អារម្ភកថា

Fethullah Gülen ​​គឺជាបុគ្គលដែលមានដើមកំណើតនៅក្នុងត្រកូលដែល មានភាព​ល្បីល្បាញ​ជាច្រើនទស្សវត្សនៅក្នុងប្រទេស​​​ទួរគី​រហូតដល់ពេល បច្ចុប្បន្ឋ។ នៅក្នុងឆ្នាំ ២០០៨ គាត់ត្រូវបានជាប់ជាបញ្ញាវន្តដែលមាន ឥទ្ធិពលជាងគេនៅក្នុងពិភពលោក នៅក្នុងការបោះឆ្នោតជាសាធារណៈ ដែលត្រូវបានរៀបចំឡើងដោយ​ Foreign policy ជាទស្សនាវដ្តីដែលឈ្នះពាន រង្វាន់ផ្នែកនយោបាយរបស់អាមេរិក និង ទស្សនាវដ្តី Britain’s Prospect។ ដោយទទួលបាន​ការ​បណ្តុះបណ្តាលខាងផ្នែកវិទ្យាសាស្រ្តសាសនាពីអ្នកប្រាជ្ញ មូស្លីម និង អ្នកប្រាជ្ញខាងផ្លូវចិត្ត នៅភាគខាងកើតនៃប្រទេសទួរគីរ លោក Gülen ក៏បានសិក្សាអំពីគោលការណ៍និងទ្រឹស្តី​នៃវិទ្យាសាស្ត្រសង្គម និង វិទ្យាសាស្ត្រពិតក្នុងយុគសម័យទំនើបផងដែរ។ នៅក្នុងឆ្នាំ ១៩៥៩ បន្ទាប់ពី ទទួលបានលទ្ធផលល្អក្នុងការប្រឡង គាត់បានចាប់ផ្តើមអាជីបជាសាស្រ្តាចារ្យ ផ្នែកសាសនាឥស្លាម ដែលត្រូវ​បាន​តែងតាំង​ដោយរដ្ឋអំណាចនៅក្នុងទីក្រុង Ankara។ ថ្វីបើគាត់ត្រូវធ្វើតាមការ​ណែនាំផ្ទាល់ ឬ មិនផ្ទាល់ពីសំណាក់ រដ្ឋាភិបាលជ្រុលនិយមខាងអាណាចក្រដើម្បីឲ្យការបង្រៀន​របស់​​គាត់មានភាព សម្របបម្រួលជាមួយអ្នកនយោបាយ និង កងទ័ព​នាសម័យនោះក៏ដោយ ក្នុងកំឡុងពេលនៃការសំដែងនូវកាតព្វកិច្ចផ្លូវការ ឬ មិនផ្លូវការក្នុងនាមជាអ្នក ដឹកនាំឥស្លាម អ្នកបង្រៀន និង សកម្មជនសង្គម តែគាត់បានទទួលជោគជ័យ ក្នុងការអភិវឌ្ឍការបញ្ចេញមតិ​ផ្នែកសាសនា និង ខាងអប់រំប្រកបដោយភាពម៉ឺង ម៉ាត់មួយ។ ក្នុងពេលដែលរក្សាខ្លួនឲ្យឃ្លាតឆ្ងាយពីជំលោះដែលកើតមានដោយ សារតែនយោបាយនៅក្នុងប្រទេស Gülen បានបន្តធ្វើការស្នើរសុំទៅកាន់ជន រួមជាតិចំពោះអ្វីដែលពួកគេចង់ធ្វើសំរាប់កំណែទម្រង់ប្រកបដោយសន្តិភាព និង សំរាប់សុខុមាភាពប្រជាជននិងពិភពលោកទូទៅ ហើយនិងសំរាប់ការលូតលាស់ របស់ប្រទេសទួរគីរនៅលើឆាកអន្តរជាតិ។ ផ្នត់គំនិតកែប្រែថ្មីខាងវិស័យអប់រំ និងការកែប្រែសង្គមគឺបានផ្តល់សារៈប្រយោជន៍ដ៏មានតំលៃបំផុតសំរាប់សង្គម ទូទៅ​ និង សហគមន៍អ្នកកាន់សាសនាឥស្លាម។

ខុសប្លែកអំពី អ្នកបង្រៀន​ និង អ្នកនិពន្ធមូស្លីមដ៏ទៃទៀតជាច្រើន លោក Gülen មិនបានឃុំឃាំងខ្លួនឯងនៅក្នុងការគិតយ៉ាងចង្អៀតចង្អុលទៅលើ ប្រពៃណី ឬ​ សាសនារបស់ជាតិនោះទេ។ គាត់មិនដែលធ្វើការរិះគន់ទៅលើរដ្ឋា ភិបាលសំរាប់ការដាក់ទណ្ឌកម្មចំពោះគាត់ និង​ ចំពោះអ្នកដទៃឡើយ។ លោក បាននិយាយឡើងក្នុងនាមជាតំណាងនៃប្រជាពលរដ្ឋដែលត្រូវបានរងការគាបសង្កត់ និង បោះបង់ចោល និង ជាមួយអ្នកដែលកំពុងត្រូវការឲ្យមាននូវការ បញ្ចេញមតិ និង សកម្មភាពសាសនាតាមគំរូថ្មី។ ប៉ុន្តែជំនួសអោយការផ្តោតលើ ទស្សនៈសង្គម សេដ្ឋកិច្ច  ឬនយោបាយជាក់លាក់ ការអំពាវនាវរបស់លោក ឲ្យមានកំណែទំរង់គឺ មានគោលដៅសម្រាប់ប្រជាពលរដ្ឋទាំងមូល រួមបញ្ចូល ទាំងអ្នកនយោបាយ និងពាណិជ្ជករផងដែរ។​ ដើម្បីជៀសវាងពីការប្រឈមមុខ ផ្នែកនយោបាយ និងការបែងចែកបក្សពួក ​ Gülen បានបន្តការអំពាវនាវដោយ ឥតឈប់ឈរបស់លោកឲ្យមានការរួបរួម និងភាពសុខដុមក្នុងចំណោមមនុស្ស ទាំងអស់​ ដោយផ្អែកលើដំបូន្មានប្រកបដោយសន្តិភាពរបស់ឥស្លាម។ ច្បាស់ ណាស់​នៅក្នុងទ្រឹស្តីសាសនា​ នេះមិនមែនជារឿងថ្មីនោះទេនៅក្នុងគន្លងឥស្លាម បែបចលនាសូហ្វីនោះ។ កាលពីអតីតកាល មានចលនាសូហ្វីជាច្រើនមាន ទស្សនៈដូចគ្នាទៅនឹងអ្វីលោក Gülen បានបង្រៀន។ ទោះបីជាយ៉ាងណាក៏ ដោយលោក Gülen គឺមិនមែនជាមនុស្សអាថ៌កំបាំងឬជាសូហ្វីអ្វីនោះទេ។

