ការអប់រំរបស់លោក Gülen បន្ទាប់ពីសហភាពសូរវៀតបានដួលរលំ

មូលហេតុនៃការដួលរលំរបស់សហភាពសូរវៀតគឺមានរឿងរ៉ាវជាច្រើនរាប់ពាន់។ទោះបីជាយ៉ាងណាក៏ដោយ ប្រព័ន្ធអប់រំដ៏ទន់ខ្សោយគឹជាមូលហេតុចំបងដែល ធ្វើឲ្យសហភាពសូរវៀតដួលរលំ។ ពេលក្រឡេកមើលពីខាងក្រៅ យើងបាន មើលឃើញពីការធ្លាក់បុះនៃសហភាពសូរវៀត។ ក្នុងនាមជាសិស្សម្នាក់ដែល សិក្សានៅសហភាពសូរវៀតសំរាប់ថ្នាក់ឧត្តមសិក្សានិងស្រាវជ្រាវ ខ្ញុំមើលឃើញ សហភាពសូរវៀតដួលរលំពីខាងក្នុងដោយសារតែប្រព័ន្ធអប់រំគ្មានខ្លឹមសាររបស់ខ្លួន។ ការអប់រំរបស់សូរវៀតគឺមានបំណងបង្កើតមនុស្សដែលមាននូវគុណភាព ល្អសំរាប់បំរើឲ្យខាងកម្មុយនីសដែលលែងមានការប្រកួតប្រជែងជាមួយខាងមូលធននិយមអឺរ៉ុប ក្នុងទសវត្សទី៨០ក្នុងន័យចង់បាននូវចំនេះដឹងខាងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ម៉្យាងវិញទៀតក្នុងន័យបង្កើតនូវធនធានមនុស្សល្អៗដែលមិន បង្កើតឲ្យមាននូវការពុករលួយហើយលះបង់សំរាប់បុព្វហេតុមនុស្សជាតិ។ លទ្ធិ ប្រឆាំងសាសនារបស់សូរវៀត និង លទ្ធិផ្តាត់ការ(Maxism)ដែលមានការគាំទ្រ ជាផ្លូវការបានក្លាយជាទៅជាលទ្ធិដែលហួសសម័យទាំងស្រុងក្នុងដង្ហើមចុងក្រោយរបស់សូរវៀត។

អាណាព្យាបាលសិស្សជាតិទួរគីដែលមាននូវមនសិការក៏អាចមើលឃើញនូវការដួលរលំនៃប្រព័ន្ធអប់រំក្នុងសហភាពសូវៀត និង អាចធ្វើការវាយតម្លៃ ប្រព័ន្ធអប់រំផ្អែកលើតម្លៃដែលមានក្នុងសាលាដែលជាប់ពាក់ព័ន្ធនឹងឈ្មោះលោក Gülen។ ក្រោយពីទទួលបានការលើកទឹកចិត្តពីលោក Gülen មនុស្សគ្រប់ ស្រទាប់វណ្ណៈរាប់ពាន់នាក់ដែលកំពុងស្វែងរកនូវប្រព័ន្ធអប់រំសម័យទំនើប ឲ្យ តម្លៃខាងសីលធម៌ជាចំបង និង មិនពាក់ព័ន្ធខាងនយោបាយបានឆ្លៀតឱកាស បើកនូវសាលារៀន ក្នុងអតីតសាធារណរដ្ឋសូរវៀត ក្រោយពីរបបសហភាព សូវៀតត្រូវបានដួលរលំ។ ប្រទេសមូស្លីមដែលទទួលឯករាជ្យថ្មីៗក្នុងតំន់អាស៊ី កណ្តាលព្យាយាមស្វែងរកនូវរបៀបវីរៈនៃអាថ៌កំបាំងខ្លះៗនៅក្នុងទឹកដីរបស់ខ្លួន។ សូម្បីតែ KGB (ប្រព័ន្ធអប់រំរបស់សូរវៀត)ក៏បរាជ័យផងដែរក្នុងការស្វែរកនូវ របៀបរីរៈដែលលាក់នៅក្នុងសាលារបស់លោក Gülen ជាប្រព័ន្ធមួយដែលលះ បង់ដើម្បីបុព្វហេតុអប់រំទាំងស្រុងប្រកបដោយទម្រង់សីលធម៌ និងភាពសមរម្យ របស់មនុស្សជាសកលមួយដែលក្មេងគ្រប់គ្នាត្រូវការបំផុត នៅក្នុងវ័យកុមារភាព របស់ខ្លួន។ លើកលែងតែប្រទេស Uzbekistan រដ្ឋដែលជាអតីតសហភាព សូរវៀតទាំងអស់រួមទាំងសហព័ន្ធរុស្សី បានអនុញ្ញាត្តិឲ្យសាលារបស់លោក Gülen អាចដំណើរការក្នុងទឹកដីរបស់ខ្លួន។

ការកំណត់នូវភាពមិនទៀងទាត់ឲ្យបានច្បាស់លាស់ដ៏អស្ចារ្យបំផុតមួយនៃកាតព្វកិច្ចនិងការសម្របសម្រួលរួមរបស់លោក Gülen គឹជាលក្ខណៈ ធម្មជាតិរបស់ចលនានោះដែលគេតែងតែស្គាល់។ លក្ខណៈទាំងអស់ នោះហើយដែលបង្កើតឲ្យមានសាលារាប់រយនៅក្នុងប្រទេសជាច្រើន ជា លទ្ធផលមួយដែលកើតចេញពីជំនឿរបស់គាត់ នៅក្នុងសារៈសំខាន់នៃ ចំណេះដឹង និងជាគំរូក្នុងការកសាងពិភពលោកមួយឲ្យមានលក្ខណៈ កាន់តែប្រសើរ។ សាលានោះបង្កើតឡើងសម្រាប់បម្រើមនុស្សជាតិដែល ត្រូវបានគេរៀបចំឡើងដើម្បីលើកស្ទួយការអប់ក្នុងទិដ្ឋភាពមួយដ៏ទូលំទូលាយជាងមុន ហើយដើម្បីបញ្ចៀសនូវការផ្សព្វផ្សាយពត៌មានខុសអំពី សាសនាឥស្លាម...។ ការធ្វើស្ថិតិយ៉ាងទូលំទូលាយពីចលនារបស់លោក Gülen ទៅហួសព្រំដែនដែលគេស្វែងរក ប៉ុន្តែវាជាប្រយោជន៍មួយដែល ជួយឲ្យគេកត់សម្គាល់ឃើញថា សាលារៀននោះគឺគ្រាន់តែជាទិដ្ឋភាព មួយដែលមើលទៅហាក់ដូចជាមានភាពធំធេង និងជាចលនាដែលមិន មានរូបរាងបន្តិចសោះ ដែលមានការចូលរួមគ្រប់ទីកន្លែងរវាងមនុស្សពីរ សែននាក់ទៅដល់បួនលាននាក់ជុំវិញពិភពលោកហើ យជាអង្គការមួយ យ៉ាងធំ។ អ្នកគាំទ្របានបង្កើតនូវស្ថាប័នអ្នកកាសែត និងអ្នកនិពន្ធដែល នាំមកនូវបញ្ញាវន្តខាងសាសនានិងអាណាចក្រមកធ្វើការរួមគ្នាព្រមទាំងបង្កើតឲ្យមាននូវអង្គសន្និបាតលើកស្ទួយកិច្ចសន្ទនាអន្តរសាសនា12

