៃសៀវភៅ

នៅខណៈពេលនៃការសរសេរសៀវភៅស្តីអំពីការរួមចំណែករបស់លោកGülen ចំពោះទស្សនៈខាងផ្លូវចិត្ត សាសនា និង​នយោបាយឥស្លាមនិង បញ្ហាអរិយធម៌ លោក Gülen បានក្លាយជាបញ្ញាវន្តលេខ ១ លេចធ្លោជាងគេជាសាធារណៈ ក្នុងពិភពលោកនៅក្នុងការបោះឆ្នោតដែលរៀបចំសហការដោយ ទស្សនាវដ្តី Foreign policy និង prospect នៅក្នុងឆ្នាំ២០០៨។ មានបញ្ញាវន្ត និង មេដឹក នាំសាសនិកឥស្លាមជាច្រើនក្នុងសម័យដំណាលលោកបាននិពន្ធសៀវភៅ ដើម្បី ពន្យល់អំពីគោលការមូលដ្ឋានរបស់ឥស្លាម និង របៀបដើរតម្រង់ទិស និង ប្រើ ប្រាស់គោលការណ៍ទាំងនោះក្នុងបរិបទនៃភាពទានសម័យហើយក្នុងសង្គម និង រដ្ឋដែលឈលើវិស័យឧស្សាហកម្មដ៏ជឿនលឿនមួយ ។ ដូច្នេះប្រធានបទរបស់ លោក Gülen គឺមិនមែនជាអ្វីដែលថ្មីនោះទេ។ ប៉ុន្តែពេញមួយជីវិតរបស់លោក ក្នុងនាមជាអ្នកនិពន្ធ និង​អ្នកពន្យល់បកស្រាយ តាំងតែពីដើមទសវត្សឆ្នាំ ១៩៦០មកលោក Gülen បានធ្វើការបង្កើតទស្សនៈក្នុងរបៀបមួយដែល ត្រូវការ មនុស្សមានខួរក្បាលឆ្លាតវ័យម្នាកធ្វើការគិតគូរយ៉ាងម៉ត់ចត់មុននឹងធ្វើការទទួលយកឬបដិសេធរាល់ការបកស្រាយណាមួយអំពីតម្លៃឥស្លាម មនុស្សជាតិ និង សកម្មភាពអន្តរសាសនា។

ក្នុងនាមជាអ្នកបំភ្លឺអំពីតំលៃ និង ឧត្តមគតិឥស្លាម  លោក Gülen បាន ធ្វើការពិចារណាទៅលើភាពខុសគ្នាគ្រប់ប្រភេទទាំងអស់នៅក្នុង madhhabs (ក្រុមទស្សនៈឥស្លាម)  និង tariqas (ស្ថាប័នរបស់ក្រុមសូហ្វី) ហើយលោកមិន លំអៀងទៅក្រុមទស្សនៈណាមួយដោយមិនឲ្យតម្លៃក្រុមទស្សនៈដ៏ទៃទៀតនោះទេ។ លោក Gülen បានព្យាយាមរកវិធីថ្មីក្នុងការសម្លឹងមើល និងចូលឲ្យជិត tasawwuf (ការសម្អាតចិត្ត) (ការអនុវត្តសាសនា)និងវិញ្ញាណខាងផ្លូវចិត្ត។ លោកបាននាំមកដោយជោគជ័យនូវចក្ខុវិស័យយ៉ាងទូលំទូលាយមួយដែលអាចបញ្ចូលបានដោយងាយស្រួលនូវបញ្ហាស្មុគស្មាញ និង វិវាទទៅឥស្លាមបែប “នយោបាយ” និង “ផ្លូវចិត្ត” ផង​ ជាចក្ខុវិស័យមួយដែលមិនងាយបង្ករឲ្យមាន វិវាទចំពោះអ្នកអាណាចក្រនាពេលបច្ចុប្បន្ន ឬសូម្បីតែ របប ប្រឆាំងឥស្លាម។

ឥរិយាបថអាណិតស្រឡាញ់របស់លោក Gülen ចំពោះមនុស្សទូទៅដោយមិន គិតពីជំនឿសាសនា និង នយោបាយ បាននាំលោកទៅរកជំហរកណ្តាលនៃ វិញ្ញាណផ្លូវចិត្តឥស្លាមដែលមិនត្រូវបានគេឲ្យតម្លៃនិងធ្វើការបកស្រាយខុសក្នុងសំណេររបស់មនុស្សដែលរស់នៅក្នុងសម័យជាមួយលោកក្នុងប្រទេសមូស្លីម។

សម្ពាធនយោបាយដែលលោក​ Gülen ជួបប្រទះនាពេលកន្លងមកនៅ ក្នុងស្រុកកំណើតរបស់ខ្លួន គឺជាបន្ទុកមួយ ដ៏ធ្ងន់ធ្ងរដែលមិនអាចទ្រាំបានសំរាប់ ការអភិវឌ្ឍខាងបញ្ញានិងផ្លូវចិត្ត។ ការប្រឈមមុខជាមួយនឹងឧបសគ្គក្នុងដំណើរ

