តើភាពរម្យទមមានប៉ុន្មានប្រភេទ?

ភាពរម្យទម អាចចែកចេញពី ២ ។ ប្រភេទទីមួយ ភាពរម្យទម ដែលមនុស្សម្នាក់ៗមានតាំងពីធម្មជាតិ។ អារម្មណ៍អៀនខ្មាសនេះកើតឡើងនៅពេលដែលអ្នកបង្ហាញអវយវៈផ្ទាល់ខ្លួនរបស់អ្នក (ផ្នែកនៃកាយមនុស្សមិនត្រូវបង្ហាញចំពោះមុខអ្នកដទៃ)។ ក្នុងឥស្លាម វាត្រូវបានគេហៅថា satr al-awrah (បិទបាំង ផ្នែកដែលគេចាត់ទុកថាជាកេរ្ត៍ខ្មាស)។ ដូចដែលអ្នកបានដឹង សម្រាប់ស្រ្តី awrah (កេរ្ត៍ខ្មាស)និយាយពីខ្លួនប្រាណទាំងមូលក្រៅពីដៃ និងមុខ។ សម្រាប់បុរស វានិយាយពីផ្នែកនៅចន្លោះផ្ចិត និងជង្គង់ (មានគន្លាក់ជង្គង់ និងផ្ចិត)។ បង្ហាញផ្នែក ឯកជនទាំងនេះត្រូវបានគេចាត់ទុកថាគ្មានភាពអៀនខ្មាស់។ នេះគឺជាអារម្មណ៍អៀនខ្មាសដំបូងដែល មនុស្សឆ្លងកាត់។ នៅអាយុ ៤ ទៅ ៥ ឆ្នាំ កុមារចាប់ផ្តើមមានអារម្មណ៍បែបនេះ។ បន្ទាប់មក កុមារនោះ នឹងចាប់ផ្តើមអភិវឌ្ឍន៍តម្លៃសីលធម៌ផ្សេងៗទៀតដែលអាស្រ័យលើអារម្មណ៍មួយនេះ។

អារម្មណ៍ដាក់ខ្លួនមួយទៀតនោះគឺ ការចៀសវាងប៉ះពាល់ដល់អ្នកដទៃ (និងធ្វើឲ្យពួកគេមានអារម្មណ៍ អៀនខ្មាស) ក៏ដូចជាត្រង់ត្រាប់តាមក្រមសីលធម៌ដែលមាន។ ភាពរម្យទម ប្រភេទនេះត្រូវបានបែងចែកទៅជា ៣ ផ្នែកបន្តទៀត៖

១. ភាពរម្យទម ចំពោះមុខអល់ឡោះ។ ភាពរម្យទម និយាយពីបុគ្គលម្នាក់គប្បីធ្វើអ្វីទៅតាមការ បញ្ជារបស់អល់ឡោះ និងចៀសវាងប្រព្រឹត្តអំពើបាបដែលបានហាមឃាត់។

២. ភាពរម្យទម ចំពោះមុខប្រជាជន។ វាគឺជាអារម្មណ៍ដែលបុគ្គលចៀសវាងក្នុងការប្រព្រឹត្តអំពើដែល ប្រឆាំងនឹងអត្តចរិតល្អ និងមិនធ្វើបាបអ្នកដទៃ។

៣. ភាពរម្យទម ចំពោះខ្លួនឯងផ្ទាល់។ ការចៀសវាងប្រព្រឹត្តអំពើអាក្រក់ទោះបីជាខ្លួននៅម្នាក់ឯង។

ព្យាការីរបស់យើងបានបង្រៀនថា ការបាត់បង់ភាពរម្យទម នឹងធ្វើឲ្យមនុស្សឈានទៅរកភាពគ្មាន ជំនឿ។ គាត់បានពន្យល់ពីហានិភ័យដែលភាពមិនដាក់ខ្លួនបានបង្កើត ដែលវាអាចធ្វើឲ្យមនុស្សប្រទះនឹងមហន្តរាយ ដោយនិយាយ៖ «ភាពរម្យទម គឺជាទម្រង់នៃជំនឿ។ នៅពេលដែលទម្រង់នៃវត្ថុអ្វីមួយ ត្រូវបានបំផ្លាញ វានឹងខ្ទេចខ្ទីជាមិនខាន។ សីលធម៌នៃឥស្លាមគឺភាពរម្យទម ។ »

