ការការពារភាពបរិសុទ្ធរបស់អ្នក!

•​ភាពបរិសុទ្ធគឺ​ល្បាយដែលត្រូវបានផ្សំឡើងដោយកិត្តិយស សេចក្តីជ្រះថ្លា និង ភាពស្មោះត្រង់។ ប្រសិនបើគេប្រើវាជាគ្រឿងបូកខាងក្រៅអាគារ គេស្ទើតែមិនឃើញថាអាគារនោះប្រេះឬចាស់ឡើយ។

•​ភាពបរិសុទ្ធគឺជាចរិតលក្ខណៈដ៏ខ្ពង់ខ្ពស់ និងគុណតម្លៃសំខាន់បំផុតរបស់វីរៈជន។ ដូចគ្នានេះដែរវីរៈជនឋិតក្នុងស្ថានភាពអាក្រក់បំផុតគឺ អ្នកដែលមានសេរីភាពហួសហេតុ និង បានអ្វីដោយងាយៗ ដោយមិនខ្វល់ពីភាពបរិសុទ្ធ។

•អ្វីដែលធ្វើឲ្យ​ស្រ្តីមានតម្លៃ និងមានកិត្តិយសគឺភាពបរិសុទ្ធរបស់នាង។ អ្នកដែលមិនខិតខំការពារកិត្តិយសរបស់ខ្លួន និងមុខមាត់គ្រួសាររបស់ខ្លួនទេនោះ ពួកគេមិនអាចការពារកិត្តិយសរបស់ជាតិបានទេ។

•ភាព​បរិសុទ្ធគឺមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសជាតិ ដែលជាធាតុមួយយ៉ាងសំខាន់ក្នុងចំណោមធាតុសំខាន់ៗផ្សេងៗទៀត។

•​ភាពបរិសុទ្ធអាចប្រៀបធៀបទៅនឹងពេជ្រដែលមានតម្លៃឥតឧបមា ហើយវាគប្បីត្រូវបានគេគាំពារយ៉ាងតឹងរឹង។

•​វាពិតជាពិបាកក្នុងការជឿជាក់លើមនុស្សដែលមិនឲ្យតម្លៃដល់ភាពបរិសុទ្ធ និងអ្នកដែលមិនកាពារភាពបរិសុទ្ធរបស់ខ្លួន។

•​សត្វប្រចៀវមិនចូលចិត្តពន្លឺទេ។ ដូចគ្នានេះដែរ មនុស្សមិនស្មោះត្រង់មិនចូលចិត្តប្រព័ន្ធជំនឿ មនុស្សល្ងង់មិនចូលចិត្តចំនេះដឹងវិទ្យាសាស្រ្ត ភាពអសីលធម៌មិនចូលចិត្តសីលធម៌ អ្នកដែលគ្មានភាពបរិសុទ្ធ មិនចូលចិត្តភាពបរិសុទ្ធទេ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។