នៃការស្រាយបំភ្លឺដ៏សែនពិបាកទៅកាន់ជនរួមជាតិរបស់ខ្លួន អ្នកប្រាជ្ញ Bediuz zaman Said Nursi​ (ឆ្នាំ ១៨៨៧ដល់១៩៦០) ម្ចាស់ស្នាដៃនៃកម្រងសៀវភៅ Risale-i Nur និងជាអ្នកតំណាងនៃសម្លាំងខាងប្រាជ្ញា សីលធម៌ និងផ្លូវចិត្តរបស់ ឥស្លាមដ៏មានឥទ្ធិពល និង ជា្រលជ្រៅបំផុត ធ្លាប់និយាយប្រាប់សាសនិកឥស្លាម ដែលជាបងប្អូនរួមជំនឿថា លោកតែងតែសុំការជ្រោគកោណពីអល់ឡោះឲ្យ លោកចៀសឆ្ងាយពី បិសាច និង នយោបាយ។ នៅក្នុងការសរសេរអត្ថបទរបស់ លោក Gülen យើងគ្រប់គ្នាអាចសង្កេតឃើញយ៉ាងច្បាស់ថាគាត់មិនដែល ព្យាយាមលូកដៃឬនាំសារអ្វីដែលពាក់ព័ន្ធនឹងនយោបាយនោះទេ ហើយជា រឿយៗគាត់តែងតែបង្ហាញពីសេចក្តីគោរព ចំពោះយុទ្ធសាស្រ្តរបស់លោក Nursi អំពីកំណែទំរង់ដែលធ្វើឲ្យមានការរួបរួម នៅក្នុងសង្គមនៃប្រជាជាតិទួរគីជាមួយ នឹងកំរិតយល់ដឹងដ៏ចាស់ទំនៅក្នុងការគិត​ និង ផ្លូវចិត្តនៃនយោបាយ។ នៅក្នុង ការវិភាគអំពីទស្សនៈលោក Gülen ដែលបានបង្ហាញនៅក្នុងសៀវភៅរបស់ លោក ខ្ញុំព្យាយាមបង្ហាញ ដោយសុទិដ្ឋិនិយមថា លោកGülen បានពន្លាតគំនិត របស់លោក Nursi ក្នុងមធ្យោបាយមួយចំនួន និងបាន​បន្ថែមពីទិដ្ឋភាពជាក់ ស្តែងជាមួយនឹងលទ្ធផលថ្មីដែលមិនធ្លាប់មាន នៅក្នុងចលនាវប្បធម៌សាសនា ដែលផ្អែកទៅលើផ្លូវចិត្តរបស់អ្នកមានជំនឿ ជាមួយនឹងការអភិវឌ្ឍផ្នែកបញ្ញា ដែលមិនមានពីមុនមក។

លោក Gülen ត្រូវបានទទួលស្គាល់ថាជាអ្នកប្រាជ្ញ Rumi សម័យថ្មីពី សំណាក់មជ្ឈដ្ឋានជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងប្រទេសទួរគី ហើយមិន អាចចាត់ទុកលោកថាជាបុព្វជិតសម័យបុរាណបានឡើយ។ នៅក្នុងរដ្ឋមួយដូច ជាប្រទេសទួរគីដែលមានកងទ័ពតិច ប៉ុន្តែពោរពេញទៅដោយឥទ្ធិពល និង គ្រប់គ្រងដោយកងទ័ព(របបយោធា)មួយនេះ វាពិតជាមានភាពលំបាកណាស់ ក្នុងការគាំទ្រដោយដោយបើកចំហរចំពោះគំនិតក្រុមសុននីជាច្រើនក្នុងការផ្សព្វ ផ្សាយតំលៃឥស្លាម។ ថ្វីបើលោកព្យាយាមនៅចំកណ្តាលយ៉ាងណាក៏ដោយមាន អ្នកគ្រប់គ្រងរបបកងទ័ពខ្លះព្យាយាមរៀបរាប់ថាលោក​ Gülen គឺជាអ្នកបង្រៀន ដែលមានគំនិតជាអ្នកអភិរក្សនិយម ដើម្បីធ្វើឲ្យគាត់ខូចឈ្មោះ ក្នុងនាមជាអ្នក បង្រៀនអំពីតំលៃឥស្លាមដែលមានសក្តានុពលយ៉ាងខ្លាំងសំរាប់កែទំរង់ សង្គមឲ្យ មានភាពកាន់តែប្រសើរឡើង។ Rumi គឺជាអ្នក ប្រាជ្ញដែលមានភាពអាថ៌កំបាំង និងជាកវីកំណាព្យដំបូងបង្អស់ដែលមានមនុស្សតិចតួចប៉ុណ្ណោះដែលបានទទួល ការបង្រៀនពីលោកអំពីឥស្លាម។ នៅសម័យរបស់ Rumi គេក៏មិនអនុញ្ញាត្តិឲ្យ លោកធ្វើជាអ្នកផ្សព្វផ្សាយផ្តាច់មុខនោះ ចំណែកឯស្ថានភាពរបស់លោក ​Gülen វិញគឺមានភាពប្រសើរឡើយតាមរយៈកេរ្ត៍ដំណែលខាងផ្លូវចិត្តរបស់ Bediuzza man Said Nursi។

