ការទទួលពានរង្វាន់របស់លោកហ្វាត់ហុលឡោះ ហ្គូលែន

កាលបរិច្ឆេទ                 ពណ៌នា

២៦ ឧសភា ១៩៩៥        ពានរង្វាន់ពីអង្គការ Turk Ocaklari Vakfi

(ជាពានរង្វាន់លើកទឹកចិត្តសម្រាប់ការបង្កើតសាលារៀនជាច្រើនតាមរយះការផ្តល់ដំបូន្មានរបស់ហ្វាត់ហុលឡោះ ហ្គូលែន ពានរង្វាន់នេផ្តល់ដោយ Nihal Atsiz)

២៥ កក្កដា ១៩៩៥         លិខិតថ្លែងអំណរគុណពីអង្គការ Mehmetcik Vakfi

                                    (លោកហ្វាត់ហុលឡោះ ហ្គូលែនទទួលបានលិខិតថ្លែងអំណរគុណពីអង្គភាពកងរាជអវុធហត្តMehmetcik)

១៨ មេសា ១៩៩៦          លិខិតអបអរសាទរពី TUSIAV Vakfi 

                                    (អង្គភាពរោងចក្រ និងបណ្តាញអ្នកជំនួញ TURSIAV បានប្រគល់ពានរង្វាន់លើកទីមួយនៅឯសណ្ឋាគារDedeman។ ក្នុងពេលនៃការទទួលពានរង្វាន់លោកបានថ្លែងសន្តរកថា ថា៖ លោកទទួលពានរង្វាន់ក្នុងថ្ងៃនេះក្នុងនាមជាស្ថាបត្យករនៃការអត់ឱន និងតំណាងនៃលោកYunus Emre, Hoca Ahmet Yesevi  និងលោក Mevlana ដែលមានគោលគំនិតនៃការអត់ឱន។)

២៣ កុម្ភៈ ១៩៩៧          ពានរង្វាន់ពីអង្គការសិល្បៈ និងកម្មករ

                                    (ជាអង្គការអ្នកនិពន្ធ និងសិល្បករ TURKSAV  ដែលបានប្រគល់ពានរង្វាន់ដល់ជនដែលបានបំរើសេវាជូនពិភពលោក។ ពានរង្វាន់នេះបានប្រគល់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែនដោយសារលោកបានផ្តើមគំនិតក្នុងការបើកសាលារៀនក្នុងប្រទេសមជ្ឈឹមបូព៌ា​ និងទទួលបានជោគជ័យបណ្តុះបណ្តាលធនធានមនុស្សនៃតំបន់នោះ។

២១ វិច្ឆិកា ១៩៩៧          ពានរង្វាន់Turk Egitim Senden Egitim

                                    (ពានរង្វាន់ពីអង្គការអប់រំ Turk Egitim Sen ជូនឱ្យ២៤ វិច្ឆិកា)

១៩ មិនា ១៩៩៨            ពានរង្វាន់ពីអង្គការ Turk 2000’ler

                                    (អង្គការ Turk 2000’ler បានប្រគល់ពានរង្វាន់ជូនសម្រាប់២០នាក់។ លោកហ្វាត់ហុលឡោះ ហ្គូលែន ទទួលបានពានរង្វាន់នេះគឺដោយសារការខិតខំប្រឹងប្រែងជំរុញសកម្មភាពជាច្រើនក្នុងផ្នែកអប់រំឱ្យមានកម្រិតខ្ពស់ល្អប្រសើរ។

១៨ មេសា ១៩៩៨          ពានរង្វាន់ពីអង្គការ Turk Ocaklari  

                                    (លោកHamdullah Suphi Tanriover ប្រគល់ជូនឱ្យលោកហ្វាត់ហុលឡោះ ហ្គូលែន)

៥ កក្កដា ១៩៩៨           ពានរង្វាន់ពីអង្គការ Ipek Yolu Vakfi

(បានប្រគល់ពានរង្វាន់ដោយសារតែការបង្រួបបង្រួមជាតិដើម្បីការអភិវឌ្ឍន៍របស់លោកហ្វាត់ហុលឡោះ ហ្គូលែន)

២៧ មេសា ២០០១ ពានរង្វាន់ជនដ៏ឆ្នើមបំផុតក្នុងការបំរើសេវា

                                    (TYB, ការបំរើលើវិស័យអប់រំ និងវប្បធម៌របស់លោកហ្វាត់ហុលឡោះ ហ្គូលែន លើពានរង្វាន់ជនដ៏ឆ្នើមបំផុតក្នុងការបំរើសេវា។

០១ វិច្ឆិកា ២០០៤          ពានរង្វាន់អង្គការ Kirgizstan Ruhaniyet Vakfi លើ “Barisa katki” ការឱ្យតំលៃសន្តិភាព (ប្រគល់ពានរង្វាន់លើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសាលារៀនអប់រំក្នុងតំបន់ និងការរក្សាសន្តិភាពអន្តរជាតិ)

២៥ តុលា ២០០៥           អង្គការ UNESCO  “ពានរង្វាន់ការរួមចំណែកនៃការអត់ឱន និងការសន្ទនាអន្តរជំនឿ”

                                    (អង្គការ UNESCO លើវិស័យអប់រំ,​ វិទ្យាសាស្ត្រ និងវប្បធម៌នៃសហរដ្ឋអាមេរិក បានប្រគល់ពានរង្វាន់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែន ដោយសារកិច្ចខំប្រឹងប្រែងរក្សាសន្តិភាពជូនពិភពលោក “ពានរង្វាន់ការរួមចំណែកនៃការអត់ឱន និងការសន្ទនាអន្តរជំនឿ”)

២៣ មិថុនា ២០០៨ ពានរង្វាន់អ្នកប្រាជ្ញទាំង១០០នាក់លើផែនដី

                                (ជាការរៀបចំរបស់នយោបាយបរទេស “ការស្រាវជ្រាវអ្នកប្រាជ្ញទាំង១០០នាក់, លោកហ្វាត់ហុលឡោះ ហ្គូលែន បានទទួលចំណាត់ថ្នាក់ទី១)

១៦ កក្កដា ២០១០         ពានរង្វាន់បណ្ឌិតកិត្តិយស

                                    (សាកលវិទ្យាល័យ Leeds Metropolitan ដែលជាស្ថាប័នអប់រំដែលបានបង្កើតឡើងយ៉ាងល្អរបស់អង់គ្លេសបានផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសដល់ លោកហ្វាត់ហុលឡោះ ហ្គូលែន។)   

១១ ឩសភា ២០១១         EWI ពានរង្វាន់សន្តិភាព

                                    (អង្គការ East-West Institute បានប្រគល់ពានរង្វាន់ឱ្យលោកហ្វាត់ហុលឡោះ ហ្គូលែនសម្រាប់អ្នករក្សាសន្តិភាពប្រចាំឆ្នាំ២០១១។)

០៩ មេសា ២០១៥          ពានរង្វាន់សន្តិភាពប្រចាំឆ្នាំ ២០១៥ Gandi king Ikeda

   (ពានរង្វាន់សន្តិភាពដ៏ធំបំផុតក្នុងពិភពលោករបស់លោក Gandi King Ikeda ប្រគល់ជូនលោកហ្វាត់ហុលឡោះ ហ្គូលែន។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2023 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។