ទំនាក់ទំនងរវាងគុណភាពផ្លូវចិត្តខាងក្នុងជាមួយនិងសម្មិតផលដ៏ធំ

ដោយការធ្លាក់ចុះនូវអំណាចយោធាមូស្លីមជុំវិញពិភពលោក ក្នុងសម័យអាណា និគម និង ក្រោយអាណានិគម ក្រុមអ្នកមានអំណាចមូស្លីមបានក្លាយជាវង្វេង វង្វាន់ដោយប្រើប្រាស់កំលាំងយោធាប្រឆាំងនឹងប្រទេសជិតខាង ឬប្រជាជនខ្លួន ឯងទៅវិញ។ ម្យ៉ាងវិញទៀតមានអ្នកប្រាជ្ញមូស្លីមជាច្រើន ចូលចិត្តបកស្រាយ ប្រយោគរបស់គួរអាន ដោយប្រើប្រាស់អត្ថន័យត្រង់ៗដោយភាពអវិជ្ជា ឬព្យា យាមស្វែយល់ពីអត្ថន័យ ដែលលាក់កំបាំងដែលជុំវិញយើងគ្រប់ពេលវេលាក្នុង លោកីយនេះ។ ហើយមានកងទ័ពជាច្រើនព្យាយាមកំចាត់ទាហានមូស្លីមដោយ ប្រើប្រាស់ទាហានប្រឆាំងនៅក្នុងកំឡុងពេលពីរសតវត្សចុងក្រោយនេះនៅតែមិនទាន់ធ្វើឲ្យស្មារតីរបស់មូស្លីមមានភាពច្បាស់លាស់នៅឡើយអំពីចំនុចសំខាន់ ដែលមានន័យថា ការវាយប្រហារនោះគឺត្រូវបានរៀបចំដោយកងកំលាំងជាតិ និយមមូស្លីម ឬ ទាហានរបស់រដ្ឋ។ ទោះជាយ៉ាងណាក៏ដោយកងទ័ពដែលវាយ ប្រហារទាហានមូស្លីមគឺមានហេតុផលតិចតួចណាស់ ពាក់ព័ន្ធទៅនឹងការងើប ឡើង ឬការធ្លាក់ចុះនៃអរិយធម៌ឥស្លាម។

កត្តាដែលជុំរុញឲ្យមូស្លីមទទួលបានជោគជ័យ ក្នុងការរក្សាអរិ្យធម៌របស់ ឥស្លាមគឺដោយសារមានប្រជាជនដែលចេះបូជាដើម្បីសម្រេចបានសមទ្ធិផលនូវប្រព័ន្ធប្រកបដោយភាពយុត្តិធម៌មួយ ក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់ មនុស្សដែលរួមមានប្រព័ន្ធយុត្តិធម៌។ លោក Gülen ចាត់ទុកមនុស្សប្រភេទនេះ ថាជា “អ្នករូបវិទ្យាខាងវិញ្ញាណ និង ភាពពិតជាក់ស្តែងដែលមានបេះដូងបើក ជំហរគ្រប់វិស័យនៃចំណេះដឹង៖ មានការយល់ដឹងស៊ីជម្រៅខាងវប្បធម៌ ចំណេះ ដឹងខាងផ្លូវចិត្ត ការផ្តល់កម្លាំងចិត្តនិងភាពចម្រុងចម្រើនពីអល់ឡោះ ភាពសប្បូរ បែបនិងភាពរុងរឿង ការទទួលបានចំណេះដឹងពិត។ គិតចាប់ពីភាពដែលអាច មើលឃើញទៅកាន់ភាពអាថ៌កំបាំង ពីគណិតវិទ្យាទៅកាន់ក្រមសីលធម៌ ពីគីមី វិទ្យាទៅកាន់ការសិក្សាខាងផ្លូវចិត្ត ពីការសិក្សាខាងតារាវិទ្យាទៅកាន់អារម្មណ៍ ផ្អែកលើបទពិសោធផ្ទាល់ ពីសិល្បៈទៅកាន់ការសម្អាត់ផ្លូវចិត្ត ពីច្បាប់ទៅកាន់ ការសិក្សាពីភាពសមហេតុរបស់ច្បាប់ និង ពីនយោបាយទៅកាន់ការបណ្តុះ បណ្តាលជាពិសេសពីការប្រតិបត្តិសាសនាបែបសូហ្វី។ ការយល់ដឹងរបស់ លោក Gülen អំពីវិធីសម្អាតផ្លូវចិត្ត គឺមានភាពទំលំទូលាយខ្លាំងណាស់។ នៅ ក្នុងគំនិតយល់ឃើញនេះ គុណភាពដ៏ជ្រាលជ្រៅខាងក្នុងគឺជាគន្លឹះដើម្បីសម្រេច បាននូវសមទ្ធិផលដ៏អស្ចាសរ្យក្នុងលោកនេះ និង ជីវិតក្រោយលោកីយ ។

