តើត្រូវមានភក្តីភាពចំពោះបុព្វហេតុរបស់អល់ឡោះដូចម្តេចទៅ?

អល់ឡោះបង្កើតភ្នំដើម្បីផ្តល់លំនឹងដល់ផែនដី។ ភ្នំមានរឹសក្រោមដីដែលធំជាង ២ ដង នៃរូបរាងដែលយើងឃើញនឹងភ្នែក។ ស្រដៀងគ្នានេះដែរ អ្នកដែលគាំទ្របុព្វហេតុដ៏ខ្ពង់ខ្ពស់នេះគួរតែមានស្មារតី រឹងមាំដូចជាភ្នំ ស្វែងរកមារគា ធ្វើដំណើរជាមួយ Khidr ផឹកទឹកពីប្រភពទឹករបស់ Khidr និងព្យាយាម ស្វែងរកជីវិតអមតៈ។ ពួកគេគួរតែទទួលបានពន្លឺសំរាប់បំភ្លឺពេលយប់ ជ្រាលជ្រៅក្នុងជំរៅទឹកចិត្តដែលធ្វើឲ្យពួកគេយំចំពោះអល់ឡោះ។

យើងត្រូវតែមានការប្រុងប្រយ័ត្នចំពោះជីវិតប្រចាំថ្ងៃរបស់យើង។ យើងដឹងថា មុនពេលយន្ត ហោះមួយអាចបើកដំណើរការបាន វាត្រូវបានគេពិនិត្យយ៉ាងម៉ត់ចត់ ធានាថាគ្មានបញ្ហាអ្វីទាំងអស់មុន ពេលហោះហើរ។ ស្រដៀងគ្នានេះដែរ យើងត្រូវតែប្រុងប្រយ័ត្នពីសភាពសតិខាងក្នុងរបស់យើងនិងអារម្ភខាងក្នុងឲ្យបានដិតដល់។ខាងក្រោមនេះជាការចង្អុលបង្ហាញពីការគ្រប់គ្រងខ្លួនឯង៖ ប្រសិនបើមនុស្សម្នាក់តែងតែនិយាយពី «ការបម្រើមនុស្ស» និង «ភាពរីករាយរបស់អល់ឡោះ» នៅចំពោះមុខមនុស្ស តែគាត់មិនបានបង្ហាញ ពីអារម្មណ៍ល្អនេះនៅពេលដែលគាត់នៅម្នាក់ឯងនោះ នោះគាត់គ្រាន់តែជាមនុស្សលាក់ពុតម្នាក់តែ ប៉ុណ្ណោះ។

កាតព្វកិច្ចសំខាន់របស់មនុស្សដែលមានហេតុផលពិតគឺបង្ហាញពីភក្តីភាពចំពោះហេតុផលរបស់ខ្លួន។ សូមពិចារណាពី Abu Bakr Assiddiq ភក្តីភាពរបស់គាត់គឺពិតជាអស្ចារ្យណាស់ នៅពេលដែល គាត់ធ្វើដំណើរទៅ Medina គាត់មិនបាននាំកូនស្រី Aisha ដែលមានអាយុ ៧ ឬ ៨ ឆ្នាំរបស់គាត់ទៅជាមួយទេ។ ដូចគ្នានេះដែរ នៅពេលដែល Umar ធ្វើដំណើរទៅ Medina គាត់ក៏មិនបានយកកូនប្រុសតូច Abdullah របស់គាត់ទៅជាមួយដែរ។

អ្នកនាំសាររបស់អល់ឡោះបាននិយាយប្រាប់ Salman al-Farisi ថា៖ «ប្រសិនបើជំនឿស្ថិតនៅត្រង់ Ath-Thuraiya (ផ្កាយដែលខ្ពស់ជាងគេបំផុត) វានឹងមានមនុស្សមួយចំនួនអាចយកវាចុះមកបាន។ » ជាការពិត ប្រសិនបើការពិតរបស់សាសនាស្ថិតក្នុងកញ្ចុំផ្កាយលើមេឃ មនុស្សដែលមានហេតុផលម្នាក់គួរតែបង្ហាញពីភក្តីភាពរបស់ខ្លួន ដោយយកការពិតទាំងនោះចុះមកក្រោម។

ជាងនេះទៅទៀត សម្រាប់មនុស្សដែលមានហេតុផលគឺមានការកែតម្រូវខ្លាំង រវាងភាពជោគជ័យទៅលើកាតព្វកិច្ចរបស់គាត់ និងកំរិតជំនឿរបស់គាត់តាមហេតុផលនោះ។ សព្វថ្ងៃនេះ យើងឃើញពីការរៀបចំបាល់ទាត់សម្រាប់ពានជាច្រើន។ អ្នកដែលលះបង់ក្នុងបុព្វហេតុឥស្លាមក៏កំពុងតែប្រកួតដើម្បីទទួលបានពានទាំងនេះផងដែរ។ ជាការពិត ដើម្បីឈ្នះពាននេះ អ្វីក៏គេអាចលះបង់បានដែរ!

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។