លោក Gülen ​ និងក្រុមមនុស្សដែលទទួលបានការលើកទឹកចិត្តពីលោក បានបង្ហាញនូវរបៀបអប់រំ និង ការចែករំលេកបែបឥស្លាមថ្មីមួយភ្ជាប់មកជាមួយ នូវវិញ្ញាណដ៏សកម្ម និង អារម្មណ៍ខាងផ្លូវចិត្ត ដែលមិនមានក្នុងចលនាមូស្លីម សម័យបច្ចុប្បន្ននេះ។ ភាពបរាជ័យនៃចលនាមូស្លីមដែលផ្អែកលើនយោបាយ នៅជុំវិញពិភពលោកគ្មានការឆ្លុះបញ្ចាំងនៅក្នុងការបង្រៀន និង សំណេររបស់ លោក Gülen ឡើយ។ ការករកើតឡើងវិញនូវក្រុមសាសនាផ្សេងៗ ឬ ប្រពៃណីដែលមិនមែនជាឥស្លាម គឺមិនបានបំបាក់ទឹកចិត្តរបស់លោក Gülen ក្នុងការធ្វើឲ្យគំនិតផ្ទាល់ខ្លួនរបស់លោកអំពីការផ្សព្វផ្សាយការអប់រំផ្អែកលើតម្លៃ និង អារម្មណ៍ផ្លូវចិត្តដែលមនុស្សបានឃើញ និងសកម្មភាពខាងវប្បធម៌មានរូប រាងឡើងនោះទេ។

ចាប់តាំងពីទស្សវត្សចុងក្រោយនៃសត្សវត្សទី២០ មនុស្សលោកជាច្រើន បានងាក់ទៅរក​គំរូខាងផ្លូវចិត្ត និងសាសនាវិញ ដើម្បីឲ្យមានការការពារ និង ការ លូតលាស់ក្នុងនាមជាជាតិសាសន៍នៃមនុស្សដែលត្រូវបានគេចាត់ទុកថាជាភាវៈលើសលប់ជាងគេលើផែនដី។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក Gülen បានទាញ យកហេតុផលថា ដោយសារតែគំរូពិតជាច្រើនរបស់ឥស្លាមត្រូវបានបាត់បង់ ឬ កែឲ្យខូច ចំនួនក្រុមអ្នកកាន់សាសនា និង ភាគីជាច្រើនដែលងាក់ទៅរកការ ប្រៀនប្រដៅបែបឥស្លាម បានបង្កឲ្យកើតមាននូវកម្លាំងក្រុមជ្រុលនិយមក្នុង នយោបាយ។ វាមិនខុសគ្នាពីស្ថានភាពក្នុងតំបន់លោកខាងលិចនោះទេ។ ពិត ណាស់ ប្រវត្តិសាស្ត្រនៃភាពអភិរក្សា​និយមរបស់គ្រិស្តសាសនាសម័យថ្មីក៏ បានត្រឡប់ទៅកាន់ភាពដូចគ្នានឹងដើមទសវត្សនៃសត្សវត្សទី២០ វិញផងដែរ។

ដោយលេចឡើងនូវរដ្ឋនៃប្រជាជាតិមូស្លីមនៅលើផែនទី​នយោបាយពិភ ពលោក ការប្រៀនប្រដៅសាសនាបែបជ្រុលនិយមខុសៗគ្នាបានធ្វើឲ្យប៉ះពាល់ ដល់ការស្តារឡើងវិញនូវតម្លៃពិតជាសកលរបស់ឥស្លាម។ ការបង្រៀន​ និង ការ សរសេររបស់លោក Gülen បង្ហាញអោយឃើញថាលោកដឹងច្បាស់ណាស់អំពី ភាពគ្មានលទ្ធភាពខាងប្រាជ្ញានៃចលនានយោបាយរបស់មនុស្សជំនាន់មុនលោកក្នុងការប្រកាន់ភ្ជាប់តម្លៃសីលធម៌និងក្រមសីលធម៌ដែលដកស្រង់ចេញពីគម្ពីរគូរអាននិងប្រពៃណីរបស់ឥស្លាម។ ប្រទេសមូស្លីមជាច្រើនបានព្យាយាមធ្វើឲ្យខ្លួន ឯងមានភាពរីកចម្រើនដោយ ផ្អែកលើគំរូជាអ្នកជាតិនិយម។ មិនខុសពីជនជាតិ អ៉ារ៉ាប់និង ជនជាតិ Persians ជាច្រើនទៀតនោះទេ នៅដើមសម័យ សាធារណៈរដ្ឋ មានជនជាតិទួរគីជាច្រើនក៏ទំនងជាចង់កសាងរដ្ឋថ្មីឲ្យមានការ រីកចម្រើនផ្អែកលើគំរូជាអ្នកជាតិនិយមតែមួយគត់និងទំនងជាបង្ហាញឥរិយាបទរើសអើងចំពោះសាសនានិងអ្នកកាន់សាសនាទាំងអស់។

និមិតសញ្ញាជាច្រើននៃឥស្លាម ត្រូវបានយកទៅប្រើប្រាស់ខុស ឬ​ត្រូវបាន វាយប្រហារដោយគ្មានសមាត្រគ្នា ដើម្បីដណ្តើមកាន់កាប់អំណាចរបស់រដ្ឋ។ ទស្សនៈនិយមកណ្តាលរបស់លោក​ Gülen គឺបានផុសឡើងចំពេលប្រសព្វ គ្នានៃគោលនយោបាយមូស្លីម និង ការប្រឹងប្រែងខាងមនោគ្គមវិជ្ជាដែលមានការ បែកបាក់ជាពីររវាងអ្នកជ្រុលនិយម​ក្នុងពិភពមូស្លីម។ លោក​ Gülen ធ្វើការផ្សព្វ ផ្សាយនូវគន្លងមួយដែលនិយមកណ្តាល ភាពស្មោះត្រង់ និងចិត្តបរិសុទ្ធក្នុងការ ការពារផលប្រយោជន៍របស់ប្រជាជន ដោយមិនគិតពីជាតិសាសន៍ និង ក្រុម សាសនាណាមួយនោះទេ។

