ការតភ្ជាប់គម្លាត និង ការបង្រួបបង្រួមមនុស្សជាតិ

នៅក្នុងកំណាព្យដ៏ល្បីល្បាញរបស់គាត់, “ពួកយើងគឺប្រៀបដូចជាជើងដែក ឈានមួយគូរ ខណៈដែលជើងម្ខាងឈរយ៉ាងរឹងមាំលើច្បាប់ឥស្លាម ហើយជើង ម្ខាងទៀតគឺធ្វើដំណើរទៅកាន់ប្រជាជាតិរបស់យើងទាំង ៧២ ទៀត” ក្នុង កំណាព្យខាងលើ Rumi ណែនាំឲ្យប្រជាជនមូស្លីមរក្សាជើងម្ខាងរបស់ខ្លួនឲ្យ នៅចំណុចកណ្តាលនៃប្រព័ន្ធជំនឿឥស្លាមឲ្យបានរឹងមាំ និង ព្យាយាមធ្វើដំណើរ ស្វែងយល់ពីជំនឿដ៏ទៃទៀត និង ទៅក្នុងតំបន់ដែលមិនមែនជាពិភពមូស្លីមជា មួយមនុស្សផ្សេងទៀត។ សំរាប់ Rumi គ្មានក្រុមទាំង ៧២ ណាដែលមនុស្ស នាំគ្នាដើរតាមដើម្បីបញ្ជិតខ្លួនទៅជិត ឥស្លាម និង គម្ពីគូរអាន មិនអាចឲ្យយើង ប៉ះពាល់បាននោះទេ ព្រោះអ្នកដែលដើរតាមក្រុមទាំងអស់អាចធ្វើការសហការ គ្នាក្រោម ប្រព័ន្ធទោលមួយដែលគេហៅថា tasawwuf (ការសម្អាតផ្លូវចិត្ត)។

ការរិះគន់របស់មូស្លីមមកលើ ​Rumi គឺពិតជាមានភាពហួសហេតុជ្រុល ពេកសម្រាប់ គំនិត បែបសេរីនិយមទាំងនេះហើយមានមនុស្សជាច្រើនបានហៅ លោកថាជាមនុស្សដែលបំពុលជំនឿដ៏បរិសុទ្ធរបស់ឥស្លាម។ អ្នករិះគន់ខ្លះបាន អះអាងថា Rumi  មានចេតនាដាក់ខ្លួនឯងឲ្យនៅក្រៅគន្លងរបស់ឥស្លាម។ មាន ជំនឿមួយជឿថាលោកធ្លាប់និយាយថា “ខ្ញុំមិនមែនជាគ្រិស្តសាសនិក ជីហ្វីស (Jew) ហ្សូរូសត្រៀន       (Zoroastrain)ឬមូស្លីមនោះទេ”។ សំរាប់អ្នកដែល រិះគន់គឺត្រង់ចំនុចនេះហើយដែលជាភស្តុតាងគិតថាលោក Rumi មិនមាន ជំនឿលើផ្លូវឥស្លាម ដូច្នេះគេអាចចាត់ទុកលោកជាមនុស្សក្រៅមូស្លីមបាន។ តើវាជារឿងដែលផ្តេសផ្តាសដែររឺទេសំរាប់ លោក Rumi ដែលនិយាយថាខ្លួនឯង គាត់មិនមែនសូម្បីតែជាឥស្លាម? ចម្លើយនោះគឺថាវាមិនមែនជារឿងដែលផ្តេស ផ្តាសទេ! ការតិះទៀនទៅលើអ្នកដែលប្រតិបត្តិលើជំនឿសាសនាផ្សេង ហើយ អនុវត្តដោយភាពក្រអឺតក្រទមរបស់ខ្លួន លោក Rumi ចង់បង្ហាញថាគាត់មិន ប្រកាន់ភ្ជាប់នូវគំនិតជ្រុលនិយមបែបនោះទេ។

ហេតុដូចនេះហើយដើម្បីបង្ហាញភស្តុតាងថាខ្លួនរបស់គាត់ជនមូស្លីមដែលស្មោះត្រង់ គឺលោក Rumi បានសរសេរ៖

ខ្ញុំគឺជាអ្នកដើរតាមការបង្គាប់របស់គួរអានដរាបណាខ្ញុំនៅមានជីវិត។

ខ្ញុំគឺជាល្អងធូរលីដែលស្ថិតលើគន្លងផ្លូវរបស់ព្យាការីម៉ូហាំម៉ាត់ជាមនុស្សដែលត្រូវបានជ្រើសរើស។