អ្នកដែលប្រកាន់តាមគំនិតលោក Gülen និងសកម្មជននយោបាយដែល ចង់ឲ្យរដ្ឋឥស្លាមឬរបប caliphate រស់ឡើងវិញគឺមានគំនិតយល់ឃើញខុសៗ គ្នា។ Gülen គឺជាការរស់ឡើងវិញនៃបញ្ញាវ័ន្តខាងផ្លូវចិត្ត និងការពិតរបស់ ប្រជាជាតិមូស្លីមដើម្បីភាពប្រសើរឡើងសម្រាប់មនុស្សជាតិទាំងមូល ។ សកម្ម ជនមូស្លីមដែលធ្វើការបម្រើដល់អំណាចនយោបាយរបស់រដ្ឋណាមួយមានពេលតិចតួចណាស់ក្នុងការបូជាសម្រាប់បុព្វហេតុដែល Gülen បានអនុវត្ត ជា សកម្មភាពមួយមិនបណ្តោយទៅតាមទំនាស់ខាងសាសនា ឬ នយោបាយរវាង ក្រុមណាមួយនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានបញ្ជៀសខ្លួនឯង ឲ្យឆ្ងាយពីគ្រប់ទម្រង់នៃទំនោខាងសាសនាបែបយ៉ាងហើយមិនស្ទាក់ស្ទើរក្នុងការរិះគន់លើគំរូជាផ្លូវការណ៍មួយចំនួនរបស់ឥស្លាម៖ “ឧទាហរណ៍ នៅប្រទេសអឺរ៉ុង និង ប្រទេសអារ៉ាប់ប៊ីសាអូឌីត មាននូវរបបគ្រប់គ្រងឥស្លាម ប៉ុន្តែពួកគេកំណត់ និង កំរិតនិកាយទៅតាមអ្វីដែលពួកគេពេញចិត្ត”13។ ភស្តុតាងនេះធ្វើឲ្យគេមើល ឃើញថាលោក Gülen គ្រាន់តែជាអ្នករិះគន់ទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយផ្អែកលើក្រុមទស្សនៈ Hanbalism ដោយយកទំរង់ Wahhabi មកប្រើ ហើយប្រទេសអឺរ៉ុងវិញស្ថិតនៅក្នុងនិកាយស្ហីអ៊ីតដែលយកក្រុមទស្សនៈJafariយកមកប្រើ។ លោក Gülen មិនចង់ឃើញឥស្លាមនៅក្នុងជំនាន់របស់ខ្លួនមាន ការច្របូកច្របល់ទៅដោយលទ្ធិនិកាយផ្សេងៗគ្នានោះទេដែលជាហេតុធ្វើឲ្យមូស្លីមជួបប្រទះរឿងរ៉ាវជាច្រើនរួមមានបញ្ហាគ្រប់គ្រងបែបកាលីហ្វនិងទស្សនៈខាងវិស័យផ្លូវចិត្តរបស់ឥស្លាមទូទាំងពិភពលោក។ លោក Gülen និងសាលាអប់រំ របស់គាត់មិនបានធ្វើការផ្សព្វផ្សាយនូវនិកាយចាស់ ឬថ្មី នៅក្នុងទឹកដីរបស់ ឥស្លាមនោះទេ។ ចំពោះ Gülen មនុស្សជាតិទាំងមូលគឺស្ថិតនៅក្នុងជម្រកនៃ សន្តិភាពរបស់អល់ឡោះតែមួយហើយមូស្លីមត្រូវតែព្យាយាមការពារនូវសន្តិភាពនោះឲ្យបានគ្រប់កាលៈទេសៈ។ នេះគឺជារបៀបឥស្លាមបែបសូហ្វីដែលប្រកប ដោយសន្តិភាពមួយដែលកំពុងតែអនុវត្តនិងគ្មានមនោគមវិជ្ជានយោបាយអ្វីនោះទេ៖

ឥស្លាមគឺជាដសាសនាមួយ។ វាមិនអាចហៅអ្វីផ្សេងពីនេះបានទេ។ នៅ ពេលដែលលោកខាងលិចវាយប្រហារពិភពឥស្លាមដោយប្រើយោធា និង បច្ចេកវិទ្យា មនុស្សក៏គិតឃើញថា គេអាចសង្រ្គោះវាបាន ដោយការធ្វើឲ្យ ឥស្លាមក្លាយទៅជានយោបាយ ឬបំលែងវាឲ្យទៅជាប្រព័ន្ធនយោបាយ មួយ។ ការផ្គុំឡើងបែបនេះ បង្កើតឲ្យមាននូវទម្រង់ឥស្លាមថ្មីមួយ បែប Khawarij ចំណែកឯឥស្លាមវិញគឺជាសាសនាមួយដែលផ្អែកលើការបំភ្លឺ នូវបញ្ញានិងធ្វើឲ្យបេះដូងឲ្យមានភាពភ្លឺថ្លា។ ដូច្នេះជំនឿនិងការគោរព បូជាគឺជាអ្វីដែលត្រូវមានមុនគេ។ ទិន្នផលនៃជំនឿនៃការគោរពបូជាគឺជា សីលធម៌។14

នៅពេលដែលកើតមាននូវបញ្ហានៃការធ្វើឲ្យឥស្លាម ក្លាយទៅជានយោ  បាយ សូម្បីតែជនមូស្លីមនិយមកណ្តាលក៏ប្រាប់អ្នកដែរថា កុំធ្វើឲ្យគោលជំនឿ  ឥស្លាមក្លាយទៅជានយោបាយជ្រុលពេក រីឯលោក Gülen វិញហាមមិនឲ្យ យកឥស្លាមទៅធ្វើជានយោបាយ។ លោក Gülen នៅតែមានជំហររឹងមាំក្នុងការ ប្រឆាំងទៅនឹងគំនិតដែលយកឥស្លាមទៅពាក់ព័ន្ធនឹងនយោបាយ ដែលលោក គិតថាវាមិនមែនជាភាពចាំបាច់ទាល់តែសោះ។ ដូច្នេះតើយើងអាចចាត់ទុកថា ឥស្លាមជាផែនទីនៃជីវិតដ៏ពេញលេញដែលនិកាយឥស្លាមទាំងអស់ទទួលស្គាល់តាមរបៀបណា? គ្មាននរណាម្នាក់នៅក្នុងសហគមន៍ឥស្លាមឈ្លោះប្រកែកជា មួយអ្នក អំពី Din al-islam [សាសនាឥស្លាម] ដែលគេចាត់ទុកវាថាជាផែន ទីឥស្លាមដ៏ពេញលេញនោះទេ។ ដោយចាត់ទុក din al-fritrah ថាជា sariah al-fitrah លោក Gülen បានថ្លែងប្រាប់ទៅកាន់អ្នកមានគំនិតដូចគាត់ថាទាំង ការរីកចំរើននិងការធ្លាក់ចុះនៃប្រព័ន្ធណាមួយ ចុងក្រោយគឺផ្អែកទៅលើឆន្ទៈដ៏ អាថ៌កំបាំងរបស់អល់ឡោះតែប៉ុណ្ណោះ ដែលគ្មាននរណាម្នាក់អាចអះអាងថា មានអំណាចទៅលើរឿងនោះបានឡើយ។

គោលការណ៍ឥស្លាមជាច្រើន មិនដែលត្រូវបានគេយកមកធ្វើជានយោ បាយដ៏ខ្លាំងដូចយើងឃើញនៅក្នុងសម័យអាណានិគមនោះទេ ជាសម័យមួយ ដែលបន្តជះស្រមោលមកលើប្រជាជាតិមូស្លីមទាំងអស់ ដោយមិនគិតពីអត្ត សញ្ញាណជាតិ ពូជសាសន៍​ និងក្រុមនិកាយអ្វីឡើយ។ ពួកលោកខាងលិច ជាច្រើនមិនជឿ ឬ មិនយល់ស្របថា ដោយសារតែការកេងប្រវ័ញ្ចរបស់ក្រុម អាណានិគមមកលើប្រជាជនមូស្លីមនោះហើយ ដែលនាំឲ្យមេដឹកនាំមូស្លីមជា ច្រើនក្នុងប្រទេសនិមួយៗមានការជាប់ពាក់ព័ន្ធក្នុងសម័យ Crusade15​  ជាមួយ នឹងអាណានិគមនិយមសម័យថ្មីដែលធ្វើការឡោមព័ទ្ធសង្គមមូស្លីម។