លោក Bediuzzaman បានមើលឃើញនូវព្រឹត្តិការណ៍ដែលបានកើត ឡើងនៅសតវត្សទី​២០ ដូចជា ការកើតមានឡើងនូវមនោគមសម្ភារៈ និយមនិងលទ្ធិកម្មុយនិស្តថាជាសញ្ញាណជិតដល់ពេលទីបញ្ចប់នៃពិភពលោក និង ធ្វើការទទូចជាងអ្វីៗទាំងអស់ថា ការងារប្រឆាំងនឹងរឿងទាំង

នេះគឺជាការរក្សានិងពង្រឹងជំនឿ។ ក្នុងបរិបថមួយនេះហើយដែលគេ មើលឃើញការទទូចរបស់​​លោក Bediuzzaman តាមទៅ “សកម្មភាព វិជ្ជមាន” និង “jihad ដោយសន្តិភាព” ឬ “jihad ដោយប្រើរោហា” ឬក៏ manawi jihad សំរាប់អ្នកដែលសិក្សាសៀវភៅ Risale-i Nur ។ ពេល វេលាកន្លងផុតទៅ សម្តីរបស់លោក Bediuzzaman និង ការព្យាករណ៍ ដែលជាទុក្ខកង្វល់របស់លោកនៅពេលអនាគតក៏បានកើតឡើងពិតមែន ហើយការវិនិច្ឆ័យរបស់លោកអំពីសកម្មភាពដែលបានកើតឡើង គឺជា ភស្តុតាងដ៏ត្រឹមត្រូវ ហើយលក្ខខ័ណ្ឌរបស់លោកបានធ្វើឲ្យគេមើលឃើញ កាន់តែច្បាស់ទៅៗ។ ក្នុងកំឡុងពេលដែលពិភពឥស្លាមមានភាពច្របូក ច្របល់នៅក្រោមកែងជើងរបស់ពួកអឺរ៉ុប លោកបានព្យាករណ៍រឿងនេះ ថាវានឹងកើតឡើង និង បានមើលឃើញឥទ្ធិពលរបស់គួរអានថានឹងទប់ ទល់ជាមួយកម្លាំងបោកបកនេះនាពេលអនាគត ដែលជាសម័យនៃវិទ្យា សាស្រ្ត និង ភាពសមហេតុផល។

លោក​ Gülen បានធ្វើការផ្សព្វផ្សាយម្តងទៀតនូវទស្សនៈរបស់ Rumi និង Nursi ទៅតាមបច្ចេសផ្ទាល់ខ្លួនដើម្បីជំរុញទឹកចិត្តមនុស្សជាច្រើននៅក្នុង ពិភពលោកឲ្យចូលរួមយុទ្ធនាការសន្តិភាព ផ្សារភ្ជាប់ជាមួយនឹងប្រជាជនទួរគី ទូទៅដែលធ្លាប់មានបទពិសោធន៍រងការគាបសង្កតហួសហេតុ និង ការដាក់ សម្ពាធ ដោយសារតែចរិកលក្ខណៈលំអៀងទៅរកតំលៃឥស្លាម និង វប្បធម៌ មូស្លីមរបស់ពួកគេ។ ជំពូកដំបូងនៃសៀវភៅនេះគឺផ្តោតលើបញ្ហាជម្លោះសំខាន់ៗ រវាងមនោគមវិជ្ជាឥស្លាមផ្អែកលើនយោបាយ ជាមួយនិង ឥស្លាមខាងផ្លូវចិត្ត និង  វប្បធម៌។ ជំពូកនេះនឹងព្យាយាមបង្ហាញថាលោក​ Gülen តែងតែព្យាយាមធ្វើឲ្យ មាន​ភាពស្មើគ្នាក្នុងការអនុវត្តវិញ្ញាណខាងផ្លូវចិត្តឥស្លាម និង​ ភាពសកម្មក្នុង សង្គម ក្នុងគោលបំណងធ្វើឲ្យ ជាពិសេសមូស្លីម និង មនុស្សទូទៅចេះមាន ការលះបង់សម្រាប់សុខុមាលភាពរបស់សង្គមទាំងមូល។