សព្វថ្ងៃនេះការផ្តោតខ្លាំងពេកទៅលើផលប្រយោជន៍របស់អ្នកមានអំណាចមួយក្រុមតូចនៅក្នុងប្រទេសឬក៏តំបន់មួយ ចុងក្រោយធ្វើឲ្យរដ្ឋនោះមានភាព រង្គោះរង្គើ និង ធ្លាក់ដុនដាបដល់ប្រជាជាតិ។ ក្នុងអតីតកាលមានប្រជាជាតិនិង ក្រុមពូជសាសន៍ជាច្រើនមានការអធ្យាស្រ័យគ្នាល្អដែលជាមូលហេតុដែលនាំឲ្យមានការរួមចំណែកដោះស្រាយបញ្ហាធំៗដោយជោគជ័យ ឆ្ពោះទៅរកភាពរីក ចម្រើននិងសេរីភាពនៃសាសនាឬក៏អរីយធម៌ទន្ទឹមគ្នានោះដែរវាជាការប្រឹងប្រែងមួយដើម្បីកំចាត់ចោលនូវរដ្ឋបែបសម័យថ្មីជាច្រើន ដែលតែងតែបំភ័យដល់ ប្រជាជនទាំងអស់ដែលស្រលាញ់សន្តិភាព។

ប្រៀបធៀបជាមួយសតវត្សមុនៗប្រជាជនគឺមានភាពសំបូរហូរហៀរមាន ភាពសប្បាយរីករាយ និងមានភាពសុខដមរមនា។ ទោះបីជាយ៉ាង ណាក៏ដោយ ពួកគេត្រូវបានអូសទាញម្តង​បន្តិចៗចូលទៅក្នុងភាពលោភ លន់ ភាពឈ្លក់វង្វេង ភាពងប់ងុល​ និងសេចក្តីត្រូវការហួសហេតុ ដែល ពួកគេមិនធ្លាប់មានគំនិតនេះមកពីមុន។ នៅពេលដែលពួកគេកាន់តែ បំពេញចំណង់នៃការឃ្លានរបស់គេដូចជាសត្វ អារម្មណ៍វីវក់នឹងមានកាន់ តែច្រើន ពេលនោះហើយពួកគេនឹងចង់បំពេញចំណង់នោះកាន់តែ ខ្លាំង់់់...ហើយដូច្នេះ ពួកគេនឹងលែងមានតំលៃនៃសារធាតុជាតិជាមនុស្ស ពីមួយថ្ងៃទៅមួយថ្ងៃ។

ដើម្បីក្លាយជាមនុស្សពិតប្រាកដម្នាក់ គឺតម្រូវឲ្យពួកគេមានឆន្ទៈដែល ប្រកបដោយភាពល្អប្រសើរនៅក្នុងខ្លួនរបស់គេដោយបានរួមផ្សំមកពីប្រភពពោរពេញដោយក្តីស្រលាញ់ហើយទង្វើបែបនេះគឺជាដំណើរដែលមិនចេះសាបសូន្យដែលធ្វើឲ្យបុគ្គលនោះមានភាពសុខដមរមនាចំពោះខ្លួនឯងនិងអ្នកដទៃ​ នៅទី បំផុតដំណើរបែបនេះនឹងឲ្យផ្លែផ្កាតបមកកាន់ពួកគេវិញ។ បញ្ហនៃភាពយុត្តិធម៌ គឺជាគោលដៅចំបងគេសម្រាប់មនុស្សគ្រប់ភាគីទាំងអស់ដែលមានទំនាក់ទំនងគ្នាតាមរយៈការចរចារព្រមព្រាង ឬដោយភាពចៃដន្យ។ ​គំនិតនៃភាពយុត្តិធម៌ នៅក្នុងឥស្លាម គឺមិនមានភាពនឹងថ្កល់ ឬរលាស់បតបែនជ្រុលក្នុងបំណងប្រើ សម្រាប់រឿងអាក្រក់ ឬមនុស្សឱកាសនិយមនោះទេ។