ពូកយើងកំពុងពិភាក្សាជាមួយអ្នក អំពីគំនិតអវិជ្ជមាន និង ការបំផ្លិច បំផ្លាញនៃអាណានិគមនិយម។ ឥលូវនេះ យើងក៏ត្រូវការបញ្ចូលនូវកត្តា ផ្ទៃក្នុងទៅក្នុងរឿងនេះផងដែរ ដែលទាក់ទងទៅនឹងអ្នកតំណាងសង្គម មួយចំនួន ដែលកំពុងវិលមុខក្នុងដំណើរការនៃចក្រព័ទ្ធនិយមនោះ។ អ្នកតំណាងប្រទេសរបស់យើងទាំងនេះកំពុងវិលមុខ នៅពេលដែល ប្រទេសចក្រព័ទ្ធមានជំនួយពីការរីកចំរើនខាងវិទ្យាសាស្រ្ត និងឧស្សាហ កម្ម ឬតាមរយៈការធ្វើអាណានិគមនិងគ្រប់គ្រងធនធានរបស់ប្រជាជន នៅអាស៊ី និង នៅអាហ្រ្វិកបានប្រមូលទ្រព្យសម្បត្តិទៅកាន់លោកខាង លិច។ អ្នកតំណាងរបស់យើងគិតថា ការអភិវឌ្ឍន៍ខាងឧស្សាហកម្ម បានបំផ្លាញជំនឿទុកចិត្ត និង ឋាមពលរបស់យើងដោយស្វ័យប្រវត្តិ។ ជាឧទាហរណ៍នៅពេលពួកគេធ្វើដំណើរទៅដល់ភពព្រះច័ន្ទ ពេលនោះ តម្រូវឲ្យអ្នកយកច្បាប់ផ្ទាល់ខ្លួនរបស់អ្នកដាក់ទៅម្ខាង។ តើមានទំនាក់ ទំនងអ្វីរវាងច្បាប់ឥស្លាមជាមួយនឹងការទៅដល់ឋានព្រះចន្ទ?! ហេតុអ្វី បានជាពួកគេមើលមិនឃើញថា ប្រទេសដែលមានការប៉ះទង្គិចគ្នានូវ ប្រព័ន្ធសង្គមកំពុងប្រកួតប្រជែងគ្នាក្នុងការរីកចំរើនវិស័យវិទ្យាសាស្រ្តនិង ឧស្សហកម្មហើយច្បាំងគ្នាដើម្បីយកចក្រវ៉ាឡ? មិនថាពួកគេទៅដល់ ភពម៉ាសឬហោះហើរទៅដល់គាឡាក់ស៊ីណានោះទេ ពួកគេនៅតែមិន អាចទទួលបាននូវគុណភាពខាងសីលធម៌ និង ជម្រៅខាងផ្លូវចិត្តបាន ឡើយហើយពួកគេនឹងមិនអាចដោះស្រាយបញ្ហាសង្គមផ្ទាល់ ឬរីករាយ នៅក្នុងការបង្ហាញបញ្ហាសង្គមឬការបំបាត់ចោលនូវឧបសគ្គក្នុងការសើររើឡើងវិញនូវគោលការណ៍សាសនានិងសីលធម៌បានឡើយ។ …ពួកអាណានិគមចង់បញ្ចុះបញ្ចូលឲ្យយើងជឿថាឥស្លាមគឺ មិនមានការ ពាក់ព័ន្ធទៅនឹងអំណាចនិងការគ្រប់គ្រងរបស់ខ្លួននោះទេ។ ទោះបីជា មានច្បាប់ខ្លះនៅក្នុងឥស្លាមក៏ដោយ តែគ្មាននរណាម្នាក់អាចដើរតាម ច្បាប់នោះបានឡើយ ហើយជាទូទៅគឹ ឥស្លាមគ្មានអ្វីក្រៅពីជាអ្នកបង្កើត ច្បាប់នោះទេ។ វាបញ្ជាក់ច្បាស់ណាស់ថា ការបំផុសបំផុលរបស់ពួក អាណានិគមគឺជាផ្នែកមួយនៃផែនការដើម្បីទាញប្រជាជនមូស្លីមឲ្យឆ្ងាយពីនយោបាយនិងការគ្រប់គ្រងប្រទេសផែនការបែបនេះគឺប្រឆាំងទាំងស្រុងទៅនឹងមូលដ្ឋានជំនឿ សាសនា។16

គេអាចនឹងឆ្ងល់ថាតើលោក Gülen ត្រូវយកឈ្នះជោគវាសនានយោ បាយដ៏សំខាន់ដោយផ្អែកលើទស្សនៈឥស្លាម និង ការបំផុសបំផុលប្រឆាំង ឥស្លាមរបស់លោកខាងលិចដោយរបៀបណា។ អ្នកគាំទ្រលោក Gülen ភាគ ច្រើននិងមូស្លីមទូទៅយល់ស្របនិងគំនិតដែលនិយាយថាក្រោយពីរបបកាលីហ្វដែលមានមូលដ្ឋាននៅទីក្រុងបាដាតបានដួលរលំ ពួកអ្នកប្រាជ្ញឥស្លាមបាន ហាមឃាត់មិនឲ្យមានការធ្វើ ijtihad ដែលជាវិធីសាស្រ្តធ្វើឲ្យគំនិតឥស្លាមមាន លក្ខណៈថ្មីឡើងៗដើម្បីធ្វើឲ្យមានភាពងាយស្រួលក្នុងការដើរតាមឬធ្វើឲ្យវាមានលក្ខណៈជាក់ស្តែង ក្នុងបំណងធ្វើឲ្យបញ្ហាដែលមានការទាក់ទងនឹងឥស្លាមមាន លក្ខណៈទូលំទូលាយ។ វាទំនងជាមើលឃើញថាលោក Gülen មិនសូវជាចាប់ អារម្មណ៍ជាមួយនឹងការបកស្រាយបញ្ហាខ្វែងគំនិតគ្នា ទាក់ទងនឹងរឿងឥស្លាម នោះទេ ជាពិសេសនៅពេលដែលមានការអនុវត្តអ្វីមួយជាក់លាក់ ដើម្បីទទួល បានចំណេះដឹងសំរាប់ការអប់រំដ៏ពិតប្រាកដខាងវិញ្ញាណនិងការប្រព្រឹត្តនោះ។ សំរាប់លោក Gülen មិនមានបញ្ហាច្រើនដែលមូស្លីមត្រូវខ្វែងគំនិតគ្នានោះទេ ផ្ទុយទៅវិញ មូស្លីមត្រូវតែធ្វើឲ្យខ្លួនឯងមានការលះបង់ចំពោះការទទួលចំណេះ ដឹងនិងប្រព្រឹត្តទង្វើល្អៗឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

ដោយផ្អែកលើកាលៈទេសៈនិងសមត្ថភាពរបស់ខ្លួន មនុស្សអាចបង្កើត ការអនុវត្តបែបឥស្លាមឲ្យក្លាយទៅជាមូលដ្ឋានគ្រឹះរបស់ខ្លួនទៅក្នុងភាពខ្ជាប់ខ្ជួន របស់គេបាន ដែលពេលខ្លះគឺវាគ្មានប្រយោជន៍អ្វីក្នុងការប្រកែកគ្នាអំពីរឿងទាំង នោះ ដែលធ្វើឲ្យមានមនុស្សនិងអ្នកមានអំណាចមកទទួលខុសត្រូវនោះទេ។ ដូច្នេះដែរនៅក្នុងឥស្លាមដែនកំណត់នៃបញ្ហាជាក់លាក់អាចនឹងមានធំឬតូចជាងមុនដោយផ្អែកទៅលើទំហំនៃបញ្ហា និង ភាពងាយស្រួលនៃកាលៈទេសៈ និង សមត្ថភាពព្រមទាំងឥរិយាបថនៃភាគីដែលជាប់ពាក់ព័ន្ធនិងប្រជាជនដែលនៅ ក្នុងតំបន់នោះ។