ជំពូកទី២នឹងធ្វើការបន្តនូវគំនិតសំខាន់ពីជំពូកទី១ ក៏ប៉ុន្តែត្រង់ជំពូកនេះ ខ្ញុំសូមធ្វើការត្រួតពិនិត្យលើការយល់ឃើញរបស់លោក​Gülen អំពី “Tasawwuf នៅក្នុងទ្រឹស្តី និង ការអនុវត្ត”នៅក្នុងស្នាដៃរបស់លោកឈ្មោះថា emerald hills of the heart (ភ្នំមរកតនៃបេះដូង)៖ គំនិតគន្លឺះក្នុងការអនុវត្ត Tasawwuf ។ លោក Gülen យល់ថា Tasawwuf មិនមែនជាមនោគមវិជ្ជាឬការគិតខាង សាសនាដែលមានតែសំបកនោះទេ។ វាក៏មិនមែនគ្រាន់តែជាវិធីនៃការគិត និង រស់នៅដោយអាថ៌កំបាំង ឬភាពងងឹតស្លុងបណ្តោយខ្លួនទៅតាម ព្រេងវាសនា នោះដែរ ផ្ទុយទៅវិញ វាជាការស្វែងរកដ៏ទូលំទូលាយ និង ជាការស្នើសុំសេចក្តី សុខជានិរន្ត៍ តាមរយៈការគោរពតាមឆន្ទៈរបស់អល់ឡោះ។ ឥស្លាមគឺជាប្រព័ន្ធ មួយដ៏ទូលំទូលាយដែលត្រូវបានបង្កើតឡើង ដើម្បីនាំយកនូវអំពើល្អ ហើយធ្វើ ការចៀសវាង អំពើអាក្រក់គ្រប់ទិដ្ឋភាពនៃជីវិតចាប់តាំងពីថ្ងៃចាប់កំណើតរហូត ដល់ថ្ងៃស្លាប់។ ជនមូស្លីមម្នាក់អាចនឹងនិយាយថាការសន្និដ្ឋានបែបនេះគ្មានអ្វី ដែលថ្មីនោះទេ។ ក៏ប៉ុន្តែស្ថិតនៅក្នុងការលៈទេសៈមានការវាយប្រហារពីមនោ គមវិជ្ជាអាណាចក្រនិយមបែបយោធា ជាតិនិយម សម្ភារៈនិយម(សួររកគុណ ភាព) និង មនោគមវិជ្ជាបែបបញ្ចុះបញ្ចូលឲ្យប្រើប្រាស់សម្ភារៈ(ខ្ជះខ្ជាយ) ប្រឆាំងនឹងតំលៃនៃសាសនានាពេលបច្ចុប្បន្ន វាទាមទាឲ្យមានការផ្គំឡើងវិញនូវ គំនិតឥស្លាមដោយធ្វើឲ្យវាអាចអនុវត្តបាននៅក្នុងប្រព័ន្ធអប់រំ និង នៅក្នុងប្រព័ន្ធ សង្គម។ ដូច្នេះចំនុចប្រសព្វគ្នាក្នុងជំពូកទី២គឺជាការឲ្យតំលៃមួយនៃប្រព័ន្ធដែល ជាប់ទាក់ទងគ្នាទៅនឹងវិញ្ញាណផ្លូវចិត្តបែបឥស្លាម តាមរយៈក្បួនប្រតិបត្តិខាង សាសនា និង សកម្មនិយមនៅក្នុងសង្គមដែលត្រូវបានបកស្រាយនៅក្នុងសៀវ ភៅរបស់លោក​Gülen។ ខ្ញុំនឹងព្យាយាមលើកយកពីរបៀបដែលលោក​ Gülen បានបកស្រាយអំពីគំនិតដ៏ស្មុគស្មាញ និង ការអនុវត្តជាច្រើនស្តីអំពីដំណើរជីវិត របស់សូហ្វី  និង សម្របសម្រួលទស្សនៈនេះទៅក្នុងព្រំដែនដ៏ទូលំទូលាយនៃ ក្បួនច្បាប់របស់ឥស្លាម​ ពោលគឺ ផ្តល់ឲ្យយើងនូវរបៀបច្នៃប្រឌិតដែលគេ អនុញ្ញាតស្ថិតក្នុងតំបន់នៃការយល់ដឹងខាងច្បាប់និង សីលធម៌ឥស្លាម។

នៅក្នុងជំពូកទី៣ អំពី “យុទ្ធសាស្រ្តនៃការអប់រំរបស់លោក Gülen ៖ការ ផ្តល់ចំណេះដឹងពិតខាងអប់រំក្នុងស្រុក និង ក្រៅស្រុក” ខ្ញុំនឹងធ្វើការសិក្សាអំពី ប្រព័ន្ធអប់រំដែលបង្កើតដោយលោក ​Gülen ដែលជាអ្នកលើកស្ទួយការអប់រំផ្អែក លើតម្លៃផង ក្នុងពេលជាមួយគ្នានោះធ្វើការព្រមានចំពោះអ្នកគាំទ្ររបស់ខ្លួន មិន ឲ្យបណ្តោយខ្លួនទៅតាមរចនាបទបែបនយោបាយឬការបង្រៀនគ្មានការបត់បែនផងដែរ ។ គំនិតសំខាន់ គឺចង់ឲ្យអ្នកអប់រំក្លាយជាអ្នកតំណាងដ៏រស់រវើកនៃ តំលៃឥស្លាមជាសកលដោយកំណត់នូវគំរូល្អនិងបង្កើតនូវតម្លៃឥស្លាម ជាសកល ដោយគ្មានការបង្ខិតបង្ខំទៅលើ នរណាម្នាក់ ឬក៏សហគមន៍ណាមួយឡើយ។ បន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត និង​ របបកុម្មុយនិស្តនៅក្នុងតំបន់ ប្រទេសអឺរ៉ុបខាងកើត មានប្រជាជាតិជាច្រើនបានចាប់ផ្តើមចាប់អារម្មណ៍ពី របៀបនៃប្រព័ន្ធអប់រំផ្អែកលើតម្លៃអាចផុសឡើងម្តងទៀត ជំនួសលើប្រព័ន្ធអប់រំ