ដោយដឹងថាឥស្លាមគឺជាសាសនាដែលពោរពេញដោយ ការប្រកាន់យក យុត្តិធម៌ អភិវឌ្ឍន៍ និងផ្តល់សេរីភាពដល់មនុស្សគ្រប់រូប ជនមូស្លីមខ្លះព្យាយាម ធ្វើឲ្យមនុស្សដែលមានភាពស្ទាក់ស្ទើរក្នុងចិត្តដែលរស់នៅក្នុងសង្គមជឿជាក់ថា ឥស្លាមគឺជាប្រព័ន្ធយុត្តិធម៌និងជាការសង្រ្គោះខាងផ្លូវចិត្តតាមរយៈការដាក់ទោសទៅលើបុគ្គលដែលបង្ករនូវបទឧក្រិដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ អល់ឡោះ បានបញ្ចាក់យ៉ាងច្បាស់នៅក្នុងគោលការណ៍របស់ឥស្លាមថាមិនត្រូវបង្ខំនរណាម្នាក់ឲ្យទទួលយកសាសនាឥស្លាមនោះឡើយ។ លើសពីនេះទៅទៀតប្រព័ន្ធ យុត្តិធម៌ខាងព្រម្មទណ្ឌគឺក្រាន់តែជាផ្នែកដ៏តូចមួយ(ប្រហែលជា១%)នៃប្រព័ន្ធច្បាប់រដ្ឋ និង សង្គមទាំងមូល។ ដូច្នេះគំនិតនៃការសុំការជ្រកកោណពីអល់ឡោះ គឺមានភាពទូលំទូលាយខ្លាំងណាស់ ហើយទាមទារឲ្យមានការស្វែងយល់នៅ ក្នុងកំរិតមួយខុសៗគ្នាដោយផ្អែកទៅស្ថានភាពច្បាស់លាស់របស់មនុស្ស និង អារម្មណ៍នៃការគិតគូររបស់មនុស្ស។

នៅក្នុងសង្គមឥស្លាមមួយ គោលដៅនៃប្រព័ន្ធច្បាប់តូចៗនិមួយៗគឺធ្វើ យ៉ាងណាបង្កើតឲ្យបាននូវផែនការនៃជីវិតបែបឥស្លាម។ ប្រសិនបើការអ ភិវឌ្ឍន៍មានអត្ថន័យថា ជាការផ្លាស់ប្តូរ(ទៅរកទិសដៅដែលគេចង់បាន) ដូច្នេះគោលដៅនៃការអភិវឌ្ឍន៍របស់ឥស្លាមគឺជាការធ្វើសកម្មភាពពីភាព មិនមែនជាឥស្លាមមកកាន់ភាពជាឥស្លាម។ នៅក្នុងវិស័យនយោបាយ ព្រមទាំងសង្គមសេដ្ឋកិច្ចគោលដៅរបស់ឥស្លាមគឹធ្វើយ៉ាងណាបង្កើតឲ្យបាននូវឧត្តមគតិឥស្លាម។ស្រដៀងគ្នានេះដែរនៅក្នុងរដ្ឋបាលបែបឥស្លាម មានគោលដៅធ្វើយ៉ាងណាឲ្យតំលៃមនុស្សធម៌របស់ឥស្លាម រីកធំឡើង ប្រកបដោយ Adl(ភាពត្រឹមត្រូវយុត្តិធម៌)និង Ihsan(ការប្រព្រឹត្តិ អំពើល្អ)។

