តើមិត្តស្មោះត្រង់ជានរណា?

មនុស្សម្នាក់ មានមិត្តភក្តិសំខាន់បីនាក់។ ក្នុងចំណោមមិត្តទាំងបីនាក់នោះ ម្នាក់គឺមានភាពស្មោះត្រង់​ ដែលមិត្ត ២ នាក់ទៀតមិនមែន។ មិត្តទាំងនេះគឺជាការប្រៀបធៀបទៅនឹង​ ១/កម្មសិទ្ធិ​ និងទ្រព្យសម្បត្តិរបស់គេ ២/ជាសាច់ញាតិ​ និងមិត្តភក្តិរបស់គេ និង ៣/ជាអំពើល្អរបស់គេ។

នៅពេលសេចក្តីស្លាប់បានមកដល់។ របស់ដែលជាកម្មសិទ្ធិរបស់គេក៏រសាត់ទៅឆ្ងាយ ដូច្នេះមនុស្សដែលធាតុពិត ជាអ្នកធ្វើដំណើរម្នាក់ក្នុងផ្លូវដ៏វែងឆ្ងាយ បានបន្សល់ទុកនូវរបស់បម្រុងត្រៀមសំរាប់គោលដៅខាងមុខរបស់គេ។ មិត្តរបស់គេក៏បានចូលរួមពិធីបុណ្យសពផងដែរ ក្រោយពីបានប្រគល់អំណោយដ៏ធ្ងន់(សាកសព)ទៅម្ចាស់របស់គេវិញ(អល់ឡោះ) ពួកគេបានបក់ដៃលាដោយភាពឈឺចាប់ បន្ទាប់មកពួកគេក៏បានចាក់ចេញទៅ។ មិត្តភក្តិដ៏ស្មោះត្រង់បំផុតជាមនុស្សដែលមិនដែលបោះបង់គេចោលឲ្យនៅម្នាក់ឯងនៅក្នុងការអធិដ្ឋានទេ ពោលគឺជាផលបុណ្យសម្រាប់ដំណើរអមតៈខាងមុខ  ក៏ដូចជា ការឈឺចាប់ និងបញ្ហាទាំងឡាយដែលគាត់បានប្រឈមក្នុងបុព្វហេតុអល់ឡោះ សូម្បីតែធូលីដែលតោងលើសំលៀកបំពាក់របស់គេពេលដែលគេព្យាយាមបំរើកិច្ចការសាសនាក៏ដោយ។ មានតែ ការអនុគ្រោះពីអល់ឡោះ និង អំពើដែលបានរៀបរាប់ខាងដើមប៉ុណ្ណោះដែលរួមដំណើរជាមួយគេនៅលើស្ពាន Sirat (ស្ពានដ៏វែង និង តូចជាសរសៃសក់) និងចុងក្រោយ ស្វាគមន៍គេជាមួយ នឹងភាពសប្បាយរីករាយ និងសុភមង្គលជាអមតៈ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។