តើភាពស្មោះត្រង់ប្រាប់យើងអំពីអ្វី?

ក្នុងនាមជាសមាជិករបស់ចលនា Hizmet ដ៏ស្វាហាប់មួយ ភាពស្មោះត្រង់សំដៅលើ ការរក្សាពាក្យសន្យា ការផ្តល់កម្លាំងចិត្តដល់ខ្លួនឯង និងបង្ហាញនូវការយកចិត្តទុកដាក់​ និង ការគោរពនៅក្នុងគោលបំណងដើម្បីជាការអរគុណដល់ពរជ័យ និងការអនុគ្រោះពីអល់ឡោះ។ ថាមពលដ៏សំខាន់ផ្សេងទៀតគឺភាពស្មោះត្រង់ សំដៅទៅលើសច្ចៈភាព ភាពទៀងត្រង់ និង ការផ្តល់ទំនុកចិត្តនៅពេលដែលមានការសន្យាណាមួយ។ ភាពស្មោះត្រង់ក៏មានន័យថាជាបំណងប្រាថ្នាដ៏ល្អបំផុតសម្រាប់បងប្អូនប្រុសស្រីរបស់គេ និង ធ្វើជាដៃគូស្មោះស្ម័គ្របំផុតដោយបុព្វហេតុអល់ឡោះ។ លើសពីនេះទៀត វាសំដៅទៅលើចំណងមិត្តភាព​ ការរស់នៅជាមួយគ្នា និង ភក្ដីភាពក្នុងការប្រតិបត្តិសន្យាក៏ដូចជាការរក្សានូវពាក្យសន្យា ការមានទំនុកចិត្ត និងសម្រេចភារកិច្ចរបស់ខ្លួន។

អារម្មណ៍ភក្ដីភាពគឺជាមនោសញ្ចេតនាដ៏សំខាន់ដែលនាំឱ្យគេក្លាយទៅជាមនុស្សមានតំលៃម្នាក់ ក្នុងក្រសែភ្នែករបស់អល់ឡោះ និង របស់មនុស្សលោក។ វាគឺជាកាតព្វកិច្ចដ៏ចាំបាច់ សម្រាប់អ្នកដែលមានជំនឿពិតប្រាកដ ត្រូវប្រកាន់យកនូវភក្ដីភាព និងមានទំនុកចិត្តដើម្បីបុព្វហេតុនៃភាពថ្លៃថ្នូរនិងតម្លៃរបស់គាត់ក៏ដូចជាចំពោះអ្នកដែលផ្តល់នូវឱកាសសម្រាប់គាត់ ដើម្បីសម្រេចបានជាមួយនិងតម្លៃទាំងអស់នេះ។ ភាពស្មោះត្រង់ និង​ សេចក្តីជ្រះថ្លា តម្រូវឱ្យគេជឿថា មនុស្សម្នាក់ៗមាននូវលក្ខណៈពិសេសផ្សេងៗពីគ្នា ដូច្នេះយើងត្រូវប្រព្រឹត្តឲ្យបានសមរម្យ។ មានមនុស្សជាច្រើនជំនាន់មកហើយដែលត្រូវការមនុស្សដែលមានសេចក្តីស្មោះត្រង់ដើម្បីដឹកនាំពួកគេ។ អ្នកដែលមិនបានផ្តល់ចំលើយដល់គេ ហើយទុកគេចោលឲ្យវង្វែង គេនោះគ្មានថ្ងៃនឹងក្លាយជាមនុស្សមានបុណ្យដែលត្រូវទទួលបានការឧទ្ទិសឡើយ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។