ការពាក់ក្រមាគឺមិនមែនជាគោលការណ៍ឬជាលក្ខខណ្ឌសំខាន់មួយរបស់ឥស្លាមនោះទេ។ វាកំពុងប្រឆាំងនឹងសីលធម៌របស់ឥស្លាមហើយក្នុងការ ចាត់ទុកស្ត្រីដែលមិនគ្របក្បាលថា ស្ថិតនៅក្រៅរង្វង់សាសនា។ ជាដំបូង គឺយើងត្រូវតែព្យាយាមស្វែងយល់ឲ្យដល់ព្រមគ្នា  អំពីសរសរគ្រឹះនៃជំនឿ និងគោលការណ៍ឬបទបញ្ជារសំខាន់ៗនៃការគោរពបូជា។ ក្រោយមក ទើបយើងអាចពិភាក្សានូវបញ្ហាផ្សេងទៀតបាន។ នៅពេលណាដែលសរ សរគ្រឹះរបស់ឥស្លាមត្រូវបានវាយប្រហារដោយសត្រូវ ហើយសមាជិក របស់ខ្លួនបែរជាមិនចាប់អារម្មណ៍ទៅលើវាទៅតាមភាពចាំបាច់ទេនោះ ពេលនោះយើងមិនអាចធ្វើការបែងចែកបញ្ហាបន្ទាប់បន្សំបាននោះទេ។17

យើងគួរតែធ្វើឲ្យមានការយល់ច្បាស់ជាមុនសិនថានៅពេលដែលលោក Gülen ប្រកែកមិនឲ្យមូស្លីមធ្វើការបែងចែកជាក្រុម គាត់ក៏មិនបាននិយាយ ឲ្យស្រ្តីមូស្លីមដោះនូវក្រមារបស់ពួកគេចេញនោះដែរ។ត្រង់ចំនុចនេះដោយផ្អែក លើបញ្ហាមូលដ្ឋានរបស់ឥស្លាម(usul)និងមែកធាងនៃគ្រឿងជំនួយនៃសាសនា (furu’) លោកបានរំលឹកដល់មនុស្សអំពីការពិតមួយថា ស្ត្រីដែលមិនគ្របក្បាល គឺមិនត្រូវបានចាត់ទុកថាស្ថិតក្រៅរង្វង់សាសនាឡើយ ព្រោះបញ្ហាបច្ចុប្បន្នអំពី ការគ្របក្បាលសម្រាប់ស្រ្តីគឺជាបញ្ហាបន្ទាប់សន្សំមួយ(furu’) ដែលមានទំនាក់ ទំនងទៅនឹងមូលដ្ឋានគ្រឹះរបស់ឥស្លាម។ យ៉ាងហោចណាស់ ការនិយាយរំលឹក មនុស្សដោយទ្រឹស្តីអំពីគោលការណ៍នៃច្បាប់ឥស្លាមនេះ ត្រូវបានគេចាត់ទុកថា ជាបញ្ហារដ៏ងាយស្រួលមួយដែលស្របទៅតាមបទបញ្ជារនិងច្បាប់ ដែលមាន​នៅក្នុងគួរអាននិងសុណាស់។ ប៉ុន្តែឆ្លងកាត់ទិដ្ឋភាពពីប្រវត្តិសាស្រ្ត នយោបាយ និង សង្គម គឺមិនមានអ្នកដឹកនាំសាសនាល្បីល្បាញណាម្នាក់ មុនសម័យលោក Gülen អាចបង្កើតនូវសំឡេងដ៏ច្បាស់លាស់ និង ដាច់ដោយឡែកទៅតាម ការពេញចិត្តរបស់សិស្សជាស្រ្តីដែលមិនត្រូវបានគេអនុញ្ញាត្តិឲ្យទទូរក្រមានៅក្នុងសាលារៀននោះទេ។ នៅក្នុងចំណុចនេះយើងបានឃើញថាលោក Gülen គឺ ជាអ្នកផ្លាស់ប្តូរផ្នត់គំនិតមួយដោយឲ្យនិយមន័យបានយ៉ាងទូលំទូលាយដើម្បីសំ រេចបាននូវគោលដៅស្នូលមួយនៃការអប់រំរបស់មនុស្សជាតិដោយមិនគិតថាមាន អ្វីកើតឡើងនោះទេ។ តាមពិតទៅបញ្ហាទទូរក្រមាត្រូវបានបកស្រាយដោយអ្នក ប្រាជ្ញអភិរក្សនិយមរបស់ឥណ្ឌាដែលធ្វើឲ្យស្រ្តីមូស្លីមមិនសូវទាន់សម័យស្ថិតនៅក្នុងភាពជាអក្ខរជននៅក្នុងឧបទ្វីបឥណ្ឌា ហើយគំនិតបែបនោះបានផ្តល់ភាព អវិជ្ជមានទៅដល់ការអភិវឌ្ឍន៍សង្គមនយោបាយ និងសេដ្ឋកិច្ចនៅក្នុងតំបន់ នោះ18

អំណាចអាណានិគមដែលប្រើក្នុងការគាបសង្កត់ និងកេងប្រវ័ញ្ចមកលើ ពិភពមូស្លីមបានពិភាក្សាច្រើនដងណាស់មកហើយ អំពីការអប់រំរបស់ស្រ្តីនិង ភាពចុះខ្សោយនៃស្រ្តីមូស្លីមនៅក្នុងបណ្តារប្រទេសឥស្លាម។ ប៉ុន្តែគោលនយោ បាយរបស់ពួកគេគឺគ្មានសារៈសំខាន់ឬគ្មានប្រយោជន៍អ្វីនោះទេ បើគិតពីពេល វេលានិងធនធានដែលគេបានប្រើប្រាស់នោះ តែប្រសិនបើយើងវាស់វែងតាម ភាពជាក់ស្តែងអំពីលទ្ធផលដែលសាលា Gülen ទទួលបានទាំងខាងក្នុងនិង ខាងក្រៅប្រទេសទួរគី គឺមានលក្ខណៈគួរឲ្យកត់សម្គាល់គ្រប់ផ្នែកទាំងអស់។ ទោះបីជាស្ថិតនៅក្នុងឋានៈមួយដែលមានវិបត្តិ និងក្នុងកាលៈទេសៈមួយដែល គេមិនចង់បាន នៅក្នុងបណ្តាប្រទេសអតីតសង្គមនិយម និងបណ្តាប្រទេស កំពុងអភិវឌ្ឍន៍ក៏ដោយ សាលារៀនទួរគីដែលមានការអប់រំបែបលះបង់តាម គន្លងរបស់លោក Gülen សម្រេចបានជោកជ័យយ៉ាងត្រចះត្រចង់ក្នុងចំណេះ ដឹងដ៏ទូលំទូលាយខាងវិទ្យាសាស្រ្តពិតនិងវិទ្យាសាស្រ្តសង្គម។

នៅអឺរ៉ុបខាងលិចជាញឹកញាប់អ្នកតែងតែលឺថាសាលាសាសនាគឺជាមូលដ្ឋានមួយដ៏សំខាន់សំរាប់ពួកអ្នកអភិរក្សនិយមដែលមានកំហឹងចង់សម្លាប់ប្រជាជនលោកខាងលិចជាពិសេសជនជាតិ Jews និងគ្រិស្តសាសនិក។ វាហាក់ដូច ជាមានន័យថា តាមរយៈការសម្លាប់ជនដែលមិនមែនជាមូស្លីម ធ្វើឲ្យអ្នកអភិរក្ស និយមអាចបំផ្លាញនូវអរិយធម៌លោកខាងលិចបាននិងជំនួសមកវិញនូវអរិយធម៌របស់ឥស្លាម។ នៅក្នុងការវិភាគចុងក្រោយ នេះគឺជារឿងប្រឌិតមួយខាងទ្រឹស្តី នៃការបំបែកបំបាក់អរិយធម៌ ដែលត្រូវបានឃោសនាដោយប្រព័ន្ធសារពត៌មាន លោកខាងលិច និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងឥស្លាម19