ផ្ទុយពីមេដឹកនាំសាសនា និង បុព្ធជិតសាសនាដ៏ទៃទៀត ដែលមាននៅ គ្រប់ទីកន្លែងក្នុងសម័យតែមួយ លោក Gülen មិនដែលមានបំណងចង់ផ្តួលរំលំ រដ្ឋាភិបាលអាណាចក្រហើយជំនួសមកវិញ​នូវភាគីដែលមានគំនិតបែបសាសនា នោះទេ។ គាត់មិនដែលគិតថា នេះគឺជា​ឱ​កាស​ដើម្បីលុបបំបាត់រាល់អំពើពុក រលួយ​​ដែលមាននៅក្នុងរដ្ឋ និង ប្រព័ន្ធនយោបាយនោះទេ។ លោក Gülen យល់ ថាគំនិតបែបនេះមិនអាចទទួលយកបាន​នោះទេ ព្រោះវាប្រាសចាកពីអ្វីដែល សាសនាឥស្លាមកំពុងតែអនុវត្ត ហើយគ្មានរដ្ឋ ឬក៏សង្គមណាអាចផ្លាស់ប្តូរទៅ តាម​ការបែងចែកបក្សពួកក្នុងរបបនយោបាយនោះដែរ។ ដូច្នេះលោក Gülen តែងតែប្រុងប្រយ័ត្ននៅក្នុនការបង្រៀន និង និពន្ធ ដើម្បីធ្វើយ៉ាងណាឲ្យការអំពាវ នាវចំពោះការអប់រំដ៏ត្រឹមត្រូវ មានតុល្យភាពជាមួយតំលៃជាសកល ដើម្បីកសាង សង្គមមួយដែលមានគុណធម៌។

មានអ្នកវិភាគ និង អ្នកនិពន្ធជាច្រើនបានហៅលោក​ Gülen ថាជា Rumi សម័យថ្មីរបស់ដែនដីទួរគី ជាទឹកដីដែលអ្នកប្រាជ្ញឈ្មោះ  Rumi មានដើម កំណើតពីអាហ្គានីស្ថានបានចំណាយជីវិតចុងក្រោយរបស់លោកក្នុងទីក្រុងកុនយ៉ា។  Rumi គឺជាករី អ្នកទស្សនៈវិទ្យា និងជាមនុស្សអាថ៌កំបាំងម្នាក់ដែលបាន ផុសឡើងក្នុងសត្សត្សទី ១៣ ដែលទទួលបានការគោរពឲ្យតម្លៃដោយជនជាតិ ទួរគី និង  ជនជាតិអ៊ីរ៉ុង ប៉ុន្តែក៏មានបញ្ហាប្រកួតប្រជែងគ្នាផងដែរ រវាងជាតិ សាសន៍ទាំងពីរថា លោកគឺជាជាតិសាសន៍របស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ ដោយ ប្រពៃណីសូហ្វីរបស់ Rumi បានធ្វើការកាត់ផ្តាច់ជាពីររវាងភាព ផ្សេងគ្នាខាងប្រជាជាតិ និង និកាយ ហើយជាការពិតនៃបញ្ហានេះគឺថា កាលពី ៨០០ ឆ្នាំមុន អត្តសញ្ញាណប្រជាជាតិ និង ពូជសាសន៍គ្មានតួនាទីអ្វីសំខាន់ ក្នុងការកំណត់ការរួមចំណែករបស់មនុស្សចំពោះអរិយធម៌មូស្លីមនោះទេ។ នៅក្នុងការ​អនុវត្ត​ លោក Gülen បាននាំយកនូវប្រពៃណីដ៏រុងរឿងនោះត្រលប់ មកក្នុងផ្នត់គំនិតបែបសាសនារបស់ប្រជាជនទួរគីសម័យថ្មី​រាប់លាននាក់វិញ។

លោក​ Gülen មិនមែនជាកវី ហើយក៏មិនមែនមនុស្សអាថ៌កំបាំងអ្វីនោះ ដែរ ក៏ប៉ុន្តែប្រហែលជាដោយសារតែសំណេររបស់លោកអំពីការសម្អាតចិត្តនោះ ហើយ ទើបបានជាមនុស្សចាត់ទុកលោកជាសូហ្វី។ ការបង្រៀនរបស់លោកគឺ ពោរពេញទៅដោយសេចក្តីមេត្តាចំពោះមនុស្សគ្រប់គ្នា​​​​ ហើយអត្ថបទរបស់លោក គឺមិនមែន​​ជាប្រភេទអត្ថបទ​​ ដែលធ្វើឲ្យមនុស្សមានកំហឹងទៅ​​លើគ្នានោះទេ។ ដូចនេះ ប្រហែលអាចជាហេតុផលមួយដែលគេបានសន្និដ្ឋានយ៉ាងមុតមាំថា លោកជាសូហ្វី។ ចំពោះហេតុផលទីពីរដែលគេបានគិតដូចច្នេះ ពីព្រោះលោក បានប្រើជីវិតរបស់លោកដោយភក្តីភាព និងទង្វើដែលគ្មានភាពលោភលន់។

ក្នុងពេលដែលសាសនិកឥស្លាមមិនបានហៅលោកថាជា Mahatma Gandhi នៃប្រទេសទួរគី ឬ ពីភពមូស្លីមនោះ បែរជាប្រជាជនលោកខាងលិច មួយចំនួនបានហៅលោកថា Ganndhi របស់មូស្លីមទៅវិញ។1 នៅក្នុងខ្លឹមសា នៃការបង្រៀន និងអត្ថបទរបស់លោកបង្ហាញថា មាន​ភាពស្រដៀងគ្នាយ៉ាងខ្លាំង ទៅនឹងអ្នកប្រាជ្ញ Rumi និង Gandhi ។ លោកតែងតែបង្ហាញនៅសេចក្តី ស្មោះត្រង់ទៅកាន់មនុស្សគ្រប់គ្នា ក្នុងហេតុផលណែនាំពួកគេទាំងអស់គ្នាអោយ ចេះរួបរួម ដើម្បីសន្តិភាព ជៀសវាងការរើសអើងពូជសាសន៍ និង សាសនា។ ដូចគ្នាទៅនឹង លោក Rumi ដែរ លោក Gandhi មិនដែលធ្វេសប្រហែសចំពោះ ការប្រតិបត្តិខាងផ្នែកសាសនាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយមានសមា ជិកក្រុមសាសនាដូចគ្នានឹងលោកទាំងពីរ មិនពេញចិត្ត និង ស្អប់ខ្ពើមពួកគេ ដោយសារតែពួកគេមានការសណ្តោះប្រណីខ្លាំងពេក ចំពោះអ្នកកាន់សាសនា ដ៏ទៃ។ លោក Gandhi គឺត្រូវបានសំលាប់នៅឆ្នាំ ១៩៤៨ ដោយអ្នកកាន់ សាសនា​ហិណ្ឌូខ្លួនឯង ដោយចោទលោកថាជាអ្នកក្បត់សាសនា ដោយទទួល ឥទ្ធិពលពីសំណាក់បញ្ញាវ័ន្តមូស្លីមនៃជាតិឥណ្ឌានិយមអង់គ្លេស និង សូហ្វីនៅ ប្រទេសអាហ្រ្វិកខាងត្បូង។ ដើម្បីជៀសវាងការចោទប្រកាន់ពីសំណាក់អ្នក ដែលពោរពេញទៅដោយកំហឹងខាងផ្នែកសាសនានៅក្នុងប្រទេសទួរគី លោក Gülen បាន​ទៅរស់នៅសហរដ្ឋអាមេរិក ជា​ទីកន្លែង​ដែលលោក​បានទទួលពាន រង្វាន់ដោយសារតែបុព្វហេតុនៃកិច្ចសន្ទនាអន្តរសាសនា និង​ ការនាំមនុស្សគ្រប់ ជាតិសាសន៍​ និង អ្នកកាន់សាសនាទាំងអស់ឲ្យចេះធ្វើការជាមួយគ្នា ប្រកប ដោយសន្តិភាព និង ភាពសុខដមរមនារវាងជាតិសាសន៍ និង សាសនា។