ប្រឆាំងសាសនាដែលគេត្រូវការពីអតីតកាល។

រហូតមកដល់ពេលនេះក្នុងនាមនៃការអប់រំរបស់ឥស្លាម ភាគច្រើនយើង បានឃើញហើយនូវទំនាក់ទំនងខុសពីភាពដើមរវាងកាតព្វកិច្ចចាំបាច់ដែលគោលការណ៍ឥស្លាមបានកំណត់ និង គោលបំណងដែលត្រូវសំរេចឲ្យបាននូវកាត ព្វកិច្ចចាំបាច់ទាំងនោះ។ ដោយគ្រាន់តែអង្កេតមើលពីសំបកក្រៅនៃជំនឿក្នុង កាតព្វកិច្ចប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ គេមិនអាចមើលឃើញនូវសភាពពិត ប្រាកដនៃកិច្ចការរបស់ប្រជាជាតិ និង សង្គមមូស្លីមបានទេ។ ក្រុមអ្នកជាតិយម និង ក្រុមអាណាចក្រនិយមក្នុងប្រទេសទួរគីមិនបានជួបនូវបញ្ហានេះទេ ប៉ុន្តែ ក្រុមផ្សេងៗដែលមាននៅក្នុងសហគមន៍សាសនាត្រូវតែដឹងថា ការប្រើប្រាស់ កាតព្វកិច្ចចាំបាច់ដើម្បីធ្វើការបិទបាំងឬបង្ហាញពីអត្ថសញ្ញាណរបស់ខ្លួនគឺជាការអនុវត្តន៍មួយដ៏គ្រោះថ្នាក់ដែលនឹងនាំទៅរកភាពមិនស្មោះត្រង់ទាំងស្រុងដែលទង្វើបែបនេះគួរតែត្រូវជៀសវាងគ្រប់ពេលវេលា។

លោក Gülen បានលះបង់ខ្លួនចំពោះការអភិវឌ្ឍឲ្យមានភាព ប្រសើរជាង មុន និង ការអប់រំរបស់មនុស្សទាំងអស់គ្នាដោយមិនត្រូវការឲ្យមនុស្សដឹងជាសា ធារណៈនូវកិច្ចការសាសនារបស់លោកឡើយ។ លោក Gülen បានអនុវត្តនូវ តម្លៃខាងផ្លូវចិត្ត និង សាសនានៅក្នុងការលះបង់យ៉ាងពេញលេញ ដោយមិន ត្រូវការការតបស្នងត្រឡប់មកវិញក្នុងទម្រង់ណាមួយពីប្រជាជនវិញ សំរាប់បេស កកម្មរបស់លោកនោះទេ។ លោក Gülen បានស្នើរសុំឲ្យមនុស្សទាំងអស់មិន ត្រូវដាក់កំហិតតាមទម្រង់ណាមួយ ក្នុងការបង្កើតសាលារៀនដែលនឹងធ្វើជាគំរូ ដល់អ្នកដទៃនោះទេ។ ការអំពាវនាវរបស់លោកគឺសម្រាប់អ្នកដែលមានឆន្ទៈ ក្នុងការប្តេជ្ញាពេញមួយជីវិតរបស់គេ ក្នុងការផ្តល់នូវចំណេះដឹងដ៏ប្រសើរសំរាប់ ក្មេងៗ និង​ មនុស្សគ្រប់គ្នាដោយមិនរើសអើងពូជសាសន៍ឬការប្រតិបត្តិនោះ ទេ។ របៀបក្នុងការបង្ហាញពីនិន្នាការជាកណ្តាល និង ភាពសមរម្យក្នុងលំនាំ និង អិរិយាបទប្រកបដោយស្តង់ដារវិជ្ជាជីវៈខ្ពស់ គឺជាចំនុចដ៏សំខាន់មួយនៃការ បង្រៀនរបស់ Gülen ដែលនឹងលើកយកមកពិភាក្សានៅក្នុងជំពូកនេះ។