ប្រសិនបើមាននរណាម្នាក់និយាយផ្សេងពីអ្វីដែលខ្ញុំបាននិយាយខាងលើ

ខ្ញុំនឹងចាកចេញពីគេហើយឈឺចាប់ចំពោះសម្តីទាំងនោះ។

លោកសាស្រ្តាចារ្យ Eric Geoffrey គឺពិតជានិយាយបានត្រឹមត្រូវណាស់ថា “ប្រភពរបស់លោកខាងលិចភាគច្រើនយក Rumi មកបកស្រាយខុសពីបរិបទ នៃឬសគល់សាសនា ឥស្លាមរបស់លោក”។7 ទាំង Rumi និង Gülen មិនបានរក្សានូវភាពមិនច្បាស់លាស់នៃតម្លៃ និង គោលការណ៍ឥស្លាមណាមួយ ដែលជាស្នូលនៃមនុស្សជាតិ និង សកលលោកដើម្បីឲ្យមានការសម្រុះសម្រួល មនុស្សទាំងអស់ទៅកាន់គន្លង tasawwuf (ការសម្អាតផ្លូវចិត្ត)នោះទេ។ ដោយ ឥទ្ធិពលដ៏អស្ចារ្យរបស់អល់ឡោះចំពោះអ្វីៗដែលត្រូវបានបង្កើត ពួកគេក៏មើល ឃើញវត្ថុធាតុដែលត្រូវបានបង្កើតទាំងនោះថាជា ការតាំងបង្ហាញនូវលក្ខណៈ សម្បត្តិរបស់អ្នកបង្កើត។ ក្នុងពេលដែលមិនបានយកអ្វីដែលជារឿងលោកិយ មកដាក់ក្នុងបេះដូង ពួកគេស្រឡាញ់អ្វីគ្រប់យ៉ាង ក្នុងពេលជាមួយគ្នានេះដែរ មិនមែនសម្រាប់តែខ្លួនគេម្នាក់នោះទេ តែសម្រាប់ការចងចាំចំពោះអល់ឡោះ ។ ដោយបោះបង់រឿងលោកិយនៅក្នុងបេះដូង ប៉ុន្តែមិនមែនបោះបង់ជាលក្ខណៈ រូបនោះទេ ពួកគេមានការគិតគូទៅដល់មនុស្សគ្រប់គ្នា ដោយចង់ធ្វើការបង្រួម បង្រួមមនុស្សគ្រប់ស្រទាប់វណ្ណៈទាងអស់ ដោយមិនត្រូវការមានតបស្នងជា លក្ខណៈលោកិយត្រឡប់មកវិញនោះទេ។ ​ដូចដែល  Elisabeth Özdalga កត់សម្គាល់ថា៖

តាមទស្សនៈរបស់លោកGülenគឺមានទំនាក់ទំនងតិចតួចណាស់ទៅនឹងការស្វែងរកអំណាចខាងនយោបាយ ឬសូម្បីតែឥស្លាមបែបប្រពៃណី ផ្ទុយទៅវិញ វាដូចគ្នាទៅនឹងទស្សនៈរបស់លោក Max Weber អំពី “ភាពមិនលោភលន់ខាងលោកិយ”។ទស្សនៈវិស័យដែលត្រូវបានបង្រៀន ដោយ Gülen គឺផ្អែកទៅលើ ភាពសកម្ម, ការភ្ញាក់រលឹក, ក៏ដូចជា ការគ្រប់គ្រងដោយភាពកាត្តញ្ញូ។ “សកម្មជនដ៏មានភាពកាត្តញ្ញូ”នេះ ឬ​ “ភាពមិនលោភលន់ខាងលោកិយ” របស់លោក Weber​ ពិពណ៌នាអំពី លក្ខណៈពិសេសថ្មីនៅក្នុងជីវិតសាសនារបស់ប្រជាជនទួរគី។ ស្របគ្នា នឹងការវិភាគរបស់លោក Weber អំពី“ភាពមិនលោភលន់ខាងលោកិយ” និងឥទ្ធិពលទូរទៅនៃ “សកម្មជនដ៏មានភាពកាត្តញ្ញូ” ស្រដៀងៗគ្នារបស់ លោក Gülen ក៏ស្ថិតនៅក្នុងទិសដៅនៃ ភាពសមហេតុផលឬការពន្យល់ បកស្រាយ អំពីទំនាក់ទំនងនៅក្នុងសង្គម។នៅក្នុងការយល់ស្របជាមួយ គំនិតរបស់លោក Weber “សកម្មនិយមដ៏មានភាពកាត្តញ្ញូ” របស់ លោក Gülen  គឺផ្អែកលើ “ការមិនត្រូវការលោកីយ” ជាចំបងប៉ុន្តែមិន មែនមានន័យថា “មិនពាក់ពន្ធលោកីយ” នោះទេ ពោលគឺជាបុគ្គលិក លក្ខណៈដ៏អាថ៌កំបាំងរបស់អ្នកបំបាត់ទុក្ខ។