មានអ្នកនិពន្ធមូស្លីមជាច្រើនទំនងជាជឿជាក់ថា គំនិតលោកខាងលិច សម័យថ្មីមានលក្ខណៈសំភារៈនិយមជ្រុលពេក ក្នុងការលើលស្ទួយសារស្នូល ខាងផ្លូវចិត្តជាសកលរបស់ឥស្លាម។ ដូច្នេះ មានអ្នកវិភាគមូស្លីមជាច្រើនទំនងជា សន្និដ្ឋានថា វាគ្មានប្រយោជន៍នោះទេក្នុងការផ្សព្វផ្សាយតម្លៃឥស្លាមទៅកាន់ លោកខាងលិចនោះ។ លោក Gülen មិនបានយល់ថាសំភារៈនិយមរបស់លោក ខាងលិច​ គឺជាឧបសគ្គរារាំងក្នុងការផ្សព្វផ្សាយសារសន្តិភាពនៃគម្ពីគូរអាន និង Sunnah ដែលអាចកសាងសង្គមមួយដែលប្រកបដោយគុណធម៌បាន។ លោក មិនជឿថា ប្រជាជនលោកខាងលិចមានបញ្ហាពីកំណើតក្នុងការមិនឲ្យតំលៃ និង មិនទទួលយកអារម្មណ៍ខាងផ្លូវចិត្ត ដែលបានដកស្រង់ចេញពីប្រភពមូលដ្ឋាន របស់ឥស្លាមនោះទេ។ សម្រាប់លោក អ្វីដែលត្រូវសួរនោះគឺ តើធ្វើយ៉ាងណាល្អ ដើម្បីឲ្យមូស្លីមអាចបង្ហាញអារម្មណ៍ខាងផ្លូវចិត្តរបស់ឥស្លាម និងសារជាសកល របស់ឥស្លាម ដើម្បីឲ្យមានភាពទាក់ទាញទៅកាន់ប្រជាជនលោកខាងលិច ក្នុង ការកសាងនូវសង្គមមួយដែលផ្អែកទៅលើតម្លាភាពពិត ភាពមិនជ្រៀតជ្រែក និង​ ចេះជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ ភេទ ពូជសាសន៍ និង សាសនា។

លោក Gülen ត្រូវការឲ្យមាននូវទម្រង់នៃការអាណិតស្រឡាញ់ និង ភាពជាបងប្អូននៃឥស្លាម ដែលសង្គត់ធ្ងន់លើអារម្មណ៍ខាងផ្លូវចិត្តដ៏អាថ៌កំបាំង និងច្រានចោលការបង្ហាញពីជំនឿសាសនាដោយការឈ្លានពាននិងការឃោសនាដោយការគាបសង្គត់។ ក្នុងការរកឃើញឡើងវិញនូវលក្ខណៈដូចគ្នាតែមួយ ទៅនឹងវិញ្ញាណខាងផ្លូវចិត្ត លោក ​Gülen មានវិធីសាស្រ្តក្នុងការចៀសវាងនិន្នា ការដែលផ្តោតហួសហេតុទៅលើទំលាប់ ឬ អត្តចរិកដ៏ជាក់លាក់ណាមួយ ដែល អាចត្រូវបានគេមើលឃើញថា មានប្រភពមកពីប្រជាជនលោកខាងលិចឬខាង កើតខាងជើងឬខាងត្បូង។ លោកមិនគាំទ្រចំពោះរបបនយោបាយ ជនជាតិ ណា ឬ ជាតិសាសន៍ណា​ ដែលមានការដឹកនាំបែបរើសអើងទៅកាន់ជាតិ សាសន៍ដទៃ ឬក៏ធ្វើការបែងចែក មនុស្សដោយប្រើពាក្យថា “ពួកយើង” និង  “ពួកគេ”​ នោះទេ។