នៅក្នុងជំពូកទី៤ “ការដើរតម្រង់ទៅរកគម្ពីគួរអាន និង សង្គមប្រកប ដោយឧត្តមគតិរបស់ Gülen” យើងនឹងពិភាក្សាអំពីសារៈសំខាន់ និង សារៈ ប្រយោជន៍នៃការបង្រៀនរបស់គួរអានក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសំរាប់ ប្រព័ន្ធសង្គមដែលប្រកបដោយឧត្តមគតិ ជាកន្លែងដែលសេចក្តីថ្លៃថ្នូររបស់ មនុស្សអាចនឹងត្រូវបានថែរក្សា និង​ ការពារសំរាប់ទាំងអស់គ្នាដោយមិនប្រកាន់ គោលជំនឿ និង វប្បធម៌អ្វីនោះទេ។ សំរាប់សហគមន៍ និង អ្នកប្រាជ្ញទាំងអស់ របស់ឥស្លាម គម្ពីគួរអាន គឺជាប្រភពគោលដ៏សំខាន់នៃទស្សនៈនយោបាយ ច្បាប់ សេដ្ឋកិច្ច និង​ វប្បធម៌ ។ ប៉ុន្តែការយល់ច្រឡំអំពីអត្ថន័យនៃសារគួរអាន គឺមានការរីករាលដាលនៅក្នុងប្រជាជាតិ និង សហគមន៍មូស្លីមទាំងអស់។

លោក Gülen គឺពិតជាមានភាពប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការ ពន្យល់ និង បកស្រាយនូវអត្ថន័យនៃប្រយោគនៅក្នុងគម្ពីគួរអាន ដែលជាប្រភពសំរាប់ ការអនុវត្តដ៏ល្អឥតខ្ចោះតែមួយគត់ក្នុងការអភិវឌ្ឍន៍ ផ្លូវបញ្ញា និង ផ្លូវចិត្ត​ សំរាប់ មនុស្សទាំងអស់គ្នា។ លោក​Gülen​ បានចាត់ទុកសារនៅក្នុងគម្ពីគួរអានថាជា គោលគំនិតយ៉ាងសំខាន់គ្របដណ្តប់លើសារផ្សេងៗទៀតរបស់អល់ឡោះ និង ខ្សែចង្វាក់នៃគំនិតដ៏ខ្ពង់ខ្ពស់និងប្រពៃណីរបស់ព្យាការីទាំងអស់ដើម្បីបន្តកិច្ចការ ចុងក្រោយក្នុងបង្កើតឲ្យមានយុត្តធម៌នៅលើផែនដីនេះសម្រាប់អ្វីៗទាំងអស់។ គ្មានគោលដៅដែលល្អណាមួយអាចសំរេចបានតាមរយៈ dhulm (ភាពអយុត្តិ ធម៌ ភាពឃោរឃៅ និងការកេងប្រវ័ញ្ច) នៅក្នុងសង្គមបានទេ។ ភាពអយុត្តិធម៌ គឺជាបញ្ហាដ៏ពិតប្រាកដសម្រាប់សង្គមទាំងអស់។ សារគម្ពីគួរអាននេះត្រូវបាន នាំយកមកស្រាយបំភ្លឺឡើងវិញតាមរយៈសំណេររបស់លោក Gülen ក្នុងយុគ សម័យថ្មី និង បច្ចេកវិទ្យារបស់ពិភពលោក តាម​មធ្យោបាយផ្សេងៗគ្នា ហើយ នេះគឺជាអត្ថន័យសំខាន់ដែលយើងនឹងធ្វើការពិភាក្សាក្នុងជំពូកនេះ។