សមត្ថភាពនិងការយលដឹងរបស់មនុស្សម្នាក់ៗទៅនឹងសកលលោកនិង កាឡាក់ស៊ីដែលរីកពាសពាញលំហរគឺនៅមានកំរិតនៅឡើយ ប៉ុន្តែក្នុងនាមជា មនុស្សម្នាក់គឺធ្វើការប្រកួតប្រជែងនូវសមត្ថភាពរបស់ខ្លួនដែលមើលទីហាក់ដូចជាអស្ចាសម្បើមណាស់។ ប៉ុន្តែផ្ទុយមកវិញក្នុងនាមជាក្រុមមនុស្សដែលធ្វើការ ផលិត យើងត្រូវការផ្តល់តំលៃចំពោះសកម្មភាពរបស់យើងសំរាប់សុខុមាលភាព របស់ខ្លួនឯងនិងអ្នកដទៃ។ ក្នុងនាមជាក្រុមការងារតូចៗ និង អ្នកជំនាញដែល មានវិជ្ជាជីវៈ យើងមិនអាចមានជំនាញគ្រប់បែបយ៉ាងក្នុងវិស័យផ្សេងៗស្រប ពេលជាមួយគ្នានោះបានទេ។ នេះមិនមែនជាសំនួរអំពីសិទ្ធសេរីភាព ឬភាពថ្លៃថ្នូ របស់មនុស្សឡើយ  នេះគឺជាបញ្ហាមួយរបស់មនុស្សជាតិគ្រប់រូបដែលត្រូវធ្វើការ ដោះស្រាយដោយប្រើប្រាស់ពេលវេលាឋាមពលនិងទេពកោសល្យឲ្យបានយ៉ាងល្អបំផុតនៅក្នុងពេលដ៏ខ្លីនៃជីវិតដែលប្រកបដោយភាពចាស់ទុំនិងច្នៃប្រឌិត។

គំនិតដែលយល់ថាការសុំការជ្រកកោណពីអល់ឡោះគឺធ្វើឲ្យមនុស្សក្លាយទៅជាទាសកររបស់អ្នកដឹកនាំសាសនា ឬក៏មនោគ្គមរបស់រដ្ឋាភិបាលគឺពិតជាខុស ទាំងស្រុងព្រោះថា ការប្រៀនប្រដៅអំពី haram(ការហាមឃាត់) និងhalal (ការអនុញ្ញាត្តិ)គឺជាប្រព័ន្ធមួយសំរាប់រក្សាសិទ្ធិសេរីភាពរបស់មនុស្សមិនឲ្យមានការប៉ះពាល់ដល់អ្នកដទៃ។ ប្រព័ន្ធរបស់ឥស្លាមនេះត្រូវបានរៀបចំឡើងដើម្បី ទប់ទល់ទៅនឹងភាពអនាធិបតេយ្យរបស់រដ្ឋាភិបាលនិងបុគ្គល។ ទោះជាយ៉ាង ណាក៏ដោយ អ្នកប្រាជ្ញសាសនានៅក្នុងសម័យនេះជាច្រើនបានបរាជ័យក្នុងការ រក្សានូវតុល្យភាពរវាងអត្តចរិកមិនទឿងទាត់និងភាពអនាធិបតេយ្យជាមួយនឹងសកម្មភាពគ្រប់គ្រងបែបអនាធិបតេយ្យរបស់ក្រុមយោធា។ ដោយមិនឲ្យតំលៃ ទោលើ aql(ញាណដឹងរបស់មនុស្ស)អ្នកប្រាជ្ញសាសនាជាច្រើនមានភាពវង្វេង វង្វាន់លើខ្លួនឯងដោយជឿថា ដំណើរឆ្ពោះទៅកាន់អល់ឡោះដោយមានជំនួយ ណែនាំពីព្យាការីគឺជាផ្លូវតែមួយគត់ដែលមិនត្រូវការប្រើនូវទេពកោសសល្យនិង ឧត្តមគតិដែលអល់ឡោះបានផ្តល់ឲ្យមនុស្សឡើយ។ ការយល់ឃើញរបស់ Gülen អំពី Tasawwuf មិនបានធ្វើឲ្យយើងបរាជ័យក្នុងការដើរផ្លូវផ្សេងទៅរក អល់ឡោះនោះឡើយ។

នៅក្នុងភាសារបស់ Tasawwuf, yaqada(ការភ្ញាក់ខ្លួន)មានន័យថាត្រូវ តែផ្តើមដោយការដឹង ប្រុងប្រយ័ត្ន និងមានស្មារតីជានិច្ចចំពោះបទបញ្ជារ របស់អល់ឡោះនៅពេលចាប់ផ្តើមធ្វើដំណើរ ហើយមិនត្រូវធ្លាក់ទៅក្នុង ការយល់ច្រឡំណាមួយនោះទេ ត្រូវតែមានគំនិតឆ្ពោះទៅមុខឲ្យត្រង់ រក្សានូវតុល្យភាពខាងផ្លូវចិត្ត នឹងធ្វើសកម្មភាពដោយការពិចារណាថ្លឹង ថ្លែងចំពោះអំណោយទានដែលនឹងក្លាយជាលទ្ធផលចុងក្រោយ។