លោក Max Weber (១៨៦៤​-១៩២០)គឺមិនមែនជាមនុស្សអាថ៌កំបាំង នោះទេ។ គាត់ជាអ្នកទស្សនៈវិជ្ជាម្នាក់ផ្សេងពី Maxrist ដោយមានគំនិតទទួល ស្គាល់តម្លៃសាសនា និង វប្បធម៌ក្នុងសម័យមួយដែលមនុស្សគិតថា ការជំនឿ លើសាសនានៅក្នុងទ្វិបអ៊ឺរ៉ុបបានក្លាយជារឿងដ៏ចាស់កំរិល ហើយអ្នកអាណា ចក្រនិយមរបស់ទួរគីបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីទស្សនៈប្រឆាំងសាសនា។ Weber បានក្លាយជាអ្នកជំនាញដ៏ល្បីល្បាញខាងសង្គមវិជ្ជាសាសនា និង ក្នុងរដ្ឋាភិបាល ហើយបានបង្កើតអាកប្បកិរិយាខាងសាសនា និង សីលធម៌ ដោយជោគជ័យក្នុងសកម្មភាពសេដ្ឋកិច្ច ​និង នយោបាយ។

អ្នកអប់រំដែលទទួលបានការលើកទឹកចិត្តពី​ Gülen ទំនងជាប្រព្រឹត្តទៅ ក្នុងទំរង់​“ភាពកាត្តញ្ញូតាមរយៈការងារ”ស្រដៀងគ្នាទៅនឹងក្រមសីលធម៌ របស់ក្រុម Protestant ដែលត្រូវបានសង្កេតដោយលោក Max Weber ដែរ។ ដោយធ្វើការបង្ហាញនូវទំរង់ទូរទៅ ឬជាការប្រមូលផ្តុំមនុស្សចំរុះ គ្រូបង្រៀនដែលទទួលឥទ្ធិពលពីលោក Gülen បានធ្វើសកម្មភាពស្រប ទៅនឹងការបង្រៀនរបស់លោក ដោយចាត់ទុកជំនឿថាជាបញ្ហាសប្បរស ធម៌ផ្ទាល់ខ្លួនក្នុងអត្ថន័យ លះបង់ ការយកចិត្តទុកដាក់ ការខិតខំប្រឹង ប្រែង និង ការគិតដល់ប្រយោជន៍រួម។9

សំរាប់ការវិភាគរបស់សហគមអឺរ៉ុប និង បណ្តាលោកខាងលិច ភាគច្រើន គឺតាមរយៈវិធីសាស្ត្រនេះឯងឆ្ពោះទៅសកម្មភាពឥស្លាម ដែលពួកគេព្យាយាម ឲ្យតំលៃទៅលើចលនារបស់លោក Gülen សំរាប់ការអប់រំ ការផ្តល់ចំណេះដឹង ពិតខាងផ្លូវចិត្ត និង លក្ខណៈបុគ្គល ដែលស្ថិតនៅក្រោមច្បាប់សីលធម៌ជា សកល។ ជាធម្មតាវាពិតជាមានភាពលំបាកណាស់ សំរាប់ប្រជាជនលោកខាង លិចធ្វើការវាយតំលៃនូវភាពខុសគ្នាឲ្យបានត្រឹមត្រូវ ចំពោះភាពសកម្មរបស់ ឥស្លាម សម្រាប់ភាពសមរម្យទូរទៅ និងការសង្គ្រោះខាងផ្លូវចិត្តនោះ។ នៅពេល ដែលដំណើរការនៃតម្លៃគ្រិស្តសាសនានៅអ៊ឺរ៉ុប បានក្លាយជាមានភាពសេរីកាន់ តែខ្លាំងទៅៗ ទល្ធិប្រឆាំងនឹងសាសនាបានក្លាយជាគោលដៅដោយស្វ័យប្រវត្តិ សម្រាប់ប្រជាជនអឺរ៉ុបភាគច្រើន។ ឯកសារស្នាដៃរបស់លោក Marx និង Engels បានឆ្លុះបញ្ចាំងពីបញ្ហាប៉ះទង្គិចគ្នាមិនចេះចប់ រវាងអ្នកកាន់សាសនាគ្រិស្ត និង ក្រុមអ្នកប្រឆាំងសាសនាខាងសង្គមនិយម និងមូលធននិយម។ គួរកត់សម្គាល់ ថាលោក Marx Weber ចង់ធ្វើឲ្យមានភាពធូរស្រាលឡើងវិញនូវការឃោសនា ជ្រុលនិយមប្រឆាំងសាសនាដែលបានរីសុសសាយទូទាំងសហគមអឺរ៉ុប ព្រោះវា មិនបានផ្តល់នូវភាពសកម្មនិយម ដែលអាចផ្លាស់ប្តូរសង្គមដោយផ្អែកលើ ក្រមសីលធម៌ និងសីលធម៌ជាសកល និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានឡើយ។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។