មានការយល់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរថា គ្មានប្រជាជាតិឬប្រទេសណាអាច កសាង ឬ ដំណើរការប្រព័ន្ធមួយឲ្យមានតួនាទីសំខាន់ និង មានការរីកចម្រើន បានតាមរយៈការប្រើប្រាស់សារនៃគម្ពីគួរអានបានឡើយ។ គួរឲ្យសោកស្តាយ ស្ថានភាពដ៏យ៉ាប់យ៉ឺននៃប្រជាជាតិមូស្លីម បានរួមចំណែកជាច្រើននៅក្នុងការ សន្និដ្ឋានខុសនោះ ព្រោះប្រជាជាតិមូស្លីមភាគច្រើនបានបរាជ័យ ក្នុងការអនុវត្ត​ ស្តង់ដានៃភាពច្នៃប្រឌិត ផលិតភាព ការអប់រំអំពីតំលៃមនុស្សជាតិឲ្យបានគ្រប់ គ្រាន់សម្រាប់មនុស្សគ្រប់គ្នា។ ដោយកើតចេញពីពិភពមូស្លីម សកម្មភាពនៃ ចលនារបស់លោក Gülen នៅទូទាំងពិភពលោកគឺពិតជាមានសារៈសំខាន់ ខ្លាំងណាស់ផ្អែកលើបញ្ហានេះ។ កង្វល់របស់លោក Gülen សំរាប់មនុស្សទូរទៅ និងអរិយធម៌សកល គឺបានបង្ហាញនៅក្នុងជំពូកទី ៥ “ ការយល់ឃើញរបស់ លោក Gülen អំពី  Hizmet  និង ទង្វើល្អជាសារធារណៈ៖ ចាប់ផ្តើមពីយុទ្ធ សាស្រ្តឆ្ពោះទៅផែនការសកម្មភាព”។ មនុស្សអាចឃើញយ៉ាងច្បាស់ថា លោក​ Gülen គឺមិនមែនជាអ្នកបង្កើតទ្រឹស្តី ឬ អ្នកប្រាជ្ញធម្មតាដែលមាន​ភាពស្ទាក់ស្ទើរ ក្នុងការដោះស្រាយនូវសំនួរពិបាកៗ​ក្នុងតថភាពពិតនោះទេ។ លោកបានផ្តល់ជា គំនិតល្អៗទៅកាន់អ្នកដែលស្តាប់តាមលោកដើម្បីឲ្យពួកគេបានដឹង និង មាន ទំនួលខុសត្រូវដូចនេះពួកគេអាចបង្កើតអ្នកជំនាន់ក្រោយដែលពោរពេញ ដោយ ថាពលដើម្បីកសាងនូវសង្គមយុត្តិធម៌មួយបាន។ តាមរយៈជំពូកដែលបាន បង្ហាញពីមុនៗ យើងអាចនិយាយបានថា ជំពូកនេះគឺជាសាច់រឿងដ៏សំខាន់នៅ ក្នុងសៀវភៅដែលវាបានបង្ហាញពីរបៀបនៃការកសាងសង្គមមនុស្សជាតិឲ្យបាន ប្រសើរឡើង ដែលធ្វើឲ្យមនុស្សគ្រប់ៗគ្នាពេញចិត្តនិងឲ្យតម្លៃវា។

នៅក្នុងជំពូកបន្ទាប់ដែលមានចំណងជើងថា  “គំនិតរបស់លោក ​Gülen ទៅលើប្រជាធិបតេយ្យសម័យថ្មី” ខ្ញុំព្យាយាមពន្យល់ថា សំណេររបស់លោក Gülen គឺភាគច្រើនស្របគ្នាជាមួយនឹងគំនិតបែបប្រជាធិបតេយ្យ។  ប៉ុន្តែសំរាប់ លោក Gülen តំលៃបែបឥស្លាមគឺមានសារៈសំខាន់សំរាប់បំផុសនូវប្រព័ន្ធ បែបប្រជាធិតេយ្យយ៉ាងពិតប្រាកដ និង ការគ្រប់គ្រោងដ៏ល្អប្រសើរ។ នៅក្នុង សង្គមភាគច្រើនសព្វថ្ងៃនេះ ឧបសគ្គដែលរារាំងនៃការធ្វើអំពើល្អគឺ ជារឿយៗគេ សង្គេតឃើញថា បណ្តាលមកពីការមិនបានចូលរួម ឬ ការភ័ណ្ឌច្រឡំថា គោល បំណងដែលលោក ​Gülen បានធ្វើគឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ខណៈ ពេលនោះគាត់បានបដិសេធដាច់ខាតថា បើសិនជាគ្មានការភ្ញាក់រលឹកនៅខាង ផ្លូវចិត្តនោះទេ ទាំងបុគ្គលផ្ទាល់ ឬ ក៏សង្គមផ្ទាល់មិនអាចសំរេចបាននូវភាព សុខសាន្តពិតប្រាកដ​ និង សេរីភាពបានឡើយ។ ឆន្ទៈដ៏សំខាន់របស់លោក​ Gülen គឺឥស្លាមមិនមានទំរង់ ឬ ប្រភពច្បាប់ដាក់កំហិតនៃការគ្រប់គ្រោង គ្រប់ពេលទៅលើរដ្ឋ ឬ សង្គមណាមួយឡើយ។ ឆ្លងកាត់តាមរយៈការមាន​ប្រសាសន៍របស់លោក យើងអាចសម្គាល់បានថា លោក​Gülen គឺមាន​ទស្សនៈ ប្រាកដច្បាស់លាស់អំពីទំនាក់ទំនងរវាងប្រព័ន្ធនៃការដឹកនាំ និង ការបង្រៀននៃ ឥស្លាម។