នៅក្នុងការយល់ឃើញរបស់លោក Gülen គំនិតដែលនិយាយថា ក្រុម សូហ្វីជាមនុស្សដែលផ្តេកផ្តួលលើព្រងវាសនា ខ្ជិលហើយគ្មានធ្វើអ្វីក្រៅពីអង្គុយ រំលឹកចំពោះ អល់ឡោះដោយមិនធ្វើសកម្មភាពអ្វីសោះគឺគ្រាន់តែជាគំនិតមួយ ដែលគ្មានហេតុផលតែប៉ុណ្ណោះ។ សំរាប់លោក Gülen ការផ្តេកផ្តួលលើព្រេង វាសនាគ្មានការបង្រៀននៅក្នុងឥស្លាមនោះទេ ព្រោះការគិតបែបនេះធ្វើឲ្យ “មនុស្ស[…]គ្មានគោលដៅ”។ ទោះបីជាយ៉ាងណាក៏ដោយ Gülen មិនបាន ការពារសូហ្វីទាំងអស់ឡើយ។ គាត់សរសើរតែអ្នកដែលព្យាយាមដើរតាមផ្លូវដ៏ ត្រឹមត្រូវដែលមានការរៀបរាប់នៅក្នុងគួរអាននិងគន្លងរបស់ព្យាការីតែប៉ុណ្ណោះ។លោក Gülen និយាយថា គួរអានបានប្រាប់យើងអំពីរឿងរ៉ាវជាច្រើន និងឲ្យ ដំបូន្មានទៅតាមវិធីផ្សេងៗថា ប្រសិនបើគ្មានការភ្ញាក់រលឹកពេញលេញទេនោះ មនុស្សមិនអាចមាននូវដំណើរសង្រ្គោះខ្លួនឯងដោយភាពជោគជ័យឆ្ពោះទៅរក អល់ឡោះបានឡើយ។ ការរិះគន់ខ្លួនឯងអាចនាំឲ្យមានភាពមិនស្រួលហើយ ថែមទាំងមិនសប្បាយចិត្តមួយរយៈ ប៉ុន្តែ Gülen ប្រៀបធៀបការរិះគន់ខ្លួនឯង ទៅនឹងពន្លឺនៃឧត្តគតិនៅក្នុងបេះដូងអ្នកមានជំនឿ។ ដើម្បីឲ្យពន្លឺនោះដំណើរ ការបាន អ្នកមានជំនឿត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចដើម្បីទប់ទល់ទៅនឹង កំលាំងបិសាចឬ​មនុស្សអាក្រក់ដែលតែងតែត្រៀមខ្លួនដើម្បីវាយប្រហារបេះដូង និង ស្មារតីរបស់គេឬប្រជាជាតិ និង ផលប្រយោជន៍អន្តរជាតិដែលសព្វថ្ងៃគឺជា កង្វល់របស់មនុស្សគ្រប់រូប។ លោក Gülen បានកត់សម្គាល់ដូចខាងក្រោមទាក់ ទងទៅនឹងការរិះគន់ខ្លួនឯង៖

ការរិះគន់ខ្លួនឯង យើងអាចពិពណ៌នាបានថា ជាការស្វែងរកនិងរុករក អាថ៌កំបាំងរបស់ខ្លួនឯង និង ជំរៅខាងផ្លូវចិត្តហើយប្រើប្រាស់នូវសមត្ថ ភាពខាងផ្លូវចិត្ត និងបញ្ញាដើម្បីបង្កើតនូវតំលៃពិតរបស់មនុស្សហើយនិង ធ្វើការអភិវឌ្ឍន៏នូវមនោសញ្ចេតនាទាំងឡាយ ដែលផ្តល់នូវកំលាំងចិត្ត និងភាពលូតលាស់របស់ពួកគេ។ នេះគឺជារបៀបនៃការបែងចែកភាព ខុសគ្នារវាងល្អនិងអាក្រក់ និង រវាងអត្ថប្រយោជន៍នឹងផលប៉ះពាល់ ហើយនិងរបៀបដែលមនុស្សអាចរក្សានូវបេះដូងដ៏ស្មោះត្រង់។