លោកមិនបានឲ្យនិយមន័យប្រជាជាតិ ដោយធ្វើការសម្រួលក្រុមជាតិ សាសន៍ឬពូជអប្បូរតែមួយនោះទេ។ ឧទាហរណ៍ ដូចជាតំបន់ Anatolia ដែល មានការបែងចែកនូវក្រុមជាច្រើនដែលរស់នៅលើទឹកដីមួយនេះ ហើយបន្ទាប់ មកពួកគេក៏បានធ្វើការរួបរួមគ្នាតែមួយនាពេលបច្ចុប្បន្ន។ សំរាប់សេរីភាពក្នុង នាមជាអ្នកស្នេហាជាតិ លោកបានថ្លែងថា ភាពចំរុះពណ៌សម្បុរនៃតំបន់ Anatolia គឺ “ជាការលាយឡំគ្នារបស់ប្រជាជនដែលមកពីតំបន់អាស៊ីកណ្តាល, តំបន់ The Balkans, ហើយនិងតំបន់ Mesopotamia”។2 តាមរយៈ សញ្ញាណមួយនេះគឺបានបញ្ជាក់ថា ឬសគល់នៃដើមកំណើតរបស់មនុស្សគឺ ជាកូនរបស់អាឌាំហើយនិងហាវ៉ា។  លោក Gülen ទទូចចង់ឃើញសក្តានុពល សម្រាប់អំពើល្អមានចំពោះមនុស្សគ្រប់គ្នា និងសាសនាទាំងអស់។ លោកសង្កត់ ធ្ងន់ទៅលើគុណសម្បត្តិនៃអំពើល្អ ហើយ ច្រានចោលនូវពាក្យពេចន៍ឃោសនា ដែលបង្កភាពជាសត្រូវ និងការបង្កភាពរន្តរាយដល់អ្នកដទៃ។ លោក ​Gülen ជឿជាក់ថាមនុស្សទាំងអស់ត្រូវការការសង្គ្រោះខាងផ្លូវចិត្តជាបន្ទាន់មួយដែលធ្វើឲ្យពួកគេមានសមត្ថភាពអាចឲ្យតម្លៃគុណសម្បត្តិអរូបី ដែលមាននៅជុំវិញខ្លួន ក្នុងពិភពលោករហូតដល់ថ្ងៃដែលវត្តមាននៃរូបរាងកាយលែងមាននៅលើផែនដីនេះ។ លោក​ Gülen មើលឃើញពិភពលោកនិងវត្តមានមនុស្សនៅលើផែនដីថា ជាសារមួយដែលអល់ឡោះធ្វើការបើកចំហរ ហើយគម្ពីរគួរអានគឺជាការឆ្លុះ បញ្ចាំងដ៏ឧត្តុងឧត្តមពីដំណើរការនៃការប្រាប់ឲ្យដឹង អំពីការពិតចំពោះមនុស្ស លោកទាំងមូល។ តាមរយៈការអានសៀវភៅរបស់លោក Gülen ឬស្តាប់លោក និយាយផ្ទាល់ អ្នកសង្គេតជាច្រើនយល់ថា លោក​ Gülen គឺច្បាស់ជាគ្រូសូហ្វី ជាមិនខាន ហើយដូច្នេះ ការណែនាំរបស់លោកនឹងមិនមានភាពទាក់ទាញអ្វី ចំពោះយុវជនមូស្លីមវ័យក្មេងជំនាន់ក្រោយ នៅក្នុងប្រទេសទួរគីបែបអាណា ចក្រនេះ និង កន្លែងផ្សេងទៀតនោះឡើយ ជាមនុស្សដែលពួកគេសន្និដ្ឋានថា ជាក្មេងឈាមរាវ និង មានភាពរឹងចរចេះ។ ការសន្មត់នេះគឺជាការសន្មត់ដែល គ្មានមូលដ្ឋានច្បាស់លាស់ខុសអំពីការពិត ពីព្រោះអ្នកដែលត្រូវបានទទួលការ បណ្តុះបណ្តាលពីលោកគឺភាគច្រើនជាមនុស្សវ័យក្មេង។

លោក Gülen គឺពិតជាមានភាពសកម្មណាស់នៅក្នុងសាសនា និង សង្គមជាតិ ក្នុងពេលជាមួយគ្នានេះដែរលោកមានភាពស្ទាក់ស្ទើមិនចង់ចូលរួម ជាមួយផ្នែកនយោបាយ ឬ ស្ថាប័ន ដែលមានអំណាចណាមួយឡើយ។ ក្នុងនាមជាបុគ្គលដែលមិនជាប់ទាក់ទងជាមួយអង្គភាពនយោបាយ លោក​Gülen បានក្លាយជាស្នូលដែលបានទាក់ទាញប្រជាជនទួរគី រាប់លាននាក់ អំពីដំណើរជីវិតដែលមានភាពខុសគ្នា ត្រលប់មករួមជាតែមួយ។ ដូចនេះហើយ សូម្បីតែអ្នកនយោបាយខាងអាណាចក្រ ក៏បានព្យាយាមប្រើនូវលំនាំនៃការ បង្រៀន និង របៀបវែកញែករបស់លោក ដើម្បីទទួលបានការគាំទ្រផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ជីវិតផ្ទាល់ខ្លួនរបស់លោកគឺព្យាយាមមិនពាក់ព័ន្ធ ជាមួយរាល់សកម្មភាពនយោបាយទាំងអស់។ ពួកលោកខាងលិចខ្លះមើល ឃើញការប្រើជីវិតរបស់លោក Gülen ថាមានលំនាំជីវិតបែបបុព្វជិតនៃពួកលោក ខាងកើត។ ពួកគេថែមទាំងមើលឃើញលោកថាជា Dalai Lama មូស្លីមម្នាក់ ដែលស្វែងរក nirvana (និពាន្ត)ពេលមួយជីវិតរបស់លោក ។ ទោះបីជាត្រូវបង្ខំ ឲ្យនិរទ្ទេសទៅរស់នៅសហរដ្ឋអាមេរិកក៏ដោយ ក៏លោកមិនដែលមានបំណង ចង់ចេញមុខតាមរយៈបណ្តាញសារពត៌មានបែបសាធារណៈ ឬ ក៏បណ្តាញ សារពត៌មានដែលលេចធ្លោរណាមួយឡើយ។ លោកបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអន្តរសាសនា និង ធ្វើការលះបង់សំរាប់កាតព្វកិច្ចឥស្លាមរបស់ លោកក្នុងនាមជាអ្នកមានជំនឿយ៉ាងពិតប្រាកដ និង ការធ្វើរឿងរ៉ាវគ្រប់យ៉ាង សំរាប់ជាផលប្រយោជន៍ដល់អ្នកដទៃ។ នៅក្នុងការបង្រៀន និង ការសរសេរ​  លោក​​ Gülen មិនបានអត្ថាធិប្បាយច្រើនទេក្នុងការពន្យល់រៀបរាប់អំពីភាព ខុសគ្នារវាងនិកាយ Shi’as (ស៊ីអ៊ីត) និង និកាយ​ Sunnis ( សុននី), និង ក្រុមទស្សៈទាំងបួនរបស់ឥស្លាមដូចជា Hanafis(ហាណាហ្វី), Hambalis  (ហាំប៉្បាលី), Malikis(ម៉ាលីគី),និង Shafi’is(សាហ្វីអ៊ី)។ ចំណែកឯ អ្នកប្រាជ្ញមូស្លីមជាច្រើនក្នុងសម័យជាមួយគ្នានោះដែរ បានឲ្យតំលៃយ៉ាងពេញ ទំហឹងទៅកាន់ភាពខុសគ្នានៃក្រុមទស្សនៈឥស្លាមទាំងនេះ។ យោងតាមអ្នក ប្រាជ្ញទាំងនោះ ការផ្តោតទៅលើភាពខុសគ្នាទាំងនេះគឺជាមធ្យោបាយដ៏ល្អបំផុត សំរាប់ឲ្យសហគមន៍ឥស្លាមទាំងអស់បានជ្រះស្អាតអំពី Shirk (ការយកអ្វីផ្សេង មកគោរពលាយឡំនឹងអល់ឡោះ),Bid’a(ការច្នៃបន្ថែមក្នុងការអនុវត្តសាសនា)  ក៏ដូចជា ការងាករេចេញពីអ្វីដែលត្រូវបានបង្ហាញដោយព្យាការីឥស្លាម (sirat’ul -mustaqim)។