ឥស្លាមគឺជាសាសនាមួយដែលផ្តោតជាចំបងទៅលើទិដ្ឋភាពដែលមិនអាចផ្លាស់ប្តូរបានរបស់ជីវិត និង ដំណើរជីវិត ចំណែកឯប្រព័ន្ធនយោបាយ វិញខ្វល់ខ្វាយតែពីទិដ្ឋភាពសង្គម ក្នុងជីវិតលោកិយរបស់ពួកយើងតែ ប៉ុណ្ណោះ។ មូលដ្ឋានគ្រឹះនៃជំនឿ ការគោរពបូជា សីលធម៌ អាកប្ប កិរិយារបស់ឥស្លាម គឺមិនរងឥទ្ធិពលទៅតាមពេលវេលានោះទេ។ ឥស្លាម គឺមិនបានស្នើរឡើង ឬព្យាយាមបង្កើតឲ្យមានរូបរាងឡើងនូវទំរង់នៃការ គ្រប់គ្រងជាក់លាក់មួយនោះទេ។ ឥស្លាមគឺមិនដែលផ្តល់ឬបង្កើតរបប គ្រប់គ្រងដោយប្រើឈ្មោះឥស្លាមនោះទេ។ ជំនួសមកវិញ ឥស្លាមបាន បង្កើតនូវគោលការណ៍ជាមូលដ្ឋានគ្រឹះដែលបង្ហាញចរិកលក្ខណៈទូរទៅ របស់រដ្ឋាភិបាល។ ដូច្នេះនយោបាយមិនអាចជាកត្តាមួយក្នុងការបង្កើត រូបរាងឥស្លាម ឬ ដឹកនាំសកម្មភាពនិងឥរិយាបទរបស់មូស្លីមក្នុងនាម របស់ ឥស្លាមបានឡើយ។

នៅពេលណាដែលគេបានយល់អំពីគំនិតសំខាន់នេះ ជាគំនិតដែលលោក Gülen បានពន្យល់ក្នុងសំណេរ សុន្ទរកថា និង​ការសំភាសន៍ជាច្រើនរបស់លោក វានឹងមានភាពងាយស្រួលសម្រាប់អ្នកស្រាវជ្រាវ ឬក៏អ្នកអានធ្វើការវាយតំលៃ អំពីរបៀបដែលមូស្លីមអាចធ្វើការសហការដោយសន្តិភាពជាមួយ នឹងសាសនិក ដ៏ទៃទៀត។ ឥស្លាមគោរពចំពោះរាល់ការព្យាយាមដោយសន្តិភាពរបស់អ្នក ដែលមានជំនឿពិតប្រាកទៅលើម្ចាស់ដ៏ខ្ពង់ខ្ពស់ក្នុងការណែនាំមនុស្សនៃសាសនា និង មនោគ្គមវិជ្ជាខុសគ្នា ឲ្យធ្វើការរួបរួមទាំងអស់គ្នា ដើម្បីសំរេចបាននូវ គោលដៅរួមនៃសន្តិភាព និង ភាពស្ងប់ស្ងាត់ ក្នុងជីវិតបុគ្គល និង ជីវិតទូរទៅ របស់មនុស្ស។ ចលនារបស់លោក​ Gülen “ដូចដែលអ្នកអង្កេតមួយចំនួនបាន ហៅវា” បាននឹងកំពុងធ្វើកិច្ចការនេះច្រើជាង៤០ ទសវត្សមកហើយ ទាំងនៅ ក្នុងប្រទេស ទួរគី និង ក្រៅប្រទេស។

ជំពូកចុងក្រោយគឺ “ទស្សនៈ Gülen ទៅលើពាក្យ Jihad ចុះសម្រុងឬ សម្របសម្រួល និង ភេរវកម្ម” គឺជាការសរុប សេចក្តីនៅក្នុងសៀវភៅ។ នៅក្នុង ជំពូកនេះនឹងបង្ហាញពីការសិក្សាយ៉ាងជ្រាល់ ជ្រៅទៅលើចលនាជាមួយនឹង ការ សំរេចបានយ៉ាងហោចណាស់នូវគោលដៅរួមសម្រាប់សហគមន៍ទាំងមូល។ ត្រង់ចំនុចនេះ ការបកស្រាយរបស់លោក Gülen អំពីសារនៃគម្ពីគួរអានឬក៏សារ ជាសកលលោកនៃឥស្លាម គឺស្របគ្នាជាមួយ​នឹងសិទ្ធមនុស្សជានាសកលយុគ សម័យទំនើប។ ​ចលនារបស់លោក Gülen គឺមិនយល់ស្របលើការតែងច្បាប់ ផ្សេងអនុវត្តផ្សេងក្នុងបញ្ហានេះក្រោមកាលៈទេសៈណាមួយនោះទេ។ ហេតុនេះ ហើយពួកយើងអាចឃើញកាន់តែច្បាស់ អំពីមនុស្សម្នាក់ដែលមាន​ឈ្មោះថា M.Fethullah Gülen ដែល ជា អ្នកបង្រៀនផ្នែកសាសនា, អ្នកនិពន្ធ, អ្នកវិភាគ, អ្នកប្រាជ្ញ និង​ជាកវីមកពីរដ្ឋ Anatolia ដែលបានក្លាយជាជនល្បីឈ្មោះជុំវិញ ពិភពលោក​​ដែលមានសច្ចះសំរាប់សកម្មភាពលះបង់មិនខ្លាចភាពនឿយហត់ក្នុង

ការធ្វើឲ្យមានភាពប្រសើរឡើងវិញនៃតំលៃជាឥស្លាម ដោយផ្អែកលើចំណេះដឹង ទូទៅ និង កេរ្តិ៍តំណែលនៃមនុស្សជាតិ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។