ក្នុងគំនិតជាគន្លឹះដ៏ពិតប្រាកដរបស់សាលាសាសនាសម័យថ្មី (madra sa) គឺជាការ “ប្រឌិតឡើង” របស់អាណានិគមអឺរ៉ុបដែលបានត្រួតត្រាពិភព មូស្លីមស្ទើរតែទាំងស្រុងជាយូរមកហើយ។ គ្មានការបែងចែកចំណេះដឹងណា ចាត់ចូលទៅក្នុងសាសនា ឬមិនមែនជាសាសនានោះទេ ហើយក៏គ្មានការអប់រំ ណាដែលផ្អែកតែទៅលើអត្ថបទសាសនាសុទ្ធសាធ និង ការបកស្រាយរបស់ អ្នកប្រាជ្ញដែលធ្វើឡើងមានលក្ខណៈផ្សេងៗពីគ្នាពីចំណេះដឹងដទៃហើយមុខវិជ្ជាវិទ្យាសាស្រ្តសង្គមឧទាហរណ៍ដូចជាមុខវិជ្ជាផ្នែកសេដ្ឋកិច្ចគឺត្រូវបានគេអនុញ្ញាតឲ្យសិក្សាបាននៅក្នុងទស្សនៈឥស្លាមជាសកលនោះដែរ។ ការធ្វើកំណែរទម្រង់ សង្គម និងសេដ្ខកិច្ចគឺជាមូលដ្ឋានគ្រឹះនៃកិច្ចការនយោបាយរបស់រដ្ឋាភិបាល។ អ្នកដឹកនាំមូស្លីម មិនហ៊ានធ្វើការបែងចែកការអប់រំឲ្យមានភាពដូចគ្នាទៅនឹង គោលការណ៍និងតំលៃខាងសេដ្ឋកិច្ចឬមិនមែនជាសេដ្ឋកិច្ចនោះទេ។ ក្រោយពី ធ្វើការគ្រប់គ្រងប្រទេសមូស្លីមពីមួយទៅមួយនោះ ពួកអាណានិគមបានបំបែក ការអប់រំទៅជាពីរផ្នែកគឺខាងសាសនានិងអាណាចក្រ។ ការបែងចែកបែបនេះ នឹងបង្ករឲ្យមាននូវគ្រោះថ្នាក់យ៉ាងខ្លាំង សម្រាប់ការភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច មូស្លីម20

លោក Gülen បានទទួលស្គាល់គោលការណ៍រដ្ឋធម្មនុញ្ញនៃអាណាចក្រ និយម និង ជាតិនិយមនៅក្នុងប្រទេសថាជារឿងមួយដែលត្រឹមត្រូវ និងជឿថា ការអប់រំជាជម្រើសមួយដ៏សំខាន់ ដែលប្រជាជនមូស្លីមទួរគីគ្រប់ទាប់វណ្ណៈអាច រួមគ្នាបង្កើតនូវ “មនុស្សជំនាន់ថ្មីដ៏រុងរឿង” ដែលអាចលះបង់សម្រាប់បុព្វហេតុ ប្រជាជាតិនិងពិភពលោកបាន។ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសទួរគីបានចែងថា៖

ការឯកភាពរួមមួយចែងថា មិនត្រូវការពារចំពោះគំនិតឬទស្សនៈណា មួយប្រឆាំងប្រយោជន៍ជាតិទួរគី ប្រឆាំងគោលការណ៍ដែលមិនអាច បំបែកបានរវាងរដ្ឋនិងទឹកដីនៃវត្តមានទួរគី ប្រឆាំងតម្លៃប្រវត្តិសាស្ត្រនិង សីលធម៌របស់ទួរគីឬជាតិនិយម ប្រឆាំងនិតិច្បាប់ ប្រឆាំងកំណែរទម្រង់ និងគំនិតទាន់សម័យរបស់ Ataturk នោះទេ ហើយបានចែងថា ដូច លក្ខខណ្ឌដែលតម្រូវដោយអ្នកខាងអាណាចក្រនិយមដែរ មិនត្រូវយក អារម្មណ៍ខាងសាសនាអ្វីក៏ដោយ មកជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋនិងរឿង នយោបាយនោះទេ។

ស្ថិតនៅក្រោមប្រព័ន្ធរដ្ឋធម្មនុញ្ញបែបនេះមនុស្សអាចនឹងឆ្ងល់ថាតើលោក​ Gülen រក្សាការងារដែលមានការលើកទឹកចិត្តដោយជំនឿ ឲ្យដំណើរការបាន ដោយរបៀបណា។ លោក Gülen មិនបានលូកដៃទៅក្នុងវិវាទណាមួយដែល មានមនោគមវិជ្ជាស្របច្បាប់ គាំទ្រដោយមនុស្សក្រោមលទ្ធិអាណាចក្រនិយម ជាតិនិយមឬទល្ធិ Kema Ataturk និយមនោះទេ ផ្ទុយទៅវិញលោកផ្តោតជា សំខាន់ទៅលើទល្ធិខាងវិញ្ញាណផ្លូវចិត្ត និង ការស្វែករកចំណេះដឹងអប់រំដែល អាចយកឈ្នះនូវបញ្ហាគ្រប់បែបយ៉ាង។ ក្នុងនាមជាអ្នកប្រាជ្ញឥស្លាមក្នុងប្រទេស ទួរគីបែបអាណាចក្រនោះ Gülen មានប្រវត្តិរឿងជីវិតមួយគួរឲ្យកត់សំគាល់ ដែលមានការគិតគូទៅគ្រប់ផ្នែកទាំងអស់ លោកគឺជាអ្នកដែលចាប់អារម្មណ៍ ចង់ធ្វើឲ្យប្រជាជាតិទួរគីក្លាយជាប្រជាជាតិដែលមានអំណាច និង ថាមពលមួយ ក្នុងពិភពលោក។ តម្រូវការដែលសង្គមឬរដ្ឋត្រូវការចាំបាច់នោះគឺ ការរក្សានូវ ព្រលឹងវិញ្ញាណរបស់មនុស្ស ដែលលទ្ធផលរបស់វាចុងក្រោយនឹងការពារផល ប្រយោជន៍របស់រដ្ឋ ប្រជាជាតិ និង មនុស្សជាតិ ។

ដើម្បីសម្រេចនូវគោលដៅដ៏សំខាន់នេះបាន ទាមទានូវការរៀបចំប្រព័ន្ធ សិក្សាអប់រំដែលបណ្តុះនូវគុណភាពល្អៗទៅក្នុងបេះដូង និង ចិត្តគំនិតរបស់ មនុស្សចាប់ពីចំណុចដំបូងគេបង្អស់ក្នុងជីវិតរបស់ពួកគេ ដូច្នេះទំនោអាក្រក់ ផ្សេងៗក្នុងខ្លួនមនុស្សអាចថយចុះបាន ហើយស្មារតីល្អៗអាចរីកធំឡើងបាន សម្រាប់ជាប្រយោជន៍អ្នកដ៏ទៃផងដែរ។ ដើម្បីសម្រេចគោលដៅចម្បងនេះ សម្រាប់សង្គមទាំងមូលបាន មានប្រជាជាតិ មនោគមវិជ្ជា និង សាសនាជាច្រើន បានធ្វើការសម្របខ្លួនដោយទទួលយកការប្រៀនប្រដៅផ្សេងៗ មកបង្កើតឲ្យ មានរូបរាងឡើងទៅក្នុងការអប់រំ និង ត្រៀមរៀបចំធនធានមនុស្សឲ្យកាន់តែ ប្រសើរជាងមុន។ លើសពីនេះទៅទៀតអ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាឲ្យ គុណភាពទាំងឡាយដែលទទួលបានពីការសិក្សានៅសាលាបឋមនិងវិទ្យាល័យអាចយកមកប្រើប្រាស់យ៉ាងល្អនៅពេលក្រោយបាន ជាពិសេសនៅក្នុងកំឡុង ពេលប្រកបការងារ ។ អ្នកប្រើគំនិតដោះស្រាយបញ្ហា ដូចជា Plato, Karl Marx និងអ្នកផ្សេងៗទៀត មានបំណងចង់បំបាត់ចោលឲ្យអស់នូវពួកអ្នកប្រើ អំណាចដែលមានជីវិតឯកជន គ្រប់គ្រងកម្មសិទ្ធិផ្តាច់មុខគ្រប់ទម្រង់ទាំងអស់ ធ្វើបែបនេះ មេដឹកទាំងឡាយមិនអាចប្រើប្រាស់អំណាចរដ្ឋ​ ទ្រព្យសម្បត្តិ និង ទំនាក់ទំនងឯកជន សម្រាប់តែផលប្រយោជន៍ផ្ទាល់ខ្លួនបានទេ ។ គ្មានគោល ការណ៍ធំៗណាមួយរបស់ឥស្លាមអាចមានការគាំទ្រឬទទួលស្គាល់គំនិតបែបនេះនោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់សិទ្ធិលើទ្រព្យសម្បត្តិខុស និង ការប្រើប្រាសខ្សែស្រឡាយក្រុមគ្រួសារសាច់ញ្ញាតិខុស បានឈានទៅដល់ កម្រិតមួយដ៏គ្រោះថ្នាក់ក្នុងប្រទេសជាច្រើន។ ជាលទ្ធផលវាកាន់តែពិបាក់ទៅៗ សម្រាប់មនុស្សធម្មតា ក្នុងការទាញយកផលប្រយោជន៍ពីប្រព័ន្ធច្បាប់ឬនិតិវិធី ច្បាប់ដែលមានស្រាប់ ។