ប៉ុន្តែសំរាប់លោក Gülen​ វិញ រឿងដែលសំខាន់បំផុតសំរាប់លោកនោះគឺ ការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទរវាងមនុស្ស និងលក្ខណៈសម្បត្តិទាំងឡាយ របស់អល់ឡោះ។ ទន្ទឹមគ្នានេះ យើងអាចសង្ឃឹមថានឹងទទួលបាននូវភាពរុង រឿងដែលបានបាត់បង់ពីអរិយធម៌មូស្លីម ភាពសប្បរសនិងការគិតគូវែងឆ្ងាយ របស់សហគម៍មូស្លីមត្រឡប់មកវិញ នៅពេលណាដែលមនុស្សចំនួនច្រើនចេះ លះបង់ដោយពេញចិត្ត និង ស្មោះត្រង់ចំពោះបុព្វហេតុខាងផ្លូវចិត្តខ្ពស់ដែល មាន ពិពណ៌ក្នុងគំរូឥស្លាមដើម្បីរក្សាមនុស្សលោកទាំងមូលនិងការពារភាពថ្លៃថ្នូរ និងផលប្រយោជន៍អ្នកដ៏ទៃដែលនៅជុំវិញ។ លោក​ Gülen​ មិនបានជឿថារឿង ទាំងនេះអាចសម្រេចបុព្វហេតុដ៏ធំបានតាមរយៈការប្រើអំណាចខាងយោធាឬនយោបាយនោះ។  ការពិភាក្សា និង​ ការធ្វើការទូត គឺជាជំរើសដ៏ប្រសើរជាងគេ ដើម្បីជៀសវាងពីការប៉ះទង្គិចគ្នា។​ ការគ្រប់គ្រងដែលមានទិសដៅបែបស្មើរភាព គ្នាគឺជាជំរើសដ៏ល្អបំផុតសំរាប់លុបបំបាត់រាល់ការលោភលន់ និង អំពើបោក ប្រាស់គ្រប់ប្រភេទទាំងអស់ ក្នុងទិសដៅដើម្បីបង្កើនថវិការសំរាប់ជនក្រីក្រនៅ ក្នុងសង្គម។

ផ្ទុយពីប្រជាជាតិមូស្លីមភាគច្រើន ប្រជាជនទួរគីគឺមិនធ្លាប់មានបទ ពិសោធន៍នៅក្រោមអាណានិគមរបស់បរទេសដោយផ្ទាល់ណាមួយឡើយ។​ លក្ចណៈពិសេសនៃប្រជាជាតិទួរគីមួយនេះហើយ បានធ្វើឲ្យពួកគេមានលទ្ធ ភាពឆ្លុះបញ្ចាំងភាពទូលំទូលាយនៃឥស្លាមទៅកាន់សកលលោក​ ដែលធ្វើឲ្យពួក គេអាចធ្វើការសហការគ្នាដោយសន្តិភាព និងបង្កើតប្រភេទនៃការសន្ទនាដែល ធ្វើការបង្ហាញ ឬ ឆ្លុះបញ្ចាំងក្នុងដំបូន្មានសាសនារាប់ពាន់របស់​ Gülen  និង សុន្ទរកថាជាច្រើនដែលផ្តល់ទៅកាន់ប្រជាជនមូស្លីម និង ការប្រជុំអន្តរជំនឿ ទាំងក្នុងប្រទេសទួរគី និង សហរដ្ឋអាមេរិក។ ហើយគំនិតទាំងអស់នោះត្រូវ បានចងក្រងឡើងនៅក្នុងសៀវភៅចំនូន ១២ ក្បាលដែល​ត្រូវបានសរសេរ ដោយលោក Gülen។ ទន្ទឹមគ្នានឹងការបង្រៀនរបស់លោក អំពីតំលៃជាសកល លោកតែងតែមានការប្រុងប្រយ័ត្នមិនឲ្យមានបញ្ហាឈឺចាប់ចំពោះដួងចិត្ត និង គំនិតរបស់ប្រជាជនទួរគីឡើយ។ ដោយដឹងអំពីហានិភ័យនៃការបាត់បង់ការ គាំទ្រពីសំណាក់ប្រជាជនរបស់ខ្លួន ដូច្នេះលោកបានបង្ហាញភាពជឿជាក់យ៉ាង ខ្លាំងចំពោះការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំក្នុងប្រទេសទួរគី។ ទោះបីជាយ៉ាងណា ក៏ដោយ នៅក្នុងការធ្វើបែបនេះ លោកមិនបានបណ្តោយឲ្យក្រុមនិកាយ ឬ ក្រុម គណបក្សនយោបាយណាមួយប្រើប្រាស់លោកឬទទួលស្គាល់លោកទាំងស្រុងនោះដែរ។ យុទ្ធសាស្រ្តរបស់លោកគឺបានបង្ហាញយ៉ាងច្បាស់៖ នរណាក៏ដោយ ដែលប្រព្រឹត្តតែអំពើល្អ និង ធ្វើការដោយសេចក្តីស្មោះត្រង់ក្នុងនាមជាមូស្លីម ម្នាក់ ខ្ញុំនឹងឈរនៅខាងគេ ហើយខ្ញុំត្រូវតែជៀសឲ្យឆ្ងាយពីទង្វើអាក្រក់ និងភាព ឃោឃៅគ្រប់ប្រភេទ។

ពួកអាណាចក្រជ្រុលនិយមបានព្យាយាមប្រើប្រាស់លោក Gülen ដើម្បី ផលប្រយោជន៍នយោបាយ​ផ្ទាល់ខ្លួនរបស់ពួកគេតាមមធ្យោបាយផ្សេងៗតែមិន បានជោគជ័យ។ មានការប៉ុនប៉ងមួយព្យាយាមបកស្រាយថា លោកមាន លក្ខណៈជាអ្នកច្នៃប្រឌិតនូវទម្រង់សាសនាថ្មីដូចគ្នាទៅនឹងការប្រៀនប្រដៅនិងជីវិតរបស់ព្យាការីម៉ូហាំម៉ាត់ដែរ(សូមសុខសន្តិភាពកើតមានដល់គាត់)។ ដោយបរាជ័យក្នុងការបញ្ចុះបញ្ចូលនេះ ក្រុមកម្លាំងដែល​ប្រឆាំងឥស្លាមទាំងក្នុង និងក្រៅប្រទេសទួរគី បានព្យាយាមលាបពណ៌លោក Gülen ថានឹងក្លាយជា ​ Khomeini ទៅអនាគត់(ជាអ្នកដឹកនាំនិកាយ  shiás  និង ធ្វើនយោបាយនៅ ក្នុងប្រទេសអឺរ៉ុង)របស់ប្រទេសទួរគី។ ក៏ប៉ុន្តែ Khomeini បានចំណាយពេល យ៉ាងយូររស់នៅក្នុងទីក្រុង Bursa នៃប្រទេសទួរគី ដែលធ្លាប់ជារាធានីមួយ នៃអាណាចក្រ Ottoman ហើយវត្តមានរបស់លោកក្នុងសហគមន៍និកាយ Sunni ក្នុងប្រទេសទួរគី និង អ៊ីរ៉ាក់ គឺមិនបានធ្វើឲ្យលោកក្លាយទៅជាជន និកាយ Sunni ទេ ហើយដូចគ្នានេះដែរ ការស្នាក់នៅរបស់លោក Gülen នៅឯសហរដ្ឋអាមេរិក ក៏មិនបានធ្វើឲ្យលោកក្លាយទៅជាអ្នកផ្សព្វផ្សាយឥស្លាម បែបបដិវត្តន៍ ឬ លោកិយនិយមនោះដែរ។ ផ្ទៃមុខគ្មានពុកចង្ការ​ និង ការស្លៀក ពាក់ក៏បែបទាន់សម័យរបស់លោក Gülen មិនបានធ្វើឲ្យលោកបាត់បង់ភាពជា ឥស្លាមនោះទេ លោកមិនមានភាពងុបងុលឬដូចអ្វីដែលគេហៅថាមនុស្សនិយម ដែលគ្មានសមត្ថភាព ក្នុងការវាយតម្លៃ គុណសម្បត្តិរបស់អល់ឡោះដ៏ខ្ពង់ខ្ពស់