ពួកលោកខាងលិច មនុស្សគ្មានជំនឿ និងជនមូស្លីមដែលមានគំនិតបែប អាណាចក្រជាច្រើន បានព្យាយាមចៀសវាងមធ្យោបាយដែលពោរពេញដោយ គុណសម្បត្តិរបស់ Tasawwuf ឬយើងអាចហៅម្យ៉ាងទៀតថាជារបៀបរស់នៅ ដ៏សមហេតុផលរបស់ឥស្លាម គឺដោយសារតែពួកគេគ្មានសមត្ថភាពរីករាយក្នុង ជីវិតលោកីយនេះឬប្រើប្រាស់វាដោយភាពលោភលន់។ ទោះជាយ៉ាងណាក៏ ដោយ នៅក្នុងការវិភាគចុងក្រោយ របៀបរស់នៅដែលមានភាពទៀងទាត់និង ប្រកបដោយតុល្យភាព គឺតែងតែមានភាពប្រសើរជាងរបៀបរស់នៅមិនថ្លៃថ្នូរ និងគ្មានម្ចាស់ការលើខ្លួនឯង។ Gülen គិតថាភាពដែលមើលទៅហាក់បីដូចជា ឈឺចាប់ឬ មិនមានភាពស្រណុកក្នុងជីវិតពីមួយថ្ងៃទៅមួយថ្ងៃតែការពិតទៅវាគឺ ជាឱកាសទៅវិញទេ សំរាប់អ្នកដែលមានជំនឿរឹងមាំដែលចង់បាននូវភាពឥត ខ្ចោះក្នុងជំនឿ និង ធ្វើនូវអំពើល្អដោយផ្អែកទៅលើជំនឿដែលផ្តល់ភាពជឿជាក់ ក្នុងភាពតែមួយរបស់អល់ឡោះ(tawhid)៖

ទុក្ខព្រួយការពារបេះដូងនិងអារម្មណ៍របស់អ្នកមានជំនឿមិនឲ្យច្រែះចាប់ និងពុកផុយ ហើយជំរុញឲ្យគេផ្តោតអារម្មណ៍ទៅលើពិភពដ៏អាថ៌កំបាំង និងរបៀបធ្វើឲ្យដំណើរជីវិតរបស់គេមានភាពរីកចំរើន។ វាជួយឲ្យអ្នក ដែលធ្វើដំណើរឋិតនៅលើគន្លងមួយដ៏ល្អឥតខ្ចោះ ទទួលបាននូវកំរិតនៃ ជីវិតខាងផ្លូវចិត្តមួយដ៏បរិសុទ្ធដែលអ្នកធ្វើដំណើរផ្សេងទៀតមិនអាទទួលបាន ទោបីជាគេខំកែប្រែខ្លួននិងរឹតបន្តឹងខ្លួនឯងក្នុងរយៈពេលសែសិប ថ្ងៃក៏ដោយ។

ដូចនេះ វាមិនសំខាន់ហើយក៏មិនអាចទៅរួចផងដែរសំរាប់ជនមូស្លីមនិង អ្នកមានជំនឿទាំងអស់ជុំវិញពិភពលោក ទទួលបាននូវកំលាំងចិត្តបែបនេះនៅ ក្នុងជំនឿក្នុងភាពតែមួយរបស់អល់ឡោះជាម្ចាស់ទាំងអស់នោះ ឬ ឲ្យពួកគេដើរ តាមផ្លូវរបស់អល់ឡោះ ហើយទទួលបានពរជ័យពីឋានសួគ៌ដែលគ្របដណ្តប់ ពាសពេញពិភពដែលយើងដឹងនិងពិភពដែលយើងមិនអាចដឹង។ អ្វីដែល សំខាន់នៅក្នុងជីវិតនោះគឺ មិនត្រូវបង្ករឲ្យមានការប៉ះពាល់ទៅដល់អ្នកដទៃនោះ ទេ រួមទាំងសត្វលោកទាំងអស់ដែលឋិតនៅក្រោមការគ្រប់គ្រងនិងក្រៅការ គ្រប់គ្រងរបស់យើង ហើយវាជាការលើកទឹកចិត្តមួយឲ្យធ្វើអំពើល្អច្រើនតាមអ្វី ដែលយើងអាចធ្វើទៅបានចំពោះខ្លួនឯងនិងអ្នកដទៃដែលមានទំនាក់ទំនងផ្ទាល់ឬមិនផ្ទាល់។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។