ស្ថិតក្នុងកាលៈទេសនេះ លោក Gülen ធ្វើការដើម្បីឲ្យសង្គមជាតិកាន់ តែប្រសើរឡើង ដោយមិនធ្វើឲ្យមានការប៉ះទង្គិចជាមួយប្រព័ន្ធច្បាប់ដែលមាន ស្រាប់នោះទេ ដោយធ្វើការពិចារណាភាពជាក់ស្តែងនៃបរិបទ និង ស្ថានភាព កាលៈទេស។ ដូច្នេះ តាមរយៈការស្វែងយល់ពីច្បាប់ដែលមានស្រាប់ និង ស្ថាប័ននយោបាយ លោក  Gülen បង្ហាញនូវចក្ខុវិស័យរបស់លោក សម្រាប់ សង្គមទាំងមូល។ ម៉្យាងវិញទៀតលោកបង្ហាញចក្ខុវិស័យរបស់លោកក្នុងរបៀប មួយដែលធ្វើឲ្យមនុស្សដែលមានគំនិតមិនលំអៀងយល់ថាការរិះគន់របស់លោក Gülen គឺជាការរិះគន់ដើម្បីស្ថាបនា ។

ជាពិសេសនោះគឺបច្ចុប្បន្ននេះ នៅពេលដែលជីវិតកាន់តែមានភាព ស្មុគស្មាញ និង សាំញាំទៅៗ នៅពេលដែលពិភពលោកក្លាយទៅជាតូច ទៅៗ(ទទួលបានព័ត៌មាន) និង​ បញ្ហាទាំងឡាយក្លាយទៅជារីកធំទៅៗ វាចាំបាច់ណាស់ថា ការប្រកួតប្រជែងក្នុងវិស័យវិទ្យាសាស្ត្រពិត វិស្វកម្ម និង បច្ចេកវិទ្យា (ដែលប្រជាជនមូស្លីមតែងឲ្យតម្លៃថាជាគុណសម្បត្តល្អ និងត្រឹមត្រូវ)គួរតែមានការចូលរួមដោយមនុស្សដែលយល់ដឹងពីខ្លឹមសារ ឥស្លាម ភាពជាក់ស្តែង ខាងវិញ្ញាណស្មារតី និង វិទ្យាសាស្ត្រ ។ …..ដោយផ្អែកលើកាលៈទេស និង សម័យកាលផ្សេងៗគ្នា ការបង្កើត និង ការផ្គំឡើងនូវគណកម្មាធិការពិគ្រោះយោបល់អាចមានការប្រែប្រួល ប៉ុន្តែលក្ខខណ្ឌ និង គុណសម្បត្តិនៃមនុស្សដែលគេជ្រើសរើសដូចជា អ្នកមានចំណេះដឹង, យុត្តិធម៌, ការអប់រំសង្គមនិងបទពិសោធ,​ ឧត្តមគតិ និងភាពឆ្លាស់វៃ មិនដែលមានការប្រែប្រួលនោះទេ ។ យុត្តិធម៌មានន័យ ថា ការបំពេញកិច្ចការដែលចាំបាច់ទាំងអស់ ប៉ុន្តែត្រូវជៀសវាងអ្វីៗទាំង ឡាយដែលត្រូវបានហាមឃាត់ និង មិនត្រូវធ្វើអ្វីដែលប្រឆាំងនឹងតម្លៃ មនុស្សនោះទេ ។ រីឯចំណេះវិជ្ជាវិញរួមមាន សាសនា រដ្ឋបាលគ្រប់គ្រង និង អ្នកជំនាញខាងវិទ្យាសាស្ត្រ21

ភាគច្រើននៃអ្នកដែលគាំទ្រ ការប្រៀនប្រដៅរបស់ឥស្លាមទាំងអស់ក្នុង សម័យយើងនេះ មានការយល់ច្រឡំឬមើលស្រាលនូវឥទ្ធិពលនៃដំណើរ សកលភាវូន័យកម្មក្នុងពិភពមូស្លីម។ លើសពិនេះទៅទៀតមិនសូវមានប្រទេស មូស្លីមច្រើនទេ ដែលអាចទាញយកផលប្រយោជន៍ពីភាពជឿនលឿនខាងវិទ្យា សាស្ត្រ​ និង បច្ចេកវិទ្យាដោយការប្រមូលយកផលពីសកលភាវូន័យកម្មហើយ ដូច្នេះ ពួកគេទទួលរងការប៉ះទង្គិចពីលទ្ធផលអវិជ្ជមាននៃសកលភាវូន័យកម្ម។ ពិភពមូស្លីមនឹងប្រព្រឹត្តិទៅកាន់តែប្រសើរជាងមុនប្រសិនបើពួកគេចេះចាត់ទុកបាតុភូតបែបមកធ្វើជាមេរៀននៃភាពបារាជ័យផ្ទាល់ខ្លួនផងដែរនោះ។ អ្វីដែល មូស្លីមត្រូវការអនុវត្តនាពេលនេះគឺត្រូវធ្វើការដោះស្រាយបញ្ហាផ្ទៃក្នុងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានតាមរយៈការផ្តួចផ្តើមដោយខ្លួនឯងនិងត្រូវមានមនសិការចូលរួមចំណែកទៅកាន់ពិភពលោក ទៅតាមរបៀបវិជ្ជមានដើម្បីឲ្យ ផែនដីរបស់យើងក្លាយជាកន្លែងរស់នៅដែលប្រសើរជាងមុននិងចូលរួមពាក់ព័ន្ធនឹងសកម្មភាពឆ្នៃប្រឌិតទាំងឡាយ។ ការវិភាគរបស់ Jill Carrol មានកត់ សំគាល់ដូចខាងក្រោម៖

លោក Gülen យល់ថា​ គ្មានវិធីណាផ្សេងសម្រាប់បង្កើតសង្គមដែល ស័ក្តិសមដើម្បីឲ្យគេហៅថា “មនុស្ស” នោះទេ ហើយក៏គ្មានវិធីណា ច្បាស់លាស់ផ្សេងទៀត ដែលអាចនឹងត្រូវបានគេហៅថា “ឥស្លាម” នោះដែរ។ នៅខាងខ្លួនមនុស្សគឺមាននូវសមត្ថភាពដែលអាចសម្រេច ភាពឥតខ្ចោះបានក្នុងនាមជាមនុស្សលោក ហើយអ្នកដែលយកភាពឥត ខ្ចោះនោះមកដាក់ក្នុងខ្លួនត្រូវតែជះឥទ្ធពលដល់សង្គមក្នុងនាមជាមេដឹក នាំ ឬ អ្នកពិគ្រោះយោបល់ ឬ អ្នកដឹកនាំប្រជាជនទូទៅក្នុងសហគមន៍។ ដើម្បីឲ្យរឿងនេះអាចកើតឡើងបាន គេត្រូវតែអប់រំមនុស្សទៅតាមរបៀប ដែលប្រកបដោយចេតនាត្រឹមត្រូវ។ សាលាដែលមានកិច្ចសហការគ្នានៃ ចលនា Gülen កំពុងតែផ្តួចផ្តើមអនុវត្តនូវការប្រឹងប្រែងមួយនេះ និង ព្យាយាមអប់រំយុវជនរបស់ខ្លួន ពីគ្រប់ផ្នែកទាំងអស់របស់សង្គម ដើម្បី បណ្តុះបណ្តាលឲ្យពួកគេ ក្លាយជាមនុស្សដែលប្រកបដោយគុណធម៌ ដែលជះឥទ្ធិពលដល់អ្វីគ្រប់យ៉ាង និង មនុស្សគ្រប់គ្នាដែលនៅជុំវិញពួក គេដោយកំលាំងនៃចំណេះដឹង អំពើល្អ និង ភាពស្រស់ស្អាត 22