នោះដែរ។ ការប្រៀបធៀបចលនាអប់រំ និង វប្បធម៌ របស់លោក​ Gülen ជាមួយនឹងចលនាបដិវត្តរបស់លោក Khomeini នៅក្នុងប្រទេសអឺរ៉ុង គឺជាការ បង្ហាញពីភាពល្ងង់ខ្លៅមិនស្គាល់អំពីវិធីសាស្ត្រខុសៗគ្នាជាច្រើននៃការធ្វើកំណែ ទម្រង់សង្គមដែលមានសាខាដ៏ទូលំទូលាយ ដើម្បីឲ្យតម្លៃឥស្លាមរស់ឡើងវិញ ឬ បង្ហាញអំពីភាពខ្វះខាតការយល់ដឹងក្នុងការប្រៀបធៀបរវាងប្រជាជាតិមូស្លីមធំៗទាំងពីរនេះ។

លោក Gülen តែងតែតស៊ូសម្រាប់ការលើកស្ទួយអំពើល្អ និងទប់ស្កាត់ អំពើអាក្រក់តាមរយៈសំណេរ ដំបូន្មានសាសនា និង សុន្ទរកថារបស់លោក។ លោកបានជ្រើសយកការធ្វើអំពើល្អ និង ទម្រង់ដ៏សកម្មភាពនៃ jihad (ការតស៊ូពុះពារ) ខាងផ្លូវចិត្តសំរាប់ការផ្លាស់ប្តូរគំនិតរបស់មនុស្សតាមរយៈប៊ិច និង អណ្តាត ដោយនាំមកនូវបដិវត្តក្នុងគំនិតដើម្បីធ្វើយ៉ាងណាឲ្យមនុស្សទៅ ដល់កម្រិតឥតខ្ចោះខាងផ្លូវចិត្ត និង ដើម្បីជួយអ្នកដទៃឲ្យធ្វើបែបនោះផងដែរ។ ការអំពាវនាវរបស់លោកឲ្យមាន jihad ខាងផ្លូវចិត្ត ដោយប្រើសារនៃក្តីស្រឡាញ់ និង ការអាណិតស្រឡាញ់ដែលមើលទៅមានលំនាំដូចជាសូហ្វីនេះ គ្មានអ្វីទាក់ ទងនឹងសង្រ្គាម ការប្រើហឹង្សាឬរបៀបផ្សព្វផ្សាយសារសាសនាដោយការឈ្លាន ពាននោះទេ។

ចំណាប់អារម្មណ៍របស់យើងទៅលើបរិស្ថាន និង សេចក្តីស្រលាញ់របស់ យើងចំពោះមនុស្សលោក ពោលគឺសមត្ថភាពរបស់យើងក្នុងការឱប ក្រសោបធម្មជាតិគឺអាស្រ័យទៅលើការដឹង និងការស្វែងយល់អំពីខ្លឹម សាររបស់របស់យើង ជាសមត្ថភាពរបស់យើងក្នុងការស្គាល់ពីខ្លួនឯង និង ទទួលអារម្មណ៍ភ្ជាប់ទំនាកទំនងជាមួយម្ចាស់ដែលបង្កើតយើង...។ គំនិតនៃការឲ្យតម្លៃមនុស្សជាធំ គឺជាការប្រៀនប្រដៅមួយអំពីសេចក្តី ស្រលាញ់ និង មនុស្សធម៌ ដែលបច្ចុប្បន្នមានការឲ្យនិយមន័យមិនបាន ត្រឹមត្រូវ ហេតុនេះហើយវាជាឥទ្ធិពលមួយដែលងាយនឹងបង្កការភ័ន្តច្រ ឡំ តាមរយៈការបកស្រាយផ្សេងៗគ្នា។ មានក្រុមខ្លះព្យាយាមបង្ហាញការ យល់ដឹងមួយដែលសង្ខេប និង លំអៀងអំពីគំនិតនៃការឲ្យតម្លៃមនុស្ស ជាធំ តាមរយៈការធ្វើឲ្យមនុស្សយល់ច្រឡំអំពីអត្ថន័យ jihad និងធ្វើ ឲ្យមានភាពសង្ស័យក្នុងចិត្តរបស់ពួកគេ...។ យើងអាចឲ្យនិយមន័យ jihad បានថាជាការការពារខ្លួន ឬក៏ជម្រះឧបសគ្គរវាងអល់ឡោះ និង ជំរើសរបស់មនុស្សចេញ។3

អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកធ្វើអត្ថាធិប្បាយរបស់លោកខាង លិចបានសួរថា ហេតុអ្វីបានជាអ្នកនិពន្ធមូស្លីមនិង​មិនមែនមូស្លីមល្បីៗ បរាជ័យ ក្នុងការបង្ហាញឲ្យបានច្បាស់នូវបញ្ហានៃទំនាក់ទំនង ដ៏ស្មុគស្មាញរវាងឥស្លាម និង jihad។ នៅក្នុងចំណុចនេះ ពាក្យសំដីរបស់លោក Gülen គឺមានលក្ខណៈ ច្បាស់ និង មានភាពនឹងនបំផុតនៅក្នុងការបង្ហាញអំពីបញ្ហាឥស្លាមនិងទំនាក់ ទំនងរបស់វាជាមួយនឹងការស្រឡាញ់មនុស្សជាតិជាសកល។ ដូច្នេះ លោក Gülen​ បានបំពេញនូវចន្លោះខ្វះខាតយ៉ាងហោចណាស់បានដល់កម្រិតណា មួយខ្លះដែរ អំពីរបៀបនៃការគិតរវាងពិភពមូស្លីម និង ពួកលោកខាងលិច។