អល់ឡោះ​​បាន​បង្ហាញពីអត្តចរិតរបស់អ្នកកាន់ជំនឿដូចកំណាព្យខាងក្រោម៖

បណ្តាអ្នកដែលមានជំនឿពិតជាទទួលបានភាពជោគជ័យ។ គឺបណ្តាអ្នកដែលមានចិត្តនឹងនរក្នុងការប្រតិបត្តិសឡាតរបស់ពួកគេ។ និងបណ្តាអ្នកដែលបោះបង់ចោលនូវរាល់ទង្វើដែលគ្មានប្រយោជន៍។ និងបណ្តាអ្នកដែលបានបរិច្ចាគហ្សាកាត់។ បណ្តាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ។ លើកលែងតែចំពោះភរិយារបស់ពួកគេនិងពួកខ្ញុំបម្រើស្រីដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។ អ្នកណាដែលបានស្វែងរកការត្រេកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ) នេះពួកទាំងនោះហើយគឺជាពួកដែលបានល្មើស (នឹងបទបញ្ញត្តិរបស់លោក)។ ហើយបណ្តា អ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការសន្យារបស់ពួកគេ។ ព្រមទាំងបណ្តាអ្នកដែលថែរក្សាការប្រតិបត្តិសឡាតរបស់ពួកគេ។ (Al-Mu’minun 23:1-9)

ដូចដែលឃ្លាខាងលើបានបង្ហាញ អ្នកកាន់ជំនឿម្នាក់ៗគប្បីមានតម្លៃនៃជំនឿ ដូចជា salah (ការអធិដ្ឋានប្រចាំថ្ងៃ) zakah (ការដាក់ទាន), ភាពបរិសុទ្ធ, ភាពរម្យទម, ការជឿទុកចិត្ត និងភាពស្មោះត្រង់ ព្រោះថា គុណតម្លៃទាំងនេះសុទ្ធតែជួយឲ្យមនុស្សទទួលបានសុភមង្គក្នុងភពនេះ និងលោកខាងមុខ។

អំណាន

គេហដ្ឋានដ៏ល្អមួយដោយគ្មានគ្រឹះ

ថ្ងៃមួយ បុរសម្នាក់ដែលមានប្រាជ្ញាដូចអ្នកប្រាជ្ញ និងមានចក្ខុវិស័យជ្រៅបានប្រទះនឹងបុរសវ័យក្មេងម្នាក់ ដែលមានបញ្ហាមួយចំនួនដែលទាក់ទងនឹងភាពរម្យទម ។ ដោយដឹងពីបញ្ហានេះ បុរសដែលមាន ប្រាជ្ញាម្នាក់នោះបានប្រាប់គាត់ពីឃ្លាមួយពោរពេញទៅដោយបញ្ញា ។ គាត់បាននិយាយថា៖ «នេះគឺជា ផ្ទះល្អមួយ ប៉ុន្តែខ្ញុំសង្ឃឹមថាវានឹងមានគ្រឹះដ៏ផងដែរ!»

មូលដ្ឋានគ្រឹះ និងគ្រឹះរបស់អ្វីៗទាំងអស់ គឺភាពរម្យទម  និងការអៀនខ្មាស។ ប្រសិនបើគ្មានគុណតម្លៃនេះទេ វត្ថុល្អទាំងអស់នឹងគ្មានអត្ថន័យ។ ដូចផ្ទះមួយដែលគ្មានគ្រឹះរឹងមាំ វាមិនអាចឈរបានទេ មនុស្សក៏ដូច្នោះដែរ។ មនុស្សដែលខ្វះភាពរម្យទម មិនអាចប្រព្រឹត្តអ្វីដែលល្អនោះទេ។ ហេតុនេះ ជាដំបូង និងសំខាន់បំផុត មនុស្សម្នាក់​គួរតែស្វែងរកភាពរម្យទម ជាមុនសិន ។ គេគួរតែសង់គ្រឹះរឹងមាំជាមុនសិន។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។