លក្ខណៈបែបនេះ បានធ្វើឲ្យលិចឡើងនូវសំនួរសំខាន់មួយស្តីអំពីអ្វីដែល បង្កើតឲ្យមាននូវអ្នកសិក្សាមនុស្សវិទ្យាមួយឡើង។ តើអ្នកដែលផ្តេកផ្តួលតាម ព្រេងវាសនាឬអ្នកដែលចូលចិត្តវិនិច្ឆ័យអាចក្លាយជាអ្នកសិក្សាមនុស្សវិទ្យាបានទេ? គំនិតនិយមផ្តេកផ្តួលតាមព្រេងវាសនាឬគំនិតនិយមការវិនិច្ឆ័យទំនងជា មានទំនាក់ទំនងតិចតួចណាស់ជាមួយឥស្លាមនិយម ក្នុងនាមជាមនោគមវិទ្យា ពិភពលោកមួយ។ ទោះជាយ៉ាងណាក៏ដោយ មានការបកស្រាយជំនឿដាច់ ខាតនៃឃ្លាជាច្រើនរបស់គម្ពីរគូរអាន ដែលធ្វើឡើងដោយអ្នកប្រាជ្ញឥស្លាម និង មិនមែនឥស្លាមដោយចំណាច់អារម្មណ៍មួយថា ឥស្លាមតំណាងឲ្យរបៀបរស់នៅ មួយដែលផ្តេកផ្តួលទៅតាមព្រេងវាសស្នា។ លើពីនេះទៅទៀត ការដើរថយ ក្រោយនៃប្រជាជាតិមូស្លីមក្នុងយុគសម័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និង ការឆ្លុះបញ្ចាំងពីការដើរថយក្រោយក្នុងជីវិតជាក់ស្តែង បានបង្កើតឲ្យមាននូវភាព អន់ថយដ៏ស្មុគស្មាញលើសលប់នៅក្នុងបេះដូង និង ចិត្តគំនិតរបស់ប្រជាជន មូស្លីមរាប់លាន់នាក់។​

បន្ថែមពីលើនេះទៀត ផ្ទុយពីប្រជាជនភាគច្រើនរបស់អ៊ឺរុបខាងលិច ប្រជាជនមូស្លីមទំនងជានៅតែជឿថាពួកអ្នកលេងនៅទីនោះគឺដើម្បីធ្វើឲ្យសិទ្ធិនៃប្រជាជនក្រីក្រ និង រាស្ត្រសាមញ្ញចុះខ្សោយ ។ នៅប្រទេសមូស្លីមភាគច្រើន មានប្រជាជនជាងពាក់កណ្តាលរស់នៅក្នុងភាពក្រីក្រ ដែលត្រូវបានគេរក្សាឲ្យ ស្ថិតក្នុងស្ថានភាពបែបនេះ បី បួនសតវត្សមកហើយ ឥឡូវនេះបានក្លាយទៅជា ប្រយោជន៍សម្រាប់បណ្តាប្រទេសអ្នកមាននៅអ៊ឺរ៉ុបខាងលិច និងប្រទេសមូស្លីម កំពុងអភិវឌ្ឈ ។

​            លោក Gülen មានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការបង្ហាញនូវ កង្វល់ពិភពលោកបែបនេះអំពីការបន្ធូបន្ថយជម្លោះដណ្តើមផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គម និង វប្បធម៌រវាងប្រជាជាតិ ។ ចេតនារបស់លោកគឺមិនបាន ស្តីបន្ទោសនរណាម្នាក់ជាលក្ខណៈទាំងស្រុងថាបានបង្កឲ្យមានការឈឺចាប់ដល់ ប្រជាជនមូស្លីមនោះទេ។ លោក Gülen ព្យាយាមបង្ហាញពីបញ្ហានោះដោយ សមធម៌ដោយ ស្វែករកដំណោះស្រាយជាលក្ខណៈតំបន់ និង អន្តរជាតិចំពោះ បញ្ហានោះ ដោយគ្មានការញុះញង់ឲ្យមានការស្អប់ ទៅកាន់នរណាម្នាក់ឬ សាសនាផ្សេងៗនោះទេ ។

ភាពពិតរបស់យើង គឺមានទំនាក់ទំនងយ៉ាងជិតស្និទទៅនឹងព្រលឹងនៃ ភាពគ្មានទីបំផុត….។ យើងមានអារម្មណ៍ថា យើងបានស្ថិតនៅលើផ្លូវ ទៅកាន់ពិភពត្រចាស់ត្រចង់ជាច្រើនឆ្នាំមកហើយ។ យើងមិនបានចូល រួមស្វែងរកនូវ សញ្ញាណនិងរោគសញ្ញានៃការភ្ញាក់ឡើងនាពេលព្រលឹម ហើយក៏មិនបានសើបអង្កេតតាមដានចំនួននិងកាលបរិច្ឆេទសម្រាប់រឿងរាវចម្លែកៗដែលនឹងកើតឡើងនាថ្ងៃអនាគត់ដែរ។ តាមរយៈការវាយ តម្លៃនូវអ្វីគ្រប់យ៉ាង ដែលទ្រនិចត្រីវិស័យនៃវិញ្ញាណរបស់យើងចង្អុល បង្ហាញនៅក្រោមការត្រួសត្រើយផ្លូវពិតពីអល់ឡោះ យើងនឹងព្យាយាម ភ្ជាប់ទំនាក់ទំនងរបស់យើងទៅនឹងឆន្ទៈអល់ឡោះ តាមរយៈកម្លាំងខាង ផ្លូវចិត្តរបស់ខ្លួនយើងផ្ទាល់ យើងនឹងក្លាយទៅជាវិរៈជនដូចវិរៈជនបាន ចំណាយអ្វីគ្រប់យ៉ាងដែលគេមានលើផ្លូវនេះយើងនឹងប្រើប្រាស់ចំណាយ និង លះបង់ជីវិត និងទ្រព្យសម្បត្តិរបស់យើង យើងនឹងរក្សាដំណើរនៅ លើផ្លូវនេះរហូតដល់យើងអាចសម្រេចឆន្ទៈអល់ឡោះបាន និង អ្វីដែលវា បង្ហាញឡើង និង សន្យាទុក23 ។​

សង្គមលោកខាងលិចក៏មិនបានដឹងផងដែរអំពីភាពនៃម្ចាស់បង្កើតលោកបែបនេះ។ ប៉ុន្តែគួរឲ្យសោកស្តាយ ចិត្តវិទ្យារបស់លោកខាងលិចបានធ្វើការប្រ ឆាំងនឹងអារម្មណ៍ផ្លូវចិត្តរបស់ខ្លួនឯងជាយូរមកហើយនិងលទ្ធផលនៃឥរិយាបទមិនអើពើទៅកាន់អ្នកដ៏ទៃគឺលិចឡើងយ៉ាងច្បាស់នៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ន។ យើងមិនអាចបន្ទោសទៅកាន់លោកខាងលិចឬអ្នកគាំទ្រពួកអាណា និគមជារៀងរហូតចំពោះទុក្ខវេទនារបស់ខ្លួននោះទេ។ យើងខ្លួនឯងក៏ទទួលរង ការស្តីបន្ទោសផងដែរ សម្រាប់ការធ្វើឲ្យប្រជាជាតិនិងប្រជាជនរបស់ខ្លួនឯងរង ទុក្ខវេទនា។ ឧទាហរណ៍ ទួរគីជាប្រទេសមួយដែលពោពេញដោយធន់ធាន ហើយវាគួរតែគ្មានហេតុផលអ្វីដែលសេដ្ឋកិច្ចរបស់ប្រទេសទួរគី ត្រូវទទួលការ ត្រួតត្រាពីខាងក្រៅឬដោយពួកអ្នកមានអំណាចមិនស្មោះត្រង់មួយក្តាប់តូចនោះទេ24។ ប្រៀបធៀបទៅនឹងប្រទេសឥស្លាមជាច្រើនទួរគីមិនមែនជាប្រទេស ដែលពុករលួយខ្លាំងនោះទេ ក៏ប៉ុន្តែការចំណាយខាងយោធាក្នុងការធ្វើជាសមា ជិករបស់អង្គការ NATO និង​សិទ្ធិមនុស្សបានចោទជាសំនួរដោយភាគីជាច្រើន ។ អង្គការ NATO បានបាត់បងនូវសារៈសំខាន់ខាងយោធាជាច្រើន ហើយ សហគមអ៊ឺរ៉ុបវិញបានទាមទាឲ្យមាននូវគុណសម្បត្តិផ្សេងៗគ្នាជាច្រើនសម្រាប់សេដ្ឋកិច្ច នយោបាយ និងការអភិវឌ្ឈន៍ធនធានមនុស្សរបស់ប្រទេសទួរគី ។ វាមិនទំនងឡើយថាប្រទេសទួរគីត្រូវបានគេទទួលឲ្យចូលជាសមាជិករបស់សហគមអ៊ឺរ៉ុបឆាប់ៗនោះ និង ក្នុងនាមជាសមាជិកអង្គការ NATO វានឹងនៅតែស្ថិត ក្រោមការពិនិត្យពិច័យផ្សេងៗដ៏ដែលពីសំណាក់សម្ព័នមិត្ត និង សត្រូវដូចគ្នា​។