ចំណែកឯសំនួរ ឬ ការប្រជែងយកភាពជាសកលនៃទស្សនៈលោកខាង លិចអំពីបញ្ហាសិទ្ធមនុស្សវិញគឺជាកិច្ចការដែលងាយស្រួលនោះទេ។ ក៏ប៉ុន្តែការ ជជែកដោយមាត់ទទេគ្មានខ្លឹមសារ អំពីបញ្ហាសិទ្ធមនុស្ស និង ការឲ្យតម្លៃមនុស្ស មិន បាននាំមកនូវការផ្លាស់ប្តូរវិជ្ជមានចំពោះសុខុមាភាព របស់ប្រជាជាតិ ឬ មនុស្សលោកបានឡើយ។ ត្រង់ចំណុចនេះ ផ្ទុយស្រឡះពីអ្នកបង្កើតគណបក្ស និង ចលនានយោបាយមូស្លីមជាច្រើនទៀត ដែលមានទំនាក់ទំនងទៅនឹងការ ផ្សព្វផ្សាយតម្លៃឥស្លាមជុំវិញពិភពលោក លោក​ Gülen មិនបានបង្ហាញពីប្រជា ជាតិមូស្លីមណាមួយថាជារដ្ឋមួយដែលគួរតែយកគំរូតាមសម្រាប់ជាប្រព័ន្ធគ្រប់គ្រងតាមបែបឥស្លាមយ៉ាងទំលំទូលាយមួយនោះទេ។

ផ្ទុយទៅវិញ ចលនារបស់លោក Gülen បានផ្តើមការងារធំៗនៅក្នុងការ បង្ហាញមធ្យោបាយថ្មីមួយដែលមានភាពទូលំទូលាយនិងប្រសើរជាងមុន ចំពោះ សង្គមដែលផ្អែកលើការសន្និដ្ឋានរបស់ពួកលោកខាងលិច នៅក្នុងវិស័យនៃការ ផ្លាស់ប្តូរការអប់រំ និង វប្បធម៌រវាង សាសនា និង ប្រជាជាតិ។

សូម្បីតែលោក Gülen ខ្លួនឯងក៏មិនដែលស្រម៉ៃថា គំនិតរបស់លោក គឺកំពុងតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការយល់ដឹងរបស់ប្រជាជនទួរគី និង ទៅខាងក្រៅក្នុងការបង្កើតយុទ្ធសាស្ត្រថ្មីមួយពេញលេញប្រកបដោយសន្តិភាពដើម្បីតភ្ជាប់លោកខាងកើតនិង​ខាងលិច ឬ ពិភពមូស្លីមទៅនិងពិភពលោក ទូទៅ។ នេះគឺជាភាពស៊ីជម្រៅដ៏ធំមួយខាងប្រាជ្ញាយ៉ាងពិតប្រាកដ ដែលលោក Gülen បានបង្កើតឲ្យមានរូបរាងឡើងដោយស្នាដៃរបស់លោកផ្ទាល់ និង មាន ការផ្អែកទៅលើការវែកញែកដ៏គួរជឿជាក់របស់លោកសម្រាប់សន្តិភាព និង សេចក្តីថ្លៃថ្នូរសំរាប់មនុស្សជាតិទាំងអស់គ្នាក្នុងពិភពលោក។ ការសង្កត់ធ្ងន់ របស់ លោកទៅលើប្រព័ន្ធអប់រំផ្អែកលើតម្លៃដោយគ្មានការអប់រំបែបជឿងុបងុល (indoctrination) គឺត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសៀវភៅរបស់លោក។ ការសង្កត់ ធ្ងន់នោះបាននាំឲ្យមាននូវការបង្កើតសាលារៀនជាច្រើនរាប់រយជុំវិញ ពិភពលោកដោយមានការជួយគាំទ្រពីអ្នកអប់រំទួរគី និង​ អ្នកជំនួញ ជាទីកន្លែង ដែលគ្រូបង្រៀនព្យាយាមអនុវត្តនូវគំរូអប់រំនោះ។

នៅមានរឿងរ៉ាវច្រើនទៀតដែលត្រូវនិយាយទាក់ទងនឹងលក្ខណៈពិសេស នៃចលនា Gülen របស់ប្រជាជនទួរគីសុននី ព្រោះវាត្រូវបានដឹកនាំដោយ ជនជាតិដើមទួរគីនៃមូស្លីមសុននី ។ មនុស្សអាចនឹងឆ្ងល់ថាហេតុដូចម្តេចបាន ជារដ្ឋជ្រុលនិយមខាងអាណាចក្រ ដូចជាប្រទេសទួរគីមួយនេះអាចបង្កើតអ្នកធ្វើ កំណែទម្រង់ខាងសង្គម វប្បធម៌ និង ការអប់រំម្នាក់ ដូចជាលោក Gülen បាន។ ប៉ុន្តែដើម្បីសម្រេចលទ្ធផលបែបនេះបាន វាទំនងជាត្រូវលះបង់ពេលវេលាយ៉ាង យូរចំពោះបុព្វហេតុជាសកលនៃឥស្លាម និង មនុស្សទូទៅ។ មនុស្សដែលទទួល ការលើកទឹកចត្តពីលោក​ Gülen មិនបណ្តោយខ្លួនទៅតាមរបៀបវីរៈជាតិនិយម និកាយឬធ្វើឲ្យមានការបែងចែក ក្នុងការប្រកាសតម្លៃឥស្លាមឬប្រព័ន្ធការអប់រំ និង វប្បធម៌នៅក្នុងសង្គមឬ ក្រៅពីសង្គមឥស្លាមនោះទេ។ នេះគឺជាគន្លឹះដែល ធ្វើឲ្យចលនារបស់លោក ​Gülen ទទួលជោគជ័យដូចសព្វថ្ងៃនេះ។ ហើយទាំង នេះគឺជាអ្វីដែលបានធ្វើឲ្យជីវិតរបស់លោកក្លាយទៅជានិមិត្តរូប និងជាបញ្ញាវន្ត ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០០៨។

Pin It
  • បានបង្កើតនៅលើ
រក្សាសិទ្ធិ © 2021 គេហទំព័រលោក ហ្វាត់ហុលឡោះ ហ្គូលែន ។ រក្សា​សិទ្ធិ​គ្រប់​យ៉ាង ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយ fgulen.com នេះជាគេហទំព័រផ្លូវការរបស់លោកហ្វាត់ហុលឡោះ ហ្គូលែន។