យើងត្រូវតែពឹកពាក់លើខ្លួនឯងនិងថាមពលផ្ទាល់ខ្លួនដោយមិនខ្វល់ថាតើយើងជឿថាពួកវាមានមកពីអល់ឡោះឬអត់ដូចដែលលោក Gülen  បានជឿ  ឬមិនជឿដូចជា Sartre នោះទេ  ហើយយើងមិនត្រូវរំពឹងទុក លើអ្វីមួយឬអ្នកដ៏ទៃផ្សេងពីយើង ដើម្បីឲ្យគេធ្វើការឲ្យយើងនោះទេ។ ការយកការទទួលខុសត្រូវរបស់យើងទៅដាក់លើអ្នកដ៏ទៃគឺជាការរស់នៅមួយក្នុង “ជំនឿដ៏អាក្រក់” ការប្រើប្រាស់ប្រយោគរបស់ Sartre មាន ភាពស៊ីគ្នាគួរឲ្យចាប់អារម្មណ៍ជាមួយនឹងការសន្និដ្ឋានរបស់ Gülen អំពីមនុស្សអ្នកជំនឿដែលបដិសេធមិនទទួលខុសត្រូវដូច្នេះពួកគេរស់នៅក្នុងជំនឿមួយដែលមិនល្អ។25

លោក Gülen ជឿថា បញ្ហាភាគច្រើនដែលយើងជួបប្រទះក្នុងជីវិតផ្ទាល់ ខ្លួន និង សង្គម គឺដោយសាតែឥរិយាបទអត្មានិយមចំពោះជីវិត ហើយការអប់រំ ផ្អែកលើតម្លៃអាចព្យាបាលបញ្ហាជាច្រើនដែលយើងជួបប្រទះនៅក្នុងកិច្ចការលោកិយនេះ ។

ការអប់រំផ្អែកលើតម្លៃ មិនត្រូវការការទូន្មានប្រៀនប្រដៅជាពិសេសអ្វីទៅ កាន់មនោគមវិជ្ជាជាក់លាក់ ឬប្រព័ន្ធនយោបាយដែលមានមិនទាន់ពេញលេញ  ខ្វះខាតនិងហួសម័យនោះទេ។ ការទូន្មានប្រៀនប្រដៅទៅកាន់ពួកសង្គមនិយម មូលធននិយម ឬវប្បធម៌សាសនាអាចបង្កគ្រោះថ្នាក់សម្រាប់ជីវិតបុគ្គលសង្គម និង សូម្បីតែរដ្ឋទៀងផងដែរ។ ឥស្លាមមិនអនុញ្ញាតឲ្យមានការទូន្មានប្រៀន ប្រដៅតែឯងនោះទេ និងអនុញ្ញាតឲ្យមូស្លីមធ្វើការជ្រើសរើសដើរតាមសាលា ច្បាប់(mazhab)ណាមួយជាក់លាក់បាន។ គំនិតឬរបៀបដែលមានភាពចង្អៀត ចង្អលខ្លាំងពេកក្នុងការបង្ហាញអំពីបញ្ហាលោកិយ អាចនាំឲ្យកើតមាននូវការ លំបាកដែលមិនចាំបាច់សម្រាប់អ្នកដ៏ទៃ ជាគំនិតប្រឆាំងទស្សនៈគូរអាន ដែល អល់ឡោះដ៏មហាខ្ពង់ខ្ពស់មិនបានធ្វើឲ្យជីវិតមនុស្សមានការលំបាក់មិនអាចទ្រាំទ្របាននោះទេ។ វាបង្ហាញឡើងថា ភាពជោគជ័យរបស់ Gülen ក្នុងការធ្វើឲ្យ ការអប់រំនិងសីលធម៌មានភាពច្បាស់លាស់សម្រាប់មនុស្សដែលជឿតាមលោកបានក្លាយជាការពិតជាក់ស្តែង ដោយសារតែការអនុវត្តនូវបទបញ្ញាត្តិដ៏វិសេស នេះ ដោយបានធ្វើការដក់ស្រង់ចេញពីខ្លឹមសារនៃ din al-fitrah ។ ដូចលោក Gülen បានសសេរថា៖

ឥស្លាម ក៏ត្រូវបានគេមើលឃើញថាជាមនោគមន៍វិទ្យានោយោបាយផង ដែរ ពីព្រោះវាគឺជាថាមពលដ៏ធំមហិមានៅក្នុងសង្គ្រាមឯករាជ្យរបស់ ប្រជាជនមូស្លីម។ ដូច្នេះវាត្រូវបានគេសម្គាល់ថា ជាមនោគមន៍វិទ្យា ឯករាជ្យមួយ។ មនោគមន៍វិទ្យាទំនងជាមានការបែងចែក រីឯសាសនា វិញមានន័យថា ជាការធ្វើឲ្យចិត្តគំនិតរួមជាមួយ ជំនឿ ភាពសប្បាយ រីករាយ ភាពស្ងប់សុខរបស់បេះដូង អារម្មណ៍រំភើបក្នុងស្មារតី និងការ យល់ឃើញតាមរយៈបទពិសោធពិតជាក់ស្តែងធ្វើឲ្យមានលក្ខណៈច្បាស់ លាស់។ តាមធម្មជាតិពិតរបស់វា សាសនាធ្វើឲ្យមានយល់ច្បាស់អំពីខ្លឹម សារសំខាន់ៗដូចជា ជំនឿ សេចក្តីស្រឡាញ់ ការមេត្តាប្រណី និង សប្បរស។ ការបម្លែងសាសនាឲ្យទៅជាមនោគមវិទ្យានយោបាយមួយ ដែលមិនសមរម្យ និង មនោគមវិទ្យាឯករាជ្យមួយរបស់មនុស្សបាន បង្កើតឲ្យមានជញ្ជាំង រវាងឥស្លាម និងលោកខាងលិច ហើយបង្កឲ្យ គេយល់ច្រឡំអំពីឥស្លាម26

មានគោលការណ៍ឥស្លាមជាច្រើន នាំទៅរកការបកស្រាយខាងនយោ បាយផ្សេងៗគ្នាប៉ុន្តែបញ្ហានេះ មិនអាចចាត់ទុកឥស្លាមថា គ្រាន់តែជាមនោគម វិទ្យាមួយបានទេ។​ ការគិតគូជាចម្បងអំពីប្រព័ន្ធជំនឿឥស្លាម និង ផែនការ សកម្មភាពមានការផ្អែកទៅលើបញ្ហានេះ គឺដើម្បីធ្វើឲ្យមនុស្សធ្វើការបង្ហាញ អារម្មណ៍ផ្លូវចិត្ត និង មានលះបងទៅកាន់បុព្វហេតុនៃមនុស្សជាតិ សន្តិភាព និង ការលើកតំកើងអល់ឡោះ ។